ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​​ប្រមាញ់​​ពិរុទ្ធ​ជន​​ជួញ​​ដូរ​ថ្នាំ​​ញៀន​​ហែក​​គុក​​រត់3​នាក់​ ចាប់​​បាន​​ម្នាក់​វិញ​និង​​3​នាក់​​ថ្មី

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ ពិរុទ្ធជន​៣​នាក់ ដែល​ម្នាក់​ឃាត់ខ្លួន​បាន​នៅផ្ទះ​​សំណាក់​ហ្គោ​លហោស​ និង​២​នាក់​ទៀត​ឃាត់​ខ្លួន​បាន​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយនាំ​ទៅ​​ឃុំ​​ខ្លួន​​បណ្ដោះ​អាសន្ន​​​ បាន​លួច​ហែក​ចម្រឹង​បង្អួចពន្ធ​នាគារ​​រត់គេច​ខ្លួន​បាត់​ទាំង​៣​នាក់​កាល​ ពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ។ ក្រោយ​ពី​មាន​ហេតុ​ការណ៍​នេះ​​កើត​ឡើត​ ​​លោក​​ឌុ​ច គឹ​ម​សន ចៅក្រម​ស៊ើប​សួរ​ បាន​

រាជ​ធានី​ភ្នំពេញ ៖​ ពិរុទ្ធជន​៣​នាក់ ដែល​ម្នាក់​ឃាត់ខ្លួន​បាន​នៅផ្ទះ​​សំណាក់​ហ្គោ​លហោស​  និង​២​នាក់​ទៀត​ឃាត់​ខ្លួន​បាន​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយនាំ​ទៅ​​ឃុំ​​ខ្លួន​​បណ្ដោះ​អាសន្ន​​​ បាន​លួច​ហែក​ចម្រឹង​បង្អួចពន្ធ​នាគារ​​រត់គេច​ខ្លួន​បាត់​ទាំង​៣​នាក់​កាល​ពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ។ ក្រោយ​ពី​មាន​ហេតុ​ការណ៍​នេះ​​កើត​ឡើត​ ​​លោក​​ឌុ​ច គឹ​ម​សន ចៅក្រម​ស៊ើប​សួរ​ បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន ​ហើយ​​សមត្ថកិច្ច​ប្រឆាំង​​ការ​ជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​ទៀង ច័ន្ទ​ខ​ន្ដិ​សារ នាយ​ការិ​យាល័យ សហ​ការ​ជាមួយ​លោក​គឺ ប៊ុ​ន​ណា​រ៉ា​ ព្រះរាជ​​អាជ្ញា​​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ខាន់ ពិសិដ្ឋ ក្រឡាបញ្ជី ព្រមទាំង​អាជ្ញាធរ​មូល​ដ្ឋាន​​ បាន​ចេញ​ប្រតិបត្ដិការ​យ៉ាង​ក្ដៅ​គគុក​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​រត់​ម៉ូតូឌុប​តាមដាន​រហូត​ចាប់​បាន​ពិរុទ្ធជន​ម្នាក់​ឈ្មោះ​សន ភា​រិ​ន្ទ ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ខណៈកំពុង​ចែកចាយ​ថ្នាំ​ញៀន​នៅ​មាត់​ប្រឡាយ​​ទឹក​ស្អុយ​ជិត​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ចំណុច​ភូមិ​១៧ ក្រុម​ទី​៥២ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៩ ធ្នូ ។ ជា​មួយ​នេះ ​ក៏​​ស្រាវ​ជ្រាវ​​ចាប់​បាន​បក្ស​ពួក​ចែក​ចាយ​​ថ្នាំ​ញៀន​៣​នាក់​ថ្មី​ទៀត ក្នុង​នោះ​មាន​​ប្រុស​ម្នាក់ និង​ស្រី​២​នាក់ ។

