ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​​​ភិក្ខុ​​សង្ឃ​ត្រូវសមត្ថកិច្ច​​​ចាប់ខ្លួន​​ពីបទ​ប៉ុនប៉ង​​ធ្វើ​មនុស្ស​​ឃាត

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ក្រុម​មន្ត្រី​នគរបាល​ខេត្ត​បាន​តាមប្រមាញ់​​អតីត​​​ភិក្ខុសង្ឃ​១រូប​ ដែលរត់​គេច​ខ្លួន​ដោយជាប់​ចោទ​​ពីបទសម​គំនិត​​ប៉ុនប៉ង​ធ្វើ​មនុស្ស​​ឃាត​មិន ​​បានសម្រេចទៅ​លើ​​ភិក្ខុ​សង្ឃ​មួយ​អង្គគង់​នៅ​វត្ត​​ចន្ត្រី ឃុំ​ចន្ត្រី ​​ស្រុក​រមាស​ហែក ហើយ​​​ភ័យខ្លួនក៏និមន្ត​​​ចេញពី​វត្ត​ទៅ​​ដោះ​ស្បង់ចីវរ​ចោលនៅផ្ទះ​ញោម​​ របស់​ខ្លួន រួច​រត់​​​គេច​ទៅលាក់ខ្លួន​​​នៅ​ខេត្តមណ្ឌលគិរី ​ក៏ប៉ុន្តែ​​​សំណាង​អាក្រក់​

ខេត្តស្វាយរៀង ៖ ​ក្រុម​មន្ត្រី​នគរបាល​ខេត្ត​បាន​តាមប្រមាញ់​​អតីត​​​ភិក្ខុសង្ឃ​១រូប​ដែលរត់​គេច​ខ្លួន​ដោយជាប់​ចោទ​​ពីបទសម​គំនិត​​ប៉ុនប៉ង​ធ្វើ​មនុស្ស​​ឃាត​មិន​​បានសម្រេចទៅ​លើ​​ភិក្ខុ​សង្ឃ​មួយ​អង្គគង់​នៅ​វត្ត​​ចន្ត្រី ឃុំ​ចន្ត្រី ​​ស្រុក​រមាស​ហែក ហើយ​​​ភ័យខ្លួនក៏និមន្ត​​​ចេញពី​វត្ត​ទៅ​​ដោះ​ស្បង់ចីវរ​ចោលនៅផ្ទះ​ញោម​​របស់​ខ្លួន រួច​រត់​​​គេច​ទៅលាក់ខ្លួន​​​នៅ​ខេត្តមណ្ឌលគិរី ​ក៏ប៉ុន្តែ​​​សំណាង​អាក្រក់​ត្រូវសមត្ថកិច្ច​​​តាមចាប់ខ្លួន​​បញ្ជូន​មក​​សាលា​ដំបូង​​​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

ទាក់ទិន​នឹង​ករណីខាង​លើ លោកវរ​សេនីយ៍​​ត្រីកុយ សុភាព​​​​ នាយរង​ការិយាល័យព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាលខេត្ត​​​បាន​ប្រាប់​​កោះ​សន្តិភាព​​​​ថា ការចាប់ខ្លួន​ជនសង្ស័យ​នេះ​គឺ​ចាប់​តាមដីកា​​​របស់​តុលាការ​ដែល​​ចុះ​​ហត្ថ​លេខា​​ដោយ​​​លោក​ចៅ​ក្រម​ស៊ើបសួរ​​​គាំ​ ឈាន ​ចោទ​​ពីបទ​​សម​គំនិតប៉ុនប៉ង​​​ធ្វើមនុស្ស​ឃាត​​​​​។​ ជន​សង្ស័យ​​ឈ្មោះចិន ​សារ៉េន ​​ហៅសុខ ចំរើន ​​​​អាយុ​២៤​ឆ្នាំ​​​​​ អតីត​ភិក្ខុសង្ឃ​​​​បួសនៅ​​វត្ត​​ឧត្តម​សាមគ្គី​​​ ឃុំ​ធ្មា ​​មានទីលំនៅ​​​ភូមិខ្នងជ្រូក​ខាង​​កើត​ឃុំ​ច​ន្ត្រី​ ស្រុក​រមាស​ហែក ជាប់​ចោទ​​ពីបទ​​សម​គំនិត​​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​​​ទៅ​លើ​ភិក្ខុ​​​​សង្ឃ​​​​មួយអង្គ​​​នាម​សុទ្ធ​ គង់​​​នៅ​វត្ត​​ចន្ត្រី ​កាលពី​ថ្ងៃ​ទី៣ សីហា ​២០០៩ ​​វេលាម៉ោង​២​​​រសៀល​នៅ​វត្ត​ចន្ត្រី​នោះ​ ។

