ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ប្រាក់​1ម៉ឺន​ដុល្លា​ទៅ​ទិញ​ស្រូវ​ប្រុង​គេច​ខ្លួន​ត្រូវ​ប៉េ​អឹម​ចាប់​ខ្លួន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ប្រកប​មុខ​របរ​រក​ស៊ី​ទិញ​លក់​ស្រូវ​ ត្រូវ​សមត្ថកិច្ច​កង​រាជ​អា​វុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​បញ្ជូន​ឡើង​ តុលាការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២១ ធ្នូ​ ពី​បទ​រំ​លោភ​លើ​សេច​ក្តី​ទុ​ក​ចិត្ត​ បោក​ប្រាក់​គេ​១​ម៉ឺន​ដុល្លារ​អាមេរិក ។ ស្ត្រី​ដែល​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​នោះ​ឈ្មោះ​​ផាន់ យ៉ាន់​នី​ អាយុ​៥២ឆ្នាំ​ មាន​អា​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ប្រកប​មុខ​របរ​រក​ស៊ី​ទិញ​លក់​ស្រូវ​ ត្រូវ​សមត្ថកិច្ច​កង​រាជ​អា​វុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​បញ្ជូន​ឡើង​តុលាការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២១ ធ្នូ​ ពី​បទ​រំ​លោភ​លើ​សេច​ក្តី​ទុ​ក​ចិត្ត​ បោក​ប្រាក់​គេ​១​ម៉ឺន​ដុល្លារ​អាមេរិក ។ ស្ត្រី​ដែល​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​នោះ​ឈ្មោះ​​ផាន់ យ៉ាន់​នី​ អាយុ​៥២ឆ្នាំ​ មាន​អា​សយ​ដ្ឋាន​ផ្ទះ​លេខ​ ១២៨C ផ្លូវ​លំ​ភូមិ ក្បាល​ដំរី​ សង្កាត់​កាកាប​ ខណ្ឌ​ដង្កោ ។

ការ​ចាប់ខ្លួន​បាន​ធ្វើឡើង​​កាល​ពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​២០​ ធ្នូ ​នៅ​មុខ​ផ្សារ​ សិុន​ជូរីផ្លា​ហ្សា ពោធិចិនតុង​ ដោយ​កម្លាំង​ការិយាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​បញ្ជាកា​រ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ការ​ឃាត់​ខ្លួន​​ស្រី្ត​នេះ​ត្រូ​​វ​បាន​ប្រភព​ឱ្យ​ដឹង​ថា កាល​ពី​កំ​ឡុង​៤ទៅ៥​ខែ​​កន្លង​មក​ ម្ចាស់​ប្រាក់​ដែល​មិនបាន​ប្រាប់​អត្ត​សញ្ញាណ​ បាន​ឱ្យ​ប្រាក់​ទៅ​ឈ្មោះ ផាន់​ យ៉ា​ន់​នី ចំនួន១​ម៉ឺន​ដុល្លារ​ ដើម្បី​ជាការ​ដាក់​ទុន​រក​សីុ​ទិញ​ស្រូវ​ជាមួយ​គ្នា​ ។ ប្រភព​បន្តថា ស្រ្តីឈ្មោះ​ ផាន់​ យ៉ាន់នី​ បាន​យក​ប្រាក់​ពី​គេ​ ១​មឺុន​ដុល្លារ​ ទៅ​ធ្វើ​អាជីវ​កម្ម​ទិញ​លក់​ស្រូវ​មែន​ ដោយ​បាន​ផល​ចំ​ណេញ​យក​មកចែក​ម្ចាស់​ប្រាក់​បាន​ ២ទៅ៣​លើក​ទៀត​ផង ។ ប៉ុន្តែ​មួយរយៈ​ពេល​ខ្លី​​នេះ​ស្រ្តី​ ផាន់ យ៉ាន់នី​ លែង​យក​ផល​ចំណេញ​បាន​មក​ពី​ការ​ទិញលក់​ស្រូវ​នោះ​ទៅ​ឱ្យ​ម្ចាស់​ប្រាក់​ ថែម​ទាំង​មាន​បំណង​គេច​វេះ​ ដោយ​ដូរ​អាសយ​ដ្ឋានពីរ​មួយ​ទៅ​អាសយ​ដ្ឋាន​មួយ ធ្វើ​ឱ្យ​ម្ចាស់​​អស់​សេចក្តី​ទុក​ចិត្ត​ក៏​​ទា​រ​យក​លុយ​១មឺុន​ដុល្លារ​នោះវិញ ។

នៅ​ពេល​ម្ចាស់​ប្រាក់​​ទៅ​តាម​ទារលុយពី​​ស្ត្រី​ជាប់​ចោទ​នៅ​តែដោះ​សាថា ​ជំ​នួញ​ទិញលក់​ស្រូវ​ត្រូវ​​​ខាត​បង់​ ពេល​នេះ​គ្មាន​ប្រាក់​ទេ​ និ​ងជំ​ពាក់​គេ​វ័ណ្ឌ​ទៀ​តផង​ ។ ការ​ដោះ​សាជា​ញឹក​ញាប់​បាន​​ធ្វើ​ឱ្យ​ម្ចាស់​ប្រាក់​លែង​ទុក​ចិត្ត​ ទើប​​ត្រូវ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​​តាម​រក​ចាប់​ខ្លួនតែ​ម្តង។ តាម​ប្រ​ភព​ថា មិន​មែន​ជាការ​ងាយ​ស្រួល​​រក​ចាប់​ខ្លួន​ស្រី​្ត​ឈ្មោះ​ ផាន់ យ៉ាន់នី​ នេះ​ទេ​ ដើម​បណ្តឹង​បាន​ចំណាយ​ប្រាក់​អស់​ជាច្រើន​ទើប​ចាប់​​បាន​ ព្រោះ​តែ​ស្ត្រី​រូប​នេះ​គេច​ខ្លួន​គ្មាន​អាស័យ​ដ្ឋាន​​ច្បាស់​លាស់ ។ លោក​វរសេនី​យ៍​ទោ គង់ សុត្ថារិន អនុ​ប្រ​ធាន​ការិយាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អះ​អាង​ថា សមត្ថ​កិច្ច​របស់លោក​ឃាត់​ខ្លួន​ស្រ្តី​រូប​នេះ​តាម​ដី​កា​បញ្ជា​​ឱ្យ​​ចូល​ខ្លួន​របស់​លោកគឺ​ ប៊ុណ្ណារ៉ា​ ព្រះ​រាជ​អា​ជ្ញារងអម​សាលា​​ដំ​បូង​​រាជ​ធានីភ្នំ​ពេញ​ ។ បន្ទាប់​ពី​ឃា​ត់​ខ្លួន​សមត្ថកិច្ចលោក​បាន​បញ្ជូន​ទៅ​ ឱ្យ​តំ​ណាង​អយ្យការ​​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ទាក់​ទង​រឿង​​ធ្វើ​អ្វី​ទៀត​នោះ​សមត្ថកិច្ច​មិន​បាន​ដឹង​ឡើយ ។ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ត្រូវ​បាន​គេ​ដឹង​ថា តំ​ណាង​​អយ្យការ​នៅ​មានការ​រារែក​មិន​ទាន់​ចោទ​ប្រកាន់ស្រី្ត​រូប​នេះ​ទេ ដោយ​យោង​ទៅ​លើ​ការ​សំណូម​ពរ​របស់​ដើម​បណ្តឹង​ រង់​ចាំ​ឱ្យ​ជន​សង្ស័យ​រក​ប្រាក់​មក​តំកល់​ទុក​សង​ដើម​បណ្តឹង​វិញ​ ចៀស​វាង​​ការ​ដាក់​ទោស​ទណ្ឌ​រឿង​ដាក់ទុន​រក​ស៊ីបង់​ជា​មួយ​គ្នា ។ ប៉ុន្តែ​ចុង​ចោទ​គឺ​អ្នកស្រី ផាន់ យ៉ាន់នី ទំ​នង​គ្មាន​ប្រាក់​យក​ទៅ​ដំ​កល់​នៅ​តំ​ណាង​អយ្យ​ការ​ដើម្បី​ឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​នោះ​ទេ ។

ការ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​ដក​ហូត​រថ​យន្ត​មួយ​គ្រឿង​ ប៉ុន្តែ​រថ​យន្ត​នេះ​ អ្នក​​ស្រី​ ផាន់​ យ៉ាន់​នី បាន​ជួល​គេ​ទៀត ហើយ​ត្រូវ​ម្ចាស់ទា​ម​ទា​​យក​ទៅ​វិញ​​ ដូ​ច្នេះ​បើ​សិន​ជា​គ្មាន​ប្រាក់​តំកល់​នៅ​តំ​ណាង​អយ្យ​ការ​នោះ​ទេ អ្នក​ស្រី្ត​ ផាន់​ យ៉ាន់​នី​ កុំ​សង្ឃឹម​ថា បានវិល​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឱ្យ​សោះ​ ហើយ​អា​ច​ប្រ​ឈម​នឹង​ការ​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​ជា​បណ្តោះ​អា​សន្ន​មិន​ខាន ។ប៊ុនណាក់