ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន​ ដឹក​នាំក្រុម​មន្ដ្រី និង​សប្បុរស​ជន​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌​នៅ​​ខេត្ត​មណ្ឌលគិរី​

12 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី :​ លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ ហ៊ុនសែន​ បានអញ្ជើញ​ដល់​ខេត្ត​មណ្ឌល​គិរី​ និងកំពុងធ្វើ​​កិច្ចការ​​មនុស្ស​ធម៌ជាមួយ​ក្រុម​ការងារ​របស់លោកជំទាវ​ ចែក​អំណោយ​​ដល់​ជនក្រីក្រ​រង​គ្រោះ​ជួបប្រទះ​កាលំបាក​ចំនួន២០១១គ្រួសារ នៅ​ចំការ​ស្រល់​-​អូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នាព្រឹក ​ថ្ងៃទី​២០ធ្នូ២០១១នេះ ដោយមាន​ ការចូលរួមពីមន្រ្តីអាជ្ញាធរ កងកម្លាំង​

 

ខេត្តមណ្ឌលគិរី : លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ ហ៊ុនសែន​ បានអញ្ជើញ​ដល់​ខេត្ត​មណ្ឌល​គិរី​ និងកំពុងធ្វើ​​កិច្ចការ​​មនុស្ស​ធម៌ជាមួយ​ក្រុម​ការងារ​របស់លោកជំទាវ​ ចែក​អំណោយ​​ដល់​ជនក្រីក្រ​រង​គ្រោះ​ជួបប្រទះ​កាលំបាក​ចំនួន២០១១គ្រួសារ នៅ​ចំការ​ស្រល់​-​អូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នាព្រឹក ​ថ្ងៃទី​២០ធ្នូ២០១១នេះ ដោយមាន​ ការចូលរួមពីមន្រ្តីអាជ្ញាធរ កងកម្លាំង​ប្រដាប់អាវុធ​ ស្ថាប័នពាក់​ព័ន្ធ ប្រជាពលរដ្ឋ សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ។

អំណោយ ​ដែលត្រូវ​ចែកជូនដល់​បងប្អូន​ប្រជាពល​រដ្ឋ​ក្នុងមួយ​គ្រួសារ​ទទួលបាន​ អង្ករ៣០គីឡូក្រាម ​មី១ករស ​ត្រីខ១០កំប៉ុង ​សារុង១ ​ក្រមា១ ​មុង១ ​ភួយ១ ​កំរាល.ស១ដុំ អាវចាក់ដៃវែង១ ​សាប៊ូ២ថង់ ​ទឹក​បរិសុទ្ធ​ឱរាល់​១២ដប ​និងប្រាក់​២ម៉ឺន​រៀល។​ ក្រៅពីនោះ​ លោកជំទាវ​ក្នុងនាម ​​ប្រធាន​កាកបាទ​ក្រហម​នៅបាន​ចែក​អំណោយ​ដល់មណ្ឌលសុខភាពចំនួន៥មណ្ឌលទៀត រួមមានច្នាំពេទ្យ​ ព្យាបាល​គ្រុនចាញ់​ រាក ​ម្សៅអូរ៉ាលីត ​ម៉ាស់បិទមាត់ ​និង​ប្រដាប់​ចម្រោះទឹក​។

គួររំលឹកថា  លោកជំទាវ ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទ​​ក្រហម​កម្ពុជា​កម្ពុជា​បានដឹក​នាំក្រុម​មន្ដ្រី និងសប្បុរស​ជនជា​ច្រើនរូប​ ជាពិសេសលោកជំទាវជាភរិយា​ថ្នាក់ដឹកនាំ​មួយចំនួន​បានអញ្ជើញ​​ទៅកាន់​ខេត្ត​ មណ្ឌលគិរី​ដែលមាន​ចម្ងាយ​៥២១គីឡូម៉ែត្រ​​ពីភ្នំពេញ​កាលពីព្រឹក​ថ្ងៃ​ទី ១៩ ​ធ្នូ​ ២០១១ ដើម្បី​ជួប​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ អ្នករងគ្រោះ ជនក្រីក្រ​ និងធ្វើ​កិច្ចការមនុស្សធម៌។