ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អណ្តូង​រ៉ែមាស​សង្កត់​កម្មករ​8នាក់​ជាប់​ក្នុង​រូង

12 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖​ ​យ៉ាង​ហោច​ណាស់​​​មាន​កម្មករ​​ខ្មែរ​​​​៨​នាក់​​បាន​​បាត់ខ្លួន​ក្នុងរូង​​ ជីក​រ៉ែមាស​​ និង​សង្ស័យ​ថា ​​ពួកគេ​​​អាចស្លា.ប់​​​ដោយសារ​​​ត្រូវកប់​ក្នុងដី​ជម្រៅ​​​ជាង​​​​៣០០ម៉ែត្រ ​ដោយ​សារ​​បាក់ដីសង្កត់​ក្នុង​​រណ្តៅរ៉ែមាស ​​​​របស់​ក្រុម​ហ៊ុន​​​​​ចិន កាលពី​វេលា​ម៉ោង​​​១១​និង​​​៣០នាទី​​​ព្រឹក​ថ្ងៃទី​​​​២៣ ធ្នូ ក្នុង​ព្រៃ​ចំណុច​​អូរ​ត្រូន ស្ថិតក្នុង​​​​ឃុំ​ក្បាល​​ដំរី

ខេត្តក្រចេះ​ ៖​ ​យ៉ាង​ហោច​ណាស់​​​មាន​កម្មករ​​ខ្មែរ​​​​៨​នាក់​​បាន​​បាត់ខ្លួន​ក្នុងរូង​​ជីក​រ៉ែមាស​​ និង​សង្ស័យ​ថា ​​ពួកគេ​​​អាចស្លាប់​​​ដោយសារ​​​ត្រូវកប់​ក្នុងដី​ជម្រៅ​​​ជាង​​​​៣០០ម៉ែត្រ ​ដោយ​សារ​​បាក់ដីសង្កត់​ក្នុង​​រណ្តៅរ៉ែមាស ​​​​របស់​ក្រុម​ហ៊ុន​​​​​ចិន កាលពី​វេលា​ម៉ោង​​​១១​និង​​​៣០នាទី​​​ព្រឹក​ថ្ងៃទី​​​​២៣ ធ្នូ ក្នុង​ព្រៃ​ចំណុច​​អូរ​ត្រូន ស្ថិតក្នុង​​​​ឃុំ​ក្បាល​​ដំរី ស្រុកសំបូរ​។

តាមប្រភពព័ត៌មាន​​​​​ជំហានដំបូង​​បាន​ឱ្យដឹង​ថា ​ឧប្បត្តិហេតុនេះ បានកើតឡើង​​​​ក្រោយ​ពី​ការ​បំផ្ទុះ​​​រំសេវ​​ក្នុងរណ្តៅដើម្បីកាយ​​​​យកថ្ម ​ក្នុងបាត​​ដី​រុក​រក​រ៉ែ​​​មាស​​របស់ក្រុមហ៊ុន​វិនិយោគ​​​​រុករក​រ៉ែ​​​របស់​​ក្រុមហ៊ុន​​ចិនឈ្មោះ​​ស៊ឹង​យិង គង់​យិ​។

