ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប្រើ​កម្លាំង​បង្ខំ​ឱ្យ​អ្នក​តវ៉ា​រឿង​ដីធ្លី​ចាក​ចេញពី​បរិវេណ​វិមាន​ឯករាជ្យ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ​ជា​២០០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល បាន​នាំ​គ្នាមក​អង្គុយ​នៅ​មុខ​ភូមិ​គ្រឹះ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ស្ថិត​នៅ តាម​បណ្ដោយ​វិ​ថី​ព្រះ​សុរា​ម្រឹត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ តាំងពី​វេលា​ម៉ោង​៥​និង​៥០ នាទី​ព្រឹក ថ្ងៃ​ទី​២៨ ឧសភា ។ នេះ​ជា​លើក​ទី ពីរ​ហើយ​ដែល​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ព្យាយាម​មក​សុំ​កិច្ច​អន្ដរាគមន៍​ពី​ សម្ដេច​តេ​ជោ និង​លោក​ជំទាវ​បណ្ឌិត

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ​ជា​២០០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល បាន​នាំ​គ្នាមក​អង្គុយ​នៅ​មុខ​ភូមិ​គ្រឹះ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ស្ថិត​នៅ តាម​បណ្ដោយ​វិ​ថី​ព្រះ​សុរា​ម្រឹត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ តាំងពី​វេលា​ម៉ោង​៥​និង​៥០ នាទី​ព្រឹក ថ្ងៃ​ទី​២៨ ឧសភា ។ នេះ​ជា​លើក​ទី ពីរ​ហើយ​ដែល​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ព្យាយាម​មក​សុំ​កិច្ច​អន្ដរាគមន៍​ពី​សម្ដេច​តេ​ជោ និង​លោក​ជំទាវ​បណ្ឌិត ដើម្បី​ផ្ដល់​ភាព​យុ​ត្ដិ ធម៌​ពី​បញ្ហា​ដីធ្លី​ដែល​មាន​វិវាទ ។ ប៉ុន្ដែ​នៅ វេលា​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែលកម្លាំង​នគរបាល បង្ក្រាប​បាតុកម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​ ដំបង​ឆក់ ខែល សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន ខណ្ឌដូនពេញ ប្រមាណ​ជាមួយ​រយ​នាក់ បាន​ធ្វើការ​បណ្ដេញ​ឱ្យ​ចាកចេញ​ពីមុខ​ភូមិ​គ្រឹះ សម្ដេច​តេ​ជោ បន្ទាប់​ពី​អាជ្ញាធរ​សំណូមពរ​ឱ្យប្រជាពលរដ្ឋ​ទាំង​អស់នោះ​ទៅ​ប្រមូលផ្ដុំ​នៅ មុខ​វត្ដ​បទុម​វ​តី​វិញ តែ​ពួក​គាត់​មិន​ព្រមទៅ​។

