ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ផ្តល់​ប្រាក់​​​អំណោយ​​តាម​រយៈ​​កោះ​សន្តិ​ភាព​ដល់​ជន​ក្រីក្រ​

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល ​​ជា​​អំណោយ​ដ៏​ថ្លៃថ្លា​​របស់​សប្បុរស​ជន​នៅ​រាជ​ធានីភ្នំពេញ ​ត្រូវ​​​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​ តា​កំលោះ​ចាស់ អាយុ​៦៨ឆ្នាំ ដែល​ពិការ​ភ្នែក រស់​នៅ​ឯ​កោ​ និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ប្រគល់​ជូន​កុមារ​ក្រីក្រ​ដែល​ធ្លាក់ពី​លើ​ចុង​ អម្ពិល ។

ខេត្តកំពង់ឆ្នាំង ៖ ​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល ​​ជា​​អំណោយ​ដ៏​ថ្លៃថ្លា​​របស់​សប្បុរស​ជន​នៅ​រាជ​ធានីភ្នំពេញ ​ត្រូវ​​​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​តា​កំលោះ​ចាស់ អាយុ​៦៨ឆ្នាំ ដែល​ពិការ​ភ្នែក រស់​នៅ​ឯ​កោ​ និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ប្រគល់​ជូន​កុមារ​ក្រីក្រ​ដែល​ធ្លាក់ពី​លើ​ចុង​អម្ពិល ។

អំណោយ​​នោះបាន​ប្រគល់​ជូន​នៅ​ព្រឹក​ថ្ងៃទី​១៨ ធ្នូ ក្នុង​នោះ​ទឹក​ប្រាក់​​ចំនួន​១០​មឺុន​រៀល បាន​ប្រគល់​​ជូន​កុមារា​ឈ្មោះ​​សំ សុគា​រិន្ទ អាយុ​១៣​ឆ្នាំ នៅមន្ទីរពេទ្យ​ខេត្ត ដោយ​ម្តាយ​ឈ្មោះ​សំ ​នាង អាយុ​៣៤​ឆ្នាំ​ជា​អ្នក​ទទួល។ ​​ប្រាក់​អំណោយ​​នេះ​កោះ​សន្តិ​ភាព​​បាន​ទទួល​ពី​​​លោក​ឧត្តម​​សេនីយ៍​​ត្រី កែវ សារ៉ុម ​នាយ​សេនា​ធិការ​​រង​ កង​ទ័ព​​​ជើង​អាកាស ។ ស្ត្រីជា​ម្តាយ​​និយាយថា ​គ្រួសារ​​គាត់​មាន​សមា​ជិក​៧​នាក់ គឺ​ម្តាយ​ឪពុក និង​​កូន​៥​នាក់។ ដោយ​សារ​ជីវ​ភាព​​​ក្រីក្រ​ខ្លាំងពេក​គាត់​បាន​សុំ​ដី​គេ​សង់​ខ្ទម​មួយ​នៅ​ក្រោម​ដើម​អម្ពិល ស្ថិត​ក្នុងភូមិ​ព្រៃ​​ខ្មែរ ឃុំ​រលា​ប្អៀរ ។ ​កាលពី​ថ្ងៃទី​១២ ធ្នូ គាត់​បាន​ប្រើ​កូន​ប្រុស​ឡើង​កាប់​មែក​អំពិល ដើម្បី​​បេះ​យក​​ផ្លែ​​​យក​ប្រាក់​លក់​ទិញ​អង្ករ​ តែ​ចៃដន្យ​​​កូន​​ប្រុស​គាត់​​ធ្លាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់ ។

ដោយ​ឡែក​ប្រាក់​ចំនួន​១០​ម៉ឺនរៀល​​ទៀត​​បាន​​យក​ប្រគល់​ជូន​លោក​តាកំលោះចាស់ អាយុ​៦៨​ឆ្នាំ ពិការ​ភ្នែក​សង​ខាង​ឈ្មោះ​​អ៊ឹម សុក រស់​នៅភូមិ​ថ្មី ឃុំ​តាំង​​ក្រសាំង ​ស្រុក​ទឹក​ផុស ។ ​
ប្រាក់​​នេះ ជា​​អំណោយ​របស់​លោក​ហួរ ពិសិដ្ឋ ​ប្រធាន​ចាត់​ចែង​ទូទៅ​ដេប៉ូ​ចែក​ចាយ​ផលិត​​ផល​​គ្រឿង​​សំអាង​ភ្នំពេញ ​និង​តាម​បណ្តា​​​ខេត្ត “PLL” ដែល​មាន​អាសយ​ដ្ឋាន​លេខ​៩៩ ​ផ្លូវ​៥១BT សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ ។

ស្ត្រី​​ជាម្តាយ​កុមារ​​រង​គ្រោះ​ និង​លោក​តា​ពិការ​​ភ្នែក​បាន​​ថ្លែង​​អំណរគុណ​យា៉ងជ្រាល​ជ្រៅ​​ចំពោះ​សប្បុរស​ជន​​ និង​បាន​ប្រសិទ្ធ​ពរ​​ជ័យ​ឱ្យជួប​ប្រទះ​តែ​វិបុល​សុខ​គ្រប់​ប្រការ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