នៅក្នុងហេតុការណ៍​​នេះ​ បានបង្ក​ឱ្យ​កម្មករ​​ខ្មែរ​ចំនួន​​​​៨​នាក់ ​​​ត្រូវបាត់ខ្លួន​​​ដោយ​សារ​កប់​ក្នុង​ដី​ដែល​បាក់​​ និងមាន​​​ទឹកចេញ​​​ផង ក្នុងជម្រៅ​​​​ជា​ង​​៣០​០​​ម៉ែត្រ ។ ​​ក្នុងហេតុការណ៍​​ដែល​មិនធ្លាប់​​​​មាន​នេះ មាន​​កម្មករចិនម្នាក់​​​​ និងខ្មែរម្នាក់​​​បាន​រត់​គេច​ខ្លួន​​​ទាន់​​​​តែ​​រង​របួស​ត្រូវបានយក​ទៅ​សង្គ្រោះ​​​​បន្ទាន់។​
ក្រោយពីហេតុ​​​ការណ៍កើតឡើង​​​​ភ្លាមៗ កម្លាំង​​នគរបាល​​ខេត្តដឹកនាំដោយ​​លោក​ឧត្តម​សេនីយ៍​​​​ត្រី​​ជួង ស៊ាងហាក់ ​ស្នងការ​​​នគរ​បាល​ខេត្ត បានចុះទៅ​​​ដល់​កន្លែងកើតហេតុ ​​និង​សហ​ការ​ជាមួយ​ក្រុម​​​ការងារ​​បច្ចេកទេស​​របស់​ក្រុ​ម​ហ៊ុន​ចិន ​បានធ្វើការ​​​​សង្គ្រោះ​​​​​ដោយ​​ការបូម​​​​ទឹក​ចេញពីក្នុង​រណ្តៅ​។

ជាមួយ​នឹង​​ហេតុការណ៍​ផ្ទុះ​រំសេវ​​​​បាក់​ដីសង្កត់​​​​មនុស្សស្លាប់​​​​​ជាច្រើននាក់​​នេះ ​កម្លាំងនគរ​បាល​​​​​ក៏បានឃាត់ខ្លួន​​​​បុរសជនជាតិ​ចិនម្នាក់​​​មាន​មុខ​​​​ងារ​ជា​ក្រុម​​ការងារបច្ចេកទេស ​​មកកាន់ស្នងការ​​​​ដ្ឋាន​ខេត្ត​ដើម្បីសាកសួរ​ផងដែរ​។​ ឧបទ្ទវហេតុ​​​នេះ​ត្រូវបានមន្ត្រីសមត្ថកិច្ច​​​​និយាយ​ថា ​បណ្តាល​មក​​ពី​​​បញ្ហា​​​បច្ចេកទេស​នៃ​ក្រុមការងារ​​បច្ចេក​ទេស​​​របស់​ក្រុមហ៊ុន​។

រហូត​មក​​​ទល់នឹង​​ល្ងាច​ថ្ងៃដដែល កម្លាំង​សមត្ថកិច្ច​​​សហការជាមួយ​​​នឹង​កម្មករ​​ក្រុមហ៊ុន​​​នៅ​តែ​បន្ត​​​​​​​ធ្វើ​ការ​បូមទឹក​​ចេញពីក្នុង​​​​រណ្តៅរ៉ែ​ដែល​មាន​​​​ជម្រៅ​​មហា​ជ្រៅនេះ​ ។ ​ចំពោះជោគ​​​វាសនា​​​របស់​កម្ម​ករ​​​ខ្មែរ​​​ទាំង​៨​នាក់​​មិនទាន់​​បានដឹង​​ទៅ​ជា​យ៉ាងណា​​នោះ​ទេ ដែលអ្នកខ្លះ​​​សង្ស័យ​ថា ​​​ពួក​គេ​​អាច​ស្លាប់​​​​នៅ​ក្នុង​​រណ្តៅដី​​​ជ្រៅ ​ដែល​មាន​​ទឹក​ថែម​ទៀត​។

ប្រភពពីកម្មករ​​បានន​ិយាយ​ថា ​ក្រុម​កម្មករ​​​ខ្មែរ​ដែល​​ជួបហេតុ​​ការណ៍​​​អាក្រក់​នេះ​​បាន​ចុះ​​​ទៅ ក្នុងអណ្តូង​​​រ៉ែតាំង​ពី​យប់ថ្ងៃទី​​​​២២ ធ្នូ ​ដោយ​ពួក​គេ​​មានមុខ​ងារ​​ជាអ្នកកាយ​​​​ដារ (កាយ​ថ្ម) ​និង​ទទួល​​បានប្រាក់​កម្រៃ​ក្នុង​​​មួយធុង​ចំនួន​​​​៩.០០០​រៀល៕​            ​កាំពី