ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេតុងទីនផ្សារអូឡាំពិកជំពាក់ប្រាក់រាប់លានដុល្លារ នាំប្តីប្រពន្ធរត់បាត់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​​​អាជីវករ​​នៅ​ផ្សារ​អូឡាំពិក​ប្រមាណ​ជាង​១៥​០នាក់ ​កាលពី​​ព្រលប់​ថ្ងៃទី១៧ ធ្នូ ​និងបន្ត​ដល់ព្រឹកថ្ងៃទី១៨ ធ្នូ ​បាន​បណ្តាក់​គ្នាទៅអង្គុយ​​សំកុក​មុខ​ផ្ទះម្តាយ​​​មេ​តុងទីន​​​ ម្នាក់ដែលស្ថិត​នៅផ្លូវ​លេខ​៤៦០ ​សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌចំការមន ​​ខណៈ​មេតុងទីន​​រត់​ទៅ​ស្រុកសៀមបាត់ ។ ​ក្រុម​អាជីវករ​​បានប្រាប់​ឱ្យ​ដឹង​ថា ​មេតុងទីន ​​ឈ្មោះជា សោភ័ណ្ឌ ​​​ហៅ​លីលី ​ភេទស្រី អាយុ​៣២​ឆ្នាំ ប្តី​ឈ្មោះ​ថោង​ ​វណ្ណដេត ​​អាយុ​៣៣​ឆ្នាំ ​​មានអាសយដ្ឋាន​ផ្ទះ​លេខ​​​៩០៨ ​​ផ្លូវបេ​តុង​​​​ ក្នុង​បុរី៩៩៩ ​សង្កាត់​​​បឹង​ទំពុន ​​ខណ្ឌ​​មាន​ជ័យ។

រាជធានីភ្នំពេញ ៖ ​ក្រុម​​​អាជីវករ​​នៅ​ផ្សារ​អូឡាំពិក​ប្រមាណ​ជាង​១៥​០នាក់ ​កាលពី​​ព្រលប់​ថ្ងៃទី១៧ ធ្នូ ​និងបន្ត​ដល់ព្រឹកថ្ងៃទី១៨ ធ្នូ ​បាន​បណ្តាក់​គ្នាទៅអង្គុយ​​សំកុក​មុខ​ផ្ទះម្តាយ​​​មេ​តុងទីន​​​ម្នាក់ដែលស្ថិត​នៅផ្លូវ​លេខ​៤៦០ ​សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌចំការមន ​​ខណៈ​មេតុងទីន​​រត់​ទៅ​ស្រុកសៀមបាត់ ។

ក្រុម​អាជីវករ​​បានប្រាប់​ឱ្យ​ដឹង​ថា ​មេតុងទីន ​​ឈ្មោះជា សោភ័ណ្ឌ ​​​ហៅ​លីលី ​ភេទស្រី អាយុ​៣២​ឆ្នាំ ប្តី​ឈ្មោះ​ថោង​ ​វណ្ណដេត ​​អាយុ​៣៣​ឆ្នាំ ​​មានអាសយដ្ឋាន​ផ្ទះ​លេខ​​​៩០៨ ​​ផ្លូវបេ​តុង​​​​ ក្នុង​បុរី៩៩៩ ​សង្កាត់​​​បឹង​ទំពុន ​​ខណ្ឌ​​មាន​ជ័យ។ ក្រុម​អាជីវករ​​បានឱ្យ​ដឹង​ទៀតថា ​មេតុង​ទីន​ឈ្មោះ​ជា សោ​ភ័ណ្ឌ​​ ហៅលីលី ​មាន​មុខរ​បរ​លក់​កាបូប ​​នៅ​ក្នុងផ្សារ​អូឡាំពិក​យូរឆ្នាំ​​មក​ហើយ ​​ដោយ​សារ​មាន​ការរាប់អាន​​ពី​សំណាក់​​អាជីវករ​​​​ដូចគ្នា ​​​​កាលពី​​២ឆ្នាំ​កន្លងមក​នេះ ​​អ្នកស្រី​​លីលី​​បានបង្កើត​ជា​ក្រុម​លេង​តុងទីន​​​ដោយ​អ្នកស្រី​​​ធ្វើមេ​​​ និងមាន​អាជីវករ​​ប្រមាណ​ជាង​១៥០នាក់ បានលេងជា​មួយ ព្រោះ​តែ​​​ជឿទុកចិត្ត​​​គ្រប់គ្នា ។​​ ​​តាមការ​​​រៀប​រាប់​​​ឱ្យ​ដឹង​ទៀតថា តុង​ទីន​​ដែលលេង​​​នោះ​​១ក្បាល​​​៥០០​ដុល្លារ ខ្លះ២០០​ដុល្លារ ​និង​រហូត​ដល់​១០​ដុល្លារ​ដេញ​​​ក្នុង​១​ថ្ងៃ​​១​ដង ​​ហើយ​នៅ​ពេល​ដេញនោះ​​ក៏មានការ​​លក់​ពីមួយ​ទៅមួយ​​​​ដែល​មើល​ទៅ​​​​ គឺសប្បាយ​​​លេង​ព្រោះ​​​ទទួលបាន​ការ​ប្រាក់ខ្ពស់ ។

ក្រុមអាជីវករ​​​​ជា​កូន​តុងទីន​​បន្តថា ៦​ខែ​ចុង​ក្រោយនេះ ​តាមការ​កត់សម្គាល់​មេតុង​ទីន​​ទំនង​ដូច​ជា​​​មិន​សូវស្រួល​​​ ព្រោះ​​​​​មេ​ក្រឡុកកូន​​​ខ្លាំង​ណាស់​ដូចជា​ពេល​​ដេញបានមិន​​ដឹង​ប្រាក់​នៅ​ឯណា ​​អ្នក​ដេញ​បាន​ប្រៀបដូច​ដេញ​យកខ្យល់ ។ ប្រការ​​ដែលខុសប្លែក​​ថែមទៀត​នោះគឺគេ​​តែ​ង​ឃើញ​​​មេ​តុងទីន​​​ឈ្មោះលីលី ​និងប្តី​​ឧស្សាហ៍​​​​ចេញចូល​កា​ស៊ីណូ​ញឹកញាប់​​ ប្រហែល​ជា​ចាញ់​​​វ័ណ្ឌ​.ក​​នៅ​កាស៊ីណូ ​បាន​ជា​រត់ចោល​ស្រុក​ ​ធ្វើឱ្យ​ពួកគេ​​កូនៗ​​​​តុង​​ទីនស្រឡាំង​​​​កាំងគ្រប់គ្នា ។

តាមការ​អះអាង​​ពីក្រុមអាជីវករ​​​​ជា​កូន​​តុង​ទីន​​​​ប្រមាណ​​ជាង​១៥០នាក់ថា ​​មេតុងទីន​​​ឈ្មោះ​លីលី នៅជាប់ប្រាក់ពួកគេ​សរុប​​រាប់លាន​ដុល្លារ​​​ព្រោះ​​ខ្លះ​បាត់​បង់​៤៥ម៉ឺន​ដុល្លារ  