ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែន​ទី​បង្ហាញ​ផ្លូវ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប សម្រាប់​​សន្តិ​ភាព

13 ឆ្នាំ មុន

យើង​បាន​ឈាន​ដល់​ និង​រស់​ក្នុង​សត​វត្ស​ទី​២១ ហើយ ។ ​ពេល​នេះ​ជា​ឱកាស​ដែល​សន្តិ​ភាព​អាច​នឹង​ត្រូវ​បាន​​កសាង​​ឡើង​ជា​អចិន្ត្រៃយ៍​​នៅ​តាម​តំបន់​​ព្រំ​ដែន​​កម្ពុជា និង​ថៃ ជា​ពិសេស​​នៅតំបន់​ប្រាសាទ​ព្រះវិហារ ។ នៅ​ពេល​ដែល​លោក​ស្រី Maria Luiza Ribeiro Viotti ប្រធាន​​ក្រុម​ប្រឹក្សា​​សន្តិ​​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រេស៊ីល បាន​ធ្វើ​សេច​ក្តី​​ប្រកាស​ព័ត៌​មាន​មួយ​ បន្ទាប់​ពី​ប្រជុំ​​ក្រុម​ប្រឹក្សា​​សន្តិ​សុខថា៖

យើង​បាន​ឈាន​ដល់​ និង​រស់​ក្នុង​សត​វត្ស​ទី​២១ ហើយ ។ ​ពេល​នេះ​ជា​ឱកាស​ដែល​សន្តិ​ភាព​អាច​នឹង​ត្រូវ​បាន​​កសាង​​ឡើង​ជា​អចិន្ត្រៃយ៍​​នៅ​តាម​តំបន់​​ព្រំ​ដែន​​កម្ពុជា និង​ថៃ ជា​ពិសេស​​នៅតំបន់​ប្រាសាទ​ព្រះវិហារ ។

នៅ​ពេល​ដែល​លោក​ស្រី Maria Luiza Ribeiro Viotti ប្រធាន​​ក្រុម​ប្រឹក្សា​​សន្តិ​​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រេស៊ីល បាន​ធ្វើ​សេច​ក្តី​​ប្រកាស​ព័ត៌​មាន​មួយ​ បន្ទាប់​ពី​ប្រជុំ​​ក្រុម​ប្រឹក្សា​​សន្តិ​សុខថា៖ «សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​បង្កើត​​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ហើយ​អនុ​វត្ត​ន៍​បទ​​ឈប់​បាញ់​គ្នា​នោះ​ឱ្យ​បាន​​ពេញ​លេញ» ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​កត់​សំគាល់​ថា ១-សង្គ្រាម​បាន​​ផ្ទុះ​ឡើង ២-​មាន​ការ​បាត់​បត់​ជីវិត និង​ទ្រព្យ​សម្បត្តិ ៣-​ប្រជា​ជន​រាប់​ម៉ឺន​នាក់​ប្រឈម​មុខ​នឹង​អសន្តិ​សុខ និង​ជីវ​ភាព​​មិន​ច្បាស់​លាស់​រៀង​រាល់​ថ្ងៃ ហើយ​មហន្ត​រាយ​ទាំង​នេះ ត្រូវ​តែ​​បញ្ឈប់​ ។ នៅ​ពេល​ដែល​​លោក​ស្រី​ប្រធាន​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ថ្លែង​បន្ថែម​ថា៖ «ក្នុង​ន័យ​នេះ​គឺ​ថា ត្រូវ​យើង​​ធ្វើ​ការ​ដោយ​មាន​ការ​ចូល​រួម​សហ​ការ​ឱ្យ​​បាន​ខ្លាំង​ក្លា​បំផុត​ជា​មួយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​តំបន់​ ដែល​បច្ចុ​ប្បន្ន​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​​ក្នុង​តំបន់​​កំពុង​តែ​ត្រូវ​បាន​អនុ​វត្ត​ពេញ​ទំហឹង គឺ​គេ​ត្រូវ​ដោះ​ស្រាយ​ស្ថាន​ការណ៍​​ដោយ​សន្តិ​វិធី​​តាម​រយៈ​កិច្ច​សន្ទនា​ដ៏​មាន​ប្រសិទ្ធ​ភាព» នោះ ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ដាក់​ចេញ​នូវ​ដំណើរ​ការ​នៃ​ការ​ងារ​សម្រាប់​​ឱ្យ​ភាគី​ទាំង​ពីរ​អនុ​វត្ត​តាម ដែល​ក្នុង​នោះ គឺ «ការ​សម្រុះ​សម្រួល​​របស់​ភាគី​ទី​៣» ដែល​ត្រូវ​បាន​គាំទ្រ​ និង​ទាម​ទារ​យ៉ាង​ទទូច​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី Marty Natalegawa ដែល​ជា​ប្រធាន​​អាស៊ាន​​បាន​ទទួល​បក​​ស្រាយ​នូវ​បញ្ហា​​​ដ៏​ក្តៅ​គគុក និង​ស្មុគ​ស្មាញ​នេះ​ដោយ​ភាព​រួស​​រាយ ប៉ុន្តែ​ម៉ឺង​ម៉ាត់ ដើម្បី​ជួយ​ដោះ​ស្រាយ​​បញ្ហា ដោយ​ឆ្លើយ​​បញ្ជាក់​គាំទ្រសេច​ក្តី​ថ្លែង​ការណ៍​របស់​លោក​​ស្រី​ប្រធាន​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ដូច​នេះ​ថា៖ «ជា​ការ​ពិត​ណាស់ បញ្ហា​​នេះ​គឺ​ជា​បញ្ហា​ដែល​​នឹង​ត្រូវ​ដោះ​ស្រាយ​ក្នុង​ដំណាក់​កាល​ចុង​​ក្រោយ ក្នុង​ន័យ​​ទ្វេ​​ភាគី​រវាង​ភាគី​ទាំងពីរ ប៉ុន្តែ​មិន​មាន​ន័យ​ថា គ្មាន​ច្រក និង​តួនាទី​សម្រាប់​​ប្រទេស​ក្នុង​តំបន់​នោះ​ទេ» ។

ឥឡូវ​នេះ​ទម្រង់​បែប​បទ​ការ​ងារ​ គឺ​បាន​ចេញ​ជា​រូប​រាង​ហើយ ហើយ​នីតិ​វិធី​នៃ​ការ​ចរចា​​ទ្វេ​ភាគី​​ នឹង​សម្រុះ​សម្រួល​ប្រាកដ​ណាស់​និង​ត្រូវ​បង្កើត​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន​​ នា​ថ្ងៃ​ទី​២២ កុម្ភៈ​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេ​ស៊ី ។ នៅ​ទី​នោះ​ហេតុ​ផល​ ភាព​យុត្តិ​ធម៌​ នីតិ​ច្បាប់​ នឹង​លេច​ចេញ​​ច្បាស់​​បង្ហាញ​ឱ្យ​គេ​ដឹង​ពី​ភាព​កុហក​ភូត​ភរ ការ​បង្ហាញ​ព័ត៌​មាន​ខុស ការ​ក្រឡៃ​ការ​ពិត ការ​ប្រមាថ​មើល​ងាយ ការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ ​និង​ការ​លើក​ឡើង​ដោយ​​​មិន​សម​ហេតុ​ផល​របស់​ថៃ ៕
សាស្ត្រា​ចារ្យ​ប៉ែន ងឿន