ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារថ្មី​ដែល​ទើប​សាង​សង​់​រួច​លើ​ផ្ទៃ​ដី​4ហិកតា​ត្រូវ​បាន​សម្ពោធ​ឱ្យប្រើប្រាស់ជាផ្លូវការ​

12 ឆ្នាំ មុន

ខេត្តព្រៃវែង​ ៖ អគារ​ពន្ធនាគារ​ថ្មី​របស់​ខេត្ត​ព្រៃ​វែង​ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​​ក្រោម​អធិ​បតី​ភាព​លោកស ខេ​ង ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួងមហា​ផ្ទៃ និង​លោកស្រី ផេ​នី​ រីឆាត ឯក​អគ្គរាជទូត​​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា ព្រម​ទាំង​​មានការ​អ​ញ្ជើ​ញ​ចូលរួម​ពី សំណាក់​ប្រតិភូ​ជាតិ-អន្ដរជាតិ​ អាជ្ញាធរ​ដែនដី កង​កម្លាំង​ប្រ​ដាប់​​អាវុធសិស្សានុ​សិស្ស​ និង​ប្រជាពល​រដ្ឋ​យ៉ាងច្រើន​កុះករ ​

ខេត្តព្រៃវែង​ ៖ អគារ​ពន្ធនាគារ​ថ្មី​របស់​ខេត្ត​ព្រៃ​វែង​ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​​ក្រោម​អធិ​បតី​ភាព​លោកស ខេ​ង ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួងមហា​ផ្ទៃ និង​លោកស្រី ផេ​នី​ រីឆាត ឯក​អគ្គរាជទូត​​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា ព្រម​ទាំង​​មានការ​អ​ញ្ជើ​ញ​ចូលរួម​ពី សំណាក់​ប្រតិភូ​ជាតិ-អន្ដរជាតិ​ អាជ្ញាធរ​ដែនដី កង​កម្លាំង​ប្រ​ដាប់​​អាវុធសិស្សានុ​សិស្ស​ និង​ប្រជាពល​រដ្ឋ​យ៉ាងច្រើន​កុះករ ​។

លោក អ៊ុ​ង សាមី អភិបាល​ខេត្ដ​​បាន​ថ្លែង​​​​ថា អគារ​ពន្ធនាគារ​ថ្មី​ដែល​ដាក់​សម្ពោធនា​ថ្ងៃនេះ ​ជា​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​តាម​រយៈគម្រោ​ង​ជំនួយ​ផ្នែក​ព្រហ្មទណ្ឌ និង​យុត្ដិធម៌​នៅ​កម្ពុជា ​។ គម្រោ​ង​នេះ​មាន​រយៈ​ពេល​៥​ឆាំ្ន គឺ​ពី​ឆាំ្ន​២០០៧ ដល់​២០១២ មាន​ថវិកា​សរុប​៣០​លាន​ដុល្លារ គាំទ្រ​ដល់​ក្រសួងមហាផ្ទៃ ក្រសួង​យុត្ដិ​ធម៌ ក្រុមប្រឹក្សា​កំណែទម្រង់ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ព្រមទាំង​គាំទ្រ​ខេត្ដ​ចំនួន​៦​ទៀត​​​ក្នុង​នោះ​ក៏​មាន​ខេត្ដព្រៃវែង​ផង​ដែរ ​។ ​លោក​អភិបាល​ខេត្ត​ បាន​​បញ្ជាក់​ថា ពន្ធនាគារ​នេះ​មាន​អគារ​ទាំង​អស់​ចំនួន​៧​ខ្នង អាង​ស្ដុ​ក​ទឹក​មួយ​ចំណុះ​​៥.០០០​លី​ត្រ និង​អ​​ណ្ដូ​ង​ទឹក​១ ដែល​សរុប​ថវិកា​សាងសង់​អស់​ចំនួន៣៥២.៦២៨,៩៤​ដុល្លារ​អា​មេ​រិ​ក ​។ ជាមួយ​គា្ន​នេះ​ រាជរដ្ឋាភិ​បាល​កម្ពុជា តាម​រយៈ​អគ្គនាយក​ដា្ឋ​ន​ពន្ធនាគារក៏​បាន​រួមចំណែក​ជា​បដិភាគ​ផង​ដែរ​ ដើម្បី​សាង​សង់​របង​ជុំវិញ និង​ចាក់​ដី​បំពេញទីតាំងពន្ធនា​គារ​ដោយ​ចំណាយ​អស់​ថវិកា​ចំនួន១០៨.៦៦១​ដុល្លារ​​អា​មេ​រិ​ក ​។

នា​ឱកាស​នោះ ​​លោកស្រីផេ​នី រីឆាត ​​មាន​ប្រសាសន៍​ថា ពន្ធនាគារ​ថ្មី​នេះ​គឺជា​សក្ខីភាព​មួយ​​ដើម្បី​ឆ្លុះ​បញ្ចាំង​នូវ​ភាព​ជា​ដៃគូ​​រវាង​រាជរ​ដ្ឋា​​​​ភិ​​បាល​កម្ពុជា​ និង​រដ្ឋាភិបាល​អូស្ដ្រាលី​ ក្នុ្ន​ង​កិច្ច​សហការការងារ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​គ្រប់​ផ្នែក​ក្នុង​ប្រ​ព​ន្ធ័​យុ​ត្ដិធម៌​ព្រហ្មទណ្ ឌ​ដែល​រួម​បញ្ចូល​ទាំង​កិច្ច​ខិតខំប្រឹង​ប្រែង​​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខ​ខ​ណ្ឌ​រស់នៅ​របស់​​ប្រជា​​ពលរដ្ឋ​ដែល​ទទួល​ទោស​នៅ​ក្នុង​ពន្ធនាគារ​ ។ លោកស្រី​បាន​បន្ដ​ទៀត​ថា ពន្ធនាគារ​គឺជា​កន្លែង​ដែល​មាន​ភាព​តានតឹង​ជាច្រើន ជន​ជាប់​ឃុំ​ចាំបាច់​ត្រូវ​គ្រប់​គ្រង​​ឱ្យ​បាន​ម៉ត់ចត់ ហើយ​ទន្ទឹម​គា្ន​នេះ​ដែរ​ចាំបាច់​ត្រូវ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បីផ្ដល់​ឱកាស​ដល់​ពួក​គេ​ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រជាពលរដ្ឋ​ល្អ​នៅ​ពេល​ដែល​ត្រូវ​បាន​ដោះ​លែង ​។ ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ ប្រកបដោយ​ភាព​ស្មើ​គា្ន និង​លក្ខ​ខ​ណ្ឌ​មនុស្សធម៌​គឺជា​​កត្ដា​មួយ​ដ៏​សំខាន់​ និង​ជា​មូល​ដា្ឋ​ន​ដ៏​ប្រសើរ​សម្រាប់​ការ​គោរពសិទ្ធិ​មនុស្ស​ ។

មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ពិធី​នោះ​លោក ស ខេ​ង បាន​បញ្ជាក់​ថា ​តាម​រយៈ​កិច្ច​សហ​​​​ការអនុវត្ដ​រួម​គា្ន​រវាង​ក្រសួងមហាផ្ទៃ អគ្គ​នាយក​ដា្ឋ​ន​ពន្ធនាគារ អាជ្ញាធរ​ខេត្ដព្រៃវែង ជា​មួយ​គម្រោ​ង​ជំនួយ​ផ្នែក​ព្រហ្មទណ្ឌនិង​យុត្ដិធម៌​នៅ​កម្ពុជា​ដំណាក់កាល​ទី​៣ បាន​ជួយ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន​ពន្ធនាគារ​ថ្មី​ក្នុង​ខេត្ដព្រៃវែង​នេះ ប្រកបដោយ​គុណភាព និង​មាន​ស្ដង់ដា​ខ្ពស់ ផ្ដល់​លក្ខខណ្ឌ​សុវត្ថិភាព សន្ដិសុខ សុខុមាលភាព និង​មនុស្សធម៌ និង​ការឃុំឃាំង​ដោយឡែក​សម្រាប់​ស្ដ្រី និង​អ​នី​តិ​ជន​ ។ នេះ​​ពិតជា​បាន​បង្ហាញ​នូវ​ជំ​ហាន​វិជ្ជមាន និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​វិស័យ ព្រហ្មទណ្ឌនិង​យុត្ដិធម៌​នៅ​កម្ពុជា ​ដែល​ជា​សក្ខី​កម្ម​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​រីកចម្រើន​នា​នា​​ក្នុង​ការ​កែទម្រង់ និង​ការ​អភិវឌ្ឍ​ពន្ធនាគារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​មួយកម្រិត​ថែម​ទៀត​ ៕