ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាម៨នាក់​ត្រូវចាប់ខ្លួន​​ពីបទ​ជួញដូរ​​ និង​ចែកចាយគ្រឿងញៀន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនជាតិយួន​​​​ចំនួន​៨​នាក់​​​​បាន​ត្រូវ​សមត្ថ​កិច្ច​​​នគរបាល​​ការិយាល័យ​ព្រហ្មទណ្ឌ​​​កម្រិត​ស្រាល​​​រាជធានីភ្នំពេញ ​ចាប់ខ្លួន​កាលពីថ្ងៃ​ទី​​១៩ មីនា ​ដោយជាប់ពាក់ព័ន្ធ​​​​នឹង​អំពើ​ជួញដូរ​​ និងប្រើប្រាស់​គ្រឿងញៀន ។​ ​ជនជាតិ​យួន​​៨​នាក់នោះ​​មាន​​​ ១-ឈ្មោះ​​ហ្វាម ​​ហុក​ហូយ ភេទ​ប្រុស អាយុ​​៣១​ឆ្នាំ ​២-​ឈ្មោះ​​វិញ ទ្រីហុង ​ភេទស្រី អាយុ​​​៥០​ឆ្នាំ ​(២នាក់នេះ​ជា​អ្នក​ជួញដូរ​​គ្រឿងញៀន) ៣-ឈ្មោះ​​ង្វៀន ​យ៉ាំង​ថ ​ភេទ​ប្រុស អាយុ​​​៣១​ឆ្នាំ ​​៤-ឈ្មោះ​​ង្វៀន ​លី​ហុង​​ធី ភេទប្រុស អាយុ​​៣៣​ឆ្នាំ ​​៥-​ឈ្មោះ​​​ហ៊ុង វ៉ាន់​ប៊ិញ ​ភេទប្រុស អាយុ​​​៣៥​ឆ្នាំ ​៦-​ឈ្មោះ​​ង្វៀន ​ធីអៀង ​ភេទប្រុស​ អាយុ​​​៣២​ឆ្នាំ ​​៧-ឈ្មោះ​​​ជី លីន ភេទ​ប្រុស អាយុ​​​២៦​ឆ្នាំ ​​និង​​៨-​ឈ្មោះ​​វ៉ូ ​​វ៉ាន់​ហ៊ឹង ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ។ ​​ពួកគេ​​ភាគច្រើន​​ជា​អ្នករើស​អេត​ចាយ និង​ជាង​ឈើ​​ ស្នាក់នៅ​​​មិនពិត​ប្រាកដ។ ​

ជាមួយនឹង​​ការ​ឃាត់ខ្លួន​ជនជាតិ​យួន​​ខាងលើ​នេះ សមត្ថកិច្ច​​បាន​ដក​ហូត​​ជញ្ជីង​ថ្លឹង​​​គ្រឿង​ញៀន​​១គ្រឿង ទូរស័ព្ទ​ដៃ​​​៨គ្រឿង សឺរ៉ាំង​​សម្រាប់​ចាក់​​​គ្រឿងញៀន​​​ចំនួន​២៧​ ​​ថ្នាំ​​ញៀន​ គ្រាប់ប្រភេទ​​ថ្នាំគ្រវីក្បាល​​ធ្វើ​ឱ្យ​​សប្បាយ​ចំនួន​​១១​គ្រាប់ ​​ថ្នាំញៀន​ម៉ាទឹកកក​១កញ្ចប់​​តូច ថ្នាំ​ញៀន​​​​ប្រភេទ​​​កាម៉ាក្រា ​ចំនួន​៧គ្រាប់ ​​​ម៉ូតូ​១​គ្រឿង​​​ ប្រាក់​​១៥០​ដុល្លារ​​ និង​​៥០ម៉ឺនរៀល ​ប្រដាប់​​​​ប្រដា​វេចខ្ចប់​មួយចំនួន​​ ផ្លាក​ដៃ​​១ខ្សែ (លោហ​ធាតុ​​​លឿង​​​​ស្លេក) ១ខ្សែ និង​​​នាឡិកា​​ដៃ​​២​គ្រឿង ។​ ទាក់​ទិននឹងការឃាត់ខ្លួន​​ជនជាតិ​យួន​​​ទាំង​៨​នាក់​នេះ​ ​​លោកវរសេនីយ៍​​​ត្រីផែង វណ្ណៈ ​បាន​ឱ្យ​​ដឹង​ថា គឺ​​សមត្ថកិច្ច​​របស់​លោកបានធ្វើការ​​ស្រាវ​ជ្រាវ​​​តាមជំនាញ ហើយ​ក្រោយពី​​ឃាត់​ខ្លួន​​​​​​ត្រូវ​បាន​​កសាង​សំណុំ​រឿង​​ រួមជា​មួយ​វត្ថុតាង​​​​បញ្ជូន​ទៅ​​កាន់សាលា​ដំបូង​​​រាជធានីភ្នំពេញ ៕​