ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​អាក្រក់​បំផុត​លើ​ពិភពលោក​ងាប់​ហើយ

13 ឆ្នាំ មុន

ឆ្កែ​ឈ្មោះ Elli ដែល​ជាប់​ឯតទគ្គ​កម្ម​ជាឆ្កែ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​នេះ​បានងាប់​ហើយ កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង
មក ។ ឆ្កែ​ឈ្មោះ Elli នេះ​បង្កាត់​ពូជ​នៅ​ក្នុងប្រទេស​ចិន ដងខ្លួន​ពុំ​មាន​រោម​ទេ គឺ​មានរោម​តែ​ក្បាល​ប៉ុណ្ណោះ ហើយ​អណ្ដាត​លៀនចេញ​ក្រៅ​ជា​ហេតុ​ធ្វើ​ឱ្យ​វាទ​ទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ ការ​ប្រកួត​ឆ្កែ​អាក្រក់​បំផុត​នៅ​លើពិភពលោក ដែល​រៀបចំ​ធ្វើ​ឡើង​កាលពី​ឆ្នាំ ២០០៩ ។ ក្រោយ​ពី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការប្រកួត​នោះ​ឆ្កែ​ឈ្មោះ Elli នេះ​ទទួល​បានការ​ចាប់អារម្មណ៍​បំផុត​ពី​មនុស្ស​ផង​ទាំងឡាយ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ជជែក​កំសាន្ដ​តាម​ទូរទស្សន៍​ របស់​សហរដ្ឋអា​មេ​រិ​ក ក្នុង

ឆ្កែ​ឈ្មោះ Elli ដែល​ជាប់​ឯតទគ្គ​កម្ម​ជាឆ្កែ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​នេះ​បានងាប់​ហើយ កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង
មក ។ ឆ្កែ​ឈ្មោះ Elli នេះ​បង្កាត់​ពូជ​នៅ​ក្នុងប្រទេស​ចិន ដងខ្លួន​ពុំ​មាន​រោម​ទេ គឺ​មានរោម​តែ​ក្បាល​ប៉ុណ្ណោះ ហើយ​អណ្ដាត​លៀនចេញ​ក្រៅ​ជា​ហេតុ​ធ្វើ​ឱ្យ​វាទ​ទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​ឆ្កែ​អាក្រក់​បំផុត​នៅ​លើពិភពលោក ដែល​រៀបចំ​ធ្វើ​ឡើង​កាលពី​ឆ្នាំ ២០០៩ ។ ក្រោយ​ពី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការប្រកួត​នោះ​ឆ្កែ​ឈ្មោះ Elli នេះ​ទទួល​បានការ​ចាប់អារម្មណ៍​បំផុត​ពី​មនុស្ស​ផង​ទាំងឡាយ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ជជែក​កំសាន្ដ​តាម​ទូរទស្សន៍​របស់​សហរដ្ឋអា​មេ​រិ​ក ក្នុង​កម្មវិធី Animal Planet ផងដែរ ។ មុន​ពេល​ងាប់ឆ្កែ​ឈ្មោះ Elli នេះ​ជួយរ៉ៃ​អង្គាសប្រាក់​បាន​ចំនួន​១០០.០០០​ដុល្លារអា​មេ​រិ​ក សំរាប់​អង្គការ​មូលនិធិ​មួយ​ឈ្មោះ Country Humene Society ។ ពុំ​មាន​ប្រភពណាមួយ​អាច​ដឹង​ថា ឆ្កែ​ឈ្មោះ Elli នេះ​ស្លាប់ដោយសារ​អ្វី​ទេ ។ ខ្មោច​ឆ្កែ​នេះ​នឹង​ត្រូវ​ម្ចាស់វា​ធ្វើ​ពិធី​បូជា​ឱ្យ ៕