លោកកុយ ​សុភាព បន្តទៀតថា ​​​ជនសង​្ស័យ​​​​បា​នបួស​​នៅវត្ត​​ឧត្តម​សាមគ្គី រួចនិមន្ត​​​ទៅ​​​រៀន ​​បាលីនៅវត្ត​ច​ន្ត្រី​ ក្រោយ​មក​មានទំនាស់​​​ជា​មួយ​ភិក្ខុ​​​សង្ឃ​មួយអង្គ​​​​នាម​​​សុទ្ធ ក៏​​កើត​​​​​​​ទោសៈ​​បាន​​ទៅ​​ជួលក្មេង​ទំនើង​ឱ្យតម្លៃ​១០ម៉ឺន​​រៀល​ឱ្យ​កាប់ភិក្ខុ​​​​សង្ឃ​រងគ្រោះ​។ ឯ​​ក្មេងទំនើង​​​​ដោយ​សារ​ចង់បាន​ប្រាក់​ក៏ទាញ​កាំបិត​ដេញកាប់ភិក្ខុ​​សង្ឃ​​​​​នាម​សុទ្ធ ទាំងកណ្តាល​ថ្ងៃ​ ធ្វើឱ្យ​សង្ឃ​​​គង់នៅ​​វត្តចន្ត្រី ភ័យ​ឆោឡោ​​ក៏​ដឹង​ដល់សមត្ថកិច្ច ឃុំច​ន្ត្រី ​​ចុះ​មក​ចាប់ខ្លួនជនល្មើស​បាន​ភ្លាមៗ​​​​។ ក្រោយ​ពី​សមត្ថ​កិច្ច​សាកសួរ​ ជនសង្ស័យ​​​នោះបាន​​សារ​ភាព​​ប្រាប់​ប៉ូលិស​​ថា ភិក្ខុ​សង្ឃ​​​នាម​​ចិន សារ៉េន ជា​​អ្នក​ជួល​​​ខ្លួន​ឱ្យ​កាប់​​ តែ​សង្ឃ​អង្គ​នោះ​គេចខ្លួន​​​ ទើប​​មាន​​ដីកា​តាម​ស្វែង​រក​​ចាប់ខ្លួន។ ​រហូត​មក​ដល់​​ថ្ងៃទី១៤ ធ្នូ ២០១១ មានប្រជាពលរដ្ឋ​​​​​​ផ្តល់​ដំណឹង​​​ឱ្យ ទើបសមត្ថកិច្ច​​​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​​​នៃ​ស្នងការ​​​ដ្ឋាន​​នគរបាល​ខេត្តទទួល​បទ​បញ្ជា​​​​ពីលោកស្នងការនគរបាល​​ខេត្ត ទៅ​សហ​​ការ​ជាមួយ​​​​លោកស្នង​ការ​​នគរបាល​​ខេត្ត​មណ្ឌល​​​គិរី ចាប់​​ខ្លួន​ជនសង្ស័យ​​បាននៅ​ថ្ងៃទី១៥ ធ្នូ វេលា​ម៉ោង៤​និង​២០នាទី​​​រសៀល​​នៅ​ចំណុច​​ភូមិ​ពូជ្រៃចាង ​​ឃុំពូជ្រៃ ​​ស្រុកពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ​​រួច​បញ្ជូន​​មកខេត្តស្វាយរៀង​​​ទើប​តុលាការ​​​ចេញ​ដីកា​​​ឃុំខ្លួន​​​នៅថ្ងៃទី១៧ ​​ធ្នូ ។

រីឯ​​ជនសង្ស័យជា​អតីត​ភិក្ខុ​សង្ឃ​​​បាន​​​​​ឆ្លើយ​ថា ការពិត​​នោះ ​ខ្លួន​ខឹង​ភិក្ខុ​នាម​សុទ្ធនោះ​​មែន ​ដោយសារ​​​បានធ្វើបាប​​​​សាមណេរ​​ពីរអង្គ ​មួយ​អង្គ​​​នាម​រ៉ាន ព្រះ​ជន្ម​១២​ឆ្នាំ ​និង​​​មួយអង្គ​ទៀត​​​នាម​​​ទឺ ព្រះជន្ម​​១៧ឆ្នាំ ​ដែល​បាន​និមន្ត​​​មក​រៀន​​​បាលី​ដែរ ហើយ​​គង់នៅក្នុង​កុដិ​​​ជាមួយ​​ខ្លួន​។ ​ការ​ស្តីបន្ទោស​នោះ​ខ្លួន​​​គិត​ថា ​​​មិនអាច​​ទទួល​យកបាន​ក៏និយាយរអ៊ូ​ៗថា មាន​អ្ន​ក​ណាហ៊ាន​​​កាប់ភិក្ខុ​​សង្ឃឈ្មោះ​​​សុទ្ធ​ ខ្លួន​ឱ្យ​លុយ​១០ម៉ឺន​រៀល​​។ ពេលនោះ​​​ឈ្មោះឌួង ​​នៅ​ជិត​​វត្ត​​​និយាយ​ថា ឱ្យ​១០ម៉ឺន​​រៀល​មែនឬ? ខ្លួន​ក៏ឆ្លើយ​ថា ​មែនឱ្យតែ​ហា៊ន​​កាប់ ថាហើយ​ក៏ឡើង​ទៅលើ​​​កុដិ​សិងទៅ​។

ស្រាប់​តែ​​នៅវេលាម៉ោង​២​រសៀល​​​​​ឈ្មោះ​ឌួង បាន​យកកាំបិត​ដេញ​កាប់ភិក្ខុ​​​​សង្ឃ​​​​​​នាម​​សុទ្ធ​ មែន បង្ក​ការ​​ភ្ញាក់​​ផ្អើល​ពេញ​ក្នុង​វត្ត​​តែម្តង ​​តែ​ការ​កាប់​​អត់បានទេ ​​ព្រោះ​ភិក្ខុ​​​សង្ឃ​នោះ​​រត់រួច​ ក៏ប្តឹងសមត្ថកិច្ច​​​ឱ្យចាប់ខ្លួន​ឈ្មោះ​​ឌួងតែម្តង ។ ​​ដោយសារ​​ភ័យ​ខ្លាច​​​ឈ្មោះ​ឌួង ឆ្លើយដាក់​​ខ្លួន​ក៏រត់​ទៅផ្ទះ​ញោ​ម​​​ដោះ​ស្បង់​ចីវរ​​ទុក​​រួច​ស្លៀកពាក់​ខោអាវ​​រត់គេច​ខ្លួនទៅ​នៅ​ខេត្ត​​មណ្ឌលគិរី​​​​ ៕