នៅ​ក្នុង​យុទ្ធនាការ​ចាប់បង្ខំ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា​ចាកចេញ​នេះ ពុំ​មាន​ប្រជាពលរដ្ឋណា​ម្នាក់​ស្លាប់ ឬ​រង​របួស​នោះ​ទេ គ្រាន់តែប្រជាពលរដ្ឋ​ចំនួន​បី​នាក់ ដែល​គេ​អះអាង​ថា ជា​មេខ្យល់​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ប៉ុណ្ណោះ ។
ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ចូលរួម​ទាមទាររក​ភាព​យុត្ដិធម៌​នេះ បានឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់ ដែល​មក​ពី​ឃុំ​ព្រែក​ស្លែង អំពៅព្រៃ តា​ដោក ជើង​កែប ស្រុក​កណ្ដាលស្ទឹង និង​ឃុំ​ព្រែក​កំ​ពិស ព្រែក​ហូរ ក្រុង​តា​ខ្មៅ ដែលបាន​នាំ​គ្នា​មក​កាន់​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នេះគឺជា​លើក​ទី​២​ហើយ ពីព្រោះ​ប្រជា​ពលរដ្ឋ​ពុំ​បាន​ទទួល​ភាព​យុត្ដិធម៌​ពី​អាជ្ញាធរ​មូលដ្ឋា​ន​ទេ មាន​តែ​ការ​គំរាមកំហែង គាបសង្កត់ បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​លើ​ដី​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​ក្រោម​កិច្ច​ការពារ​ពី​សមត្ថកិច្ច​ដែល​បំពាក់​ដោយ​កាំភ្លើង​វែង​ខ្លី​ទៀត​ផង ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ពី​ប្រជា​ពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​មុខ​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ ហ៊ុន សែន លោក​លឹ​ម លាង​សែ នាយករងខុទ្ទកាល័យ​សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍ឱ្យ​ក្រុម​អ្នកកាសែត​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ប្រជាពលរដ្ឋ​ប្រហែល​៥០​នាក់ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​២៩២​គ្រួសារ នៅ​ឃុំ តា​ដោក ជើង​កែប ស្រុក​កណ្ដាលស្ទឹង និង​នៅ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាលបាន​មក​ដាក់​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១០ នៅ​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី រាជធានី​ភ្នំពេញ ដោយ​សុំ​ឱ្យ​សម្ដេចតេ​ជោ​ជួយ​ធ្វើ​អន្ដរាគមន៍​ទៅ​លោកស្រី សៀង ចាន់​ហេង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ដល់ពួក​គាត់ ។ ករណី​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​សំរេច​រួច​ហើយ តាម​ចំណារ​ចុះ​ថ្ងៃ ទី​៥ ខែតុលា ឆ្នាំ​២០១០ ត្រង់​ចំណុច​នេះ ហើយដែល​មានការ​ខុសឆ្គង​ផ្នែក​រដ្ឋបាល តាម​ពិត​យើង​ត្រូវ​កែសំរួល​មក​វិញ​ថា ចុះ​ថ្ងៃ ទី​៥ ខែតុលា ឆ្នាំ​២០០៩ លើ​របាយការណ៍​ចុះ ថ្ងៃ​ទី​២៨ ខែកញា ឆ្នាំ​២០០៩ របស់​លោក​ឌុ​ល គឿ​ន និង​លោក​ឈុ​ន ស៊ី​រុន ហេតុនេះ​ខុ​ទ្ទកាល័យ​សម្ដេច​តេ​ជោ មិន​អាច​លើកយកករណី​ដដែល​នេះ​មក​ចាត់ការ​បាន​ទៀត​ទេ ។

លោក​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ក៏​បាន​ទ​ទួ​ច​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នេះ ឱ្យ​យក​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​ដីធ្លី​នៅ ចំណុច​ខាងលើទៅ​ដោះស្រាយ​គ្នា​នៅ​សាលា ខេត្ដកណ្ដាល ពេល​ណា​ក៏​បាន​ដែរ ។ លោក លឹ​ម លាង​សែ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ ដែល​មក​តវ៉ា​នេះ គឺ​ពុំ​មាន​លិខិត​ស្នាម​ណាមួយ បញ្ជាក់​ច្បាស់លាស់​នៅ​លើ​ដីធ្លី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ឡើយ​។ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​វេលា ម៉ោង​១២​និង​៣០​នាទី​រសៀល​នា​ថ្ងៃ​ដដែល ឃើញ​មាន​កម្លាំង​នគរបាល​ប្រដាប់​ដោយ ដំបង​ឆក់ និង​ខែល​ជាង​មួយ​រយ​នាក់ បាន​ប្រើ កំលាំងបាយ​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​រឹងរូស អង្គុយ​មុខ​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ ព្រមទាំង ចុក​ដំបង​ឆក់​គំរាម​ឱ្យ​ចាកចេញ និង​ចាប់ ក្រៀក​បុរស​ជា​ច្រើន​នាក់​ដាក់​លើ​រថយន្ដ​មិន ដឹង​យក​ទៅ​ណា​នោះ​ទេ ។ ចំណែក​ស្ដ្រី​ៗ​ភ័យ ខ្លាច​ពេក​ក៏​បាន​នាំ​គ្នា​រត់​រប៉ាត់រប៉ាយ​ជិះ​ម៉ូតូឌុប​ទៅ​ភូមិ​វិញ ហើយ​ពេល​នេះ​ប្រជាពលរដ្ឋ​ចំនួន ៤​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ ។

មន្ដ្រី​កងរាជអាវុធហត្ថ​មួយ​រូប​ដែល​ចូលរួម ក្នុង​ប្រតិបត្ដិការ​នោះ បានឱ្យ​ដឹង​ថា ពុំ​មាន​ប្រជា ពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ ពីព្រោះ​កម្លាំង សមត្ថកិច្ច​គ្រាន់តែ​ប្រើ​សិទ្ធិ​ការពារ​ដោយ​ចាប់ ប្រជាពលរដ្ឋ​ណា​ដែល​រឹងរូស​យក​ចេញពី​មុខ​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ​ប៉ុណ្ណោះ ហើយ​ក្នុង​កិច្ច​បង្ក្រាប នេះ​ដែរ ប្រជាពលរដ្ឋ​ចំនួន​បី​នាក់​ត្រូវ​បាន​ឃាត់ ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ កណ្ដាល​ដើម្បី​ស្រាវជ្រាវ ។