ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៏អឺរ៉ុប និងមូលនិធិអូរស្រ្តាលី​ផ្តល់​អំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយ​ទឹកជំនន់ជាង៤០០គ្រួសារ

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មូលនិធិមនុស្ស​ធម៌​របស់​សហគមន៍អឺរុប និងមូលនិធិរបស់ប្រទេស​អូរស្រ្តាលី តាមរយៈអង្គការសាមគ្គី​ បាន​នាំ​​អំណោយ​​ចែក​ចូន​ដល់ប្រជាពលរដ្ឋក្រីក្រ​ដែល​រង​គ្រោះ ដោយទឹកជំនន់នាពេលកន្លងមក ជា​បន្ត​បន្ទាប់​​ជាង​៤០០​គ្រួសារគិត​ទាំង​លើក​នេះ។ ជាក់​ស្តែង​នៅព្រឹកថ្ងៃទី​២០ ធ្នូ ២០១១ ​អំណោយ​ត្រូវ​បាន​ចែកជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​​១៥៥​គ្រួសារ

ខេត្តកំពង់ចាម ៖ មូលនិធិមនុស្ស​ធម៌​របស់​សហគមន៍អឺរុប និងមូលនិធិរបស់ប្រទេស​អូរស្រ្តាលី តាមរយៈអង្គការសាមគ្គី​ បាន​នាំ​​អំណោយ​​ចែក​ចូន​ដល់ប្រជាពលរដ្ឋក្រីក្រ​ដែល​រង​គ្រោះ ដោយទឹកជំនន់នាពេលកន្លងមក ជា​បន្ត​បន្ទាប់​​ជាង​៤០០​គ្រួសារគិត​ទាំង​លើក​នេះ។ ជាក់​ស្តែង​នៅព្រឹកថ្ងៃទី​២០ ធ្នូ ២០១១ ​អំណោយ​ត្រូវ​បាន​ចែកជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​​១៥៥​គ្រួសារ ស្ថិតនៅ​ភូមិដី​ក្រហម ឃុំ​មៀន ស្រុកព្រៃឈរ ដោយមាន​ការ​ចូលរួមពី​កញ្ញា ERIN DALY ជន​ជាតិ​អាម​េរិកកាំង​ទទួល​បន្ទុក​អប់រំ​ផ្នែក​សុខ​ភាព និងជាអ្នក​ស្ម័គ្រ​ចិត្ត​មកពីអង្គការ Peace Corps ។

លោក​ហួត វិមាន តំណាងអង្គការ Action Aid បានលើកឡើងថា នាពេលកន្លងមក​​គ្រោះ​ទឹកជំនន់បានយារយីដល់​ប្រជាពល​រដ្ឋរស់​នៅ​តាមដងទន្លេមេគង្គ និងនៅ​ជុំវិញដង​ទន្លេ​សាប។ តាមតួលេខដែលរូបលោក​ទទួល​បាន​នោះ គឺ​ប្រជាពលរដ្ឋមានរហូតដល់ទៅ​ចំនួន​៩០​ពាន់​នាក់ នៅទូទាំងប្រទេស​ដែល​រង​គ្រោះដោយ​ទឹក​ជំនន់។ លោក​បន្តថា ពេល​ដែល​ទឹកទន្លេបាន​ស្រក​​ទៅ​វិញ នៅតំបន់ខ្លះ​សិស្ស​មាន​ការ​យឺត​យាវ​មិន​​បាន​ចូល​រៀន​ ដោយសារតែទឹកនៅ​ជន់​លិច​សាលា​រៀននៅឡើយ។ ប្រជាពលរដ្ឋ​មក​ពី​បណ្តាភូមិ​កេះ​ចំនួន៣៧​គ្រួសារ និង​ភូមិ​ទួល​ព្រិច​ចំនួន​១១៨​គ្រួសារ ទៅទទួលយក​អំណោយ​នា​ព្រឹក​នេះ ក្នុង១គ្រួសារៗបានអង្កចំនួន​៥០​គីឡូ​ក្រាម ប្រេងឆា១ដប អំបិលអីុយ៉ូត១ថង់ ថ្នាំដាក់​ទឹក​សម្លាប់​មេរោគចំនួន​៤បន្ទះ ។

កញ្ញា ERIN  DALY បានឲ្យដឹងថា នាង​បា​នមកបម្រើការងារនៅក្នុងឆ្នាំ២០១០ ដល់​ឆ្នាំ​២០១២ ប្រចាំនៅឃុំត្រពាំងព្រះ ស្រុកព្រៃ​ឈរ ខេត្តកំពង់ចាម ដោយបានចុះ​អប់រំដល់​ស្រ្តី​មាន​ផ្ទៃពោះ​ឱ្យ​យក​ទុក​ដាក់​បរិភោគអាហារបំប៉ន ដើម្បី​​ជំនួយដល់កូនដែលនៅក្នុងផ្ទៃ ហើយនៅ​ពេល​ដែលសំរាលកូនត្រូវ​ទៅ​សម្រាល​នៅមន្ទីរ​ពេទ្យ​ ឬ​មណ្ឌល​​សុខ​ភាព​ដែល​ជា​កន្លែង​សុវត្ថិ​ភាព៕   ចាន់ថេត