លោក​ទៀង ច័ន្ទ​ខ​ន្ដិ​សារ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ​​ពិរុទ្ធជន​ដែល​ឃាត់ខ្លួន​បាន​៣​នាក់ មុន​នេះមាន​​ ១-​ឈ្មោះ​សេង ប៊ុ​ន​ណា​ក់ ភេទ​​ប្រុសអាយុ​​ ៣២​ឆ្នាំ ឃាត់​ខ្លួន​នៅផ្ទះ​សំណាក់​​ហ្គោ​លហោ​ស ២-ឈ្មោះ​ឡុ​ង វិទូ ហៅ​​ភាព អាយុ​៣០​ឆ្នាំ និង​ ៣-​ឈ្មោះ​សន ភា​រិ​ន្ទ អាយុ​២៧​​ឆ្នាំ ២​នាក់​ ក្រោយ​នេះឃាត់ខ្លួន​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​។ ជន​ទាំង​៣​នាក់​ ខាលើ​​បាន​លួច​ហែក​ចម្រឹង​​បង្អួច​ពន្ធនា​គារ​លួច​រត់គេចខ្លួន​​បាត់​អស់​​កាលពី​ដើម​​ខែ​នេះ​​ ហើយ​ត្រូវ​​​បាន​​លោក​​ឌុ​ច គឹ​ម​សន ចៅក្រម​ស៊ើប​សួរ​​​​ចេញ​ដីកា​ឱ្យ​តាមចាប់​​ខ្លួន​ត្រឡប់​មក​វិញ ។ ដោយ​ទទួល​​បាន​ដីកា​សមត្ថ​កិច្ច​ប្រឆាំង​ការ​ជួញ​ដូរ​​គ្រឿងញៀន​​​បាន​បើក​​ប្រតិបត្តិ​​ការ​តាម​ប្រមាញ់​​​យ៉ាង​ស្វិត​ស្វាញ​​ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​រត់​ម៉ូតូឌុប​ ដើម្បី​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ទាំង​៣​នាក់​នោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មក​ដល់​យប់​ថ្ងៃ​ទី​១៩ ធ្នូ ទើប​ឃើញ​​មុ​ខ​សញ្ញាឈ្មោះ​សន ភា​រិ​ន្ទ​ កំពុង​​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​​ខាង​លើ សមត្ថកិច្ច​​ក៏ស្ទាក់​ចាប់​បាន ​ហើយ​ស៊ើបសួរ​ស្រាវជ្រាវ​ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ​វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដែល​ជិះ​ម៉ូតូ ម៉ាក SL ពណ៌​​​ទឹក​ប្រាក់ មក​ធ្វើ​សកម្មភាព​ចែក​ចាយ​ថ្នាំ​ញៀន​ដែរ ។ បន្ទាប់​មកសមត្ថ​កិច្ច​ក៏​ទៅ​ឆែកឆេរ​ដល់​បន្ទប់​ជួល​របស់​ជន​​ឈ្មោះវិចិត្រ នៅ​បន្ទប់​លេខ​២០០​B ភូមិ​១៧ ក្រុម​ទី​៥២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក និង​ឃាត់ខ្លួន​​ស្ដ្រី​២​នាក់​ទៀត ម្នាក់​ឈ្មោះ​ជា សុខ​លី អាយុ​២៩​ឆ្នាំ ត្រូវ​ជា​​​​ប្រពន្ធ​របស់​ឈ្មោះវិចិត្រ និង​ម្នាក់​ទៀត ​ឈ្មោះ​​កែវ ស្រី​ម៉ៅ អាយុ​១៨​ឆ្នាំ ​ព្រម​ទាំង​​ដក​ហូត​​បាន​វត្ថុ​តាងមាន​ម្សៅ​ពណ៌​ស ​ប្រដាប់​ជក់​ថ្នាំ​ញៀន​និង​ប្រាក់​​មួយ​ចំនួន​ទៀត ។

សមត្ថកិច្ច​បាន​នាំ​យក​អ្នក​ទាំង​៤​នាក់ ដែល​ក្នុង​នោះ​ ​ប្រពន្ធ​របស់​ឈ្មោះ​វិចិត្រ មានទាំង​កូន​តូច​បី​ទៅ​ជា​មួយ​​ផង ​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ ៕​            ប្រាំ​មួយ