ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​​បាន​បា.ញ់​​ប្លន់​អាជីវករ​លក់​មាស​ប្តូរប្រាក់​ដល់​ក្នុង​ផ្ទះ​ដណ្តើម​យក​គ្រឿង​​​អលង្ការ​​ និង​លុយ​ទៅ​បាត់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ចោរ​បាន​បា.ញ់​​អាជីវ​​ករ​លក់​មាស​​ប្តូរ​​ប្រាក់​​​​​​នៅ​ផ្សារ​ស្ទឹង ​មាន​ជ័យ ២​នាក់​​ឪពុក​-​កូនប្លន់​យក​លុយ និង​គ្រឿង​អលង្ការ​​យ៉ាងស្វិត​ស្វាញ​​បំផុត​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​​ ថ្ងៃទី​១៩ ធ្នូ ២០១១ ​​នៅ​ពេល​​ចេញ​ពី​ផ្សារ​​​ចូល​ទៅ​​ដល់​​​ក្នុង​ផ្ទះ​ទៅ​ហើយដែល​​ផ្ទះ​​ស្ថិត ​ក្នុង​​ភូមិព្រែក​ទ័ល សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ។ ​

រាជធានីភ្នំពេញ ៖ ក្រុម​ចោរ​បាន​បាញ់​​អាជីវ​​ករ​លក់​មាស​​ប្តូរ​​ប្រាក់​​​​​​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ ២​នាក់​​ឪពុក​-​កូនប្លន់​យក​លុយ និង​គ្រឿង​អលង្ការ​​យ៉ាងស្វិត​ស្វាញ​​បំផុត​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​​ ថ្ងៃទី​១៩ ធ្នូ ២០១១ ​​នៅ​ពេល​​ចេញ​ពី​ផ្សារ​​​ចូល​ទៅ​​ដល់​​​ក្នុង​ផ្ទះ​ទៅ​ហើយដែល​​ផ្ទះ​​ស្ថិត​ក្នុង​​ភូមិព្រែក​ទ័ល សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ។

ក្រោយ​ពេល​បាញ់​អ្នក​លក់​​មាស-ប្តូរ​ប្រាក់​២​នាក់​​ឪពុក​ និង​កូន​ឱ្យ​របួស​ហើយ ​ក្រុម​​ចោរ​បាន​​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​យក​ទៅ​ជា​មួយ​នូវ​ស្បោង​គ្រឿង​អលង្ការ និង​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ បន្សល់​ទុក​ជន​រងគ្រោះ​ដែល​ចោរ​បាញ់​​​ត្រូវ​ស្មា​ឱ្យ​រង​របួស​ទាំង​២​នាក់​ដេក​ដួល​ ហើយ​​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​យ៉ាង​​ប្រញាប់​​ប្រញាល់​ ។ ជន​រងគ្រោះ​ទាំង​២នាក់​ ឪពុក​ឈ្មោះ ចាន់ សៀក អាយុ​៦៨ឆ្នាំ​ រងរបួសជើង និងម្តាយ​ស្រីឈ្មោះ ចាន់ នី អាយុ​៤០ឆ្នាំ​ រងរបួស​ស្មា អ្នកទាំងរស់​នៅទីកន្លែងកើត​ហេតុ​ខាង​លើ ។

តាម​​ប្រភពព័ត៌​មាន​ពី​ជន​​រង​គ្រោះ​​បាន​ឱ្យ​ដឹងថា ខណៈ​ពួកគាត់​២​នាក់​ឪពុក​-កូន​វេច​ខ្ចប់​គ្រឿង​​អលង្ការ និង​លុយ​ចេញពី​ផ្សារ​ស្ទឹង​មាន​ជ័យ ហើយ​ធ្វើ​ដំណើរ​​ទៅ​កាន់​គេហ​ដ្ឋាន…​ លុះ​​ពួកគាត់​ចូល​ដល់​ក្នុងផ្ទះ​ទៅ​ហើយ ស្រាប់តែ​មាន​បុរស​២​នាក់​ស្ទុះ​ចូល​ទៅ​តាម​ ហើយ​​ដក​កាំភ្លើង​​ភ្ជង់ និង​​ដណ្តើម​​យក​កាបូប​គ្រឿង​អលង្ការ​ និង​លុយ​​ពី​ពួក​គាត់​ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ក៏​ប្រវាយ​ប្រតប់​គ្នា​ជា​មួយ​​ពួក​ចោរ​ ព្រោះតែ​ស្តាយ​ទ្រព្យ​សម្បត្តិ​​ដែល​ខំរក​ហូរ​ញើស​ហូរឈាម​​តាំងពី​យូរ​មក​ហើយ ។ ពេល​នោះ​ពួកចោរ​បាន​បាញ់​២​នាក់​ឪពុក​-​កូនពួក​​គាត់​៣គ្រាប់​ត្រូវ​របួសត្រង់​ស្មាដេក​ដួល​តែម្តង ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រ​កាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្ត​បាត់​ដំបង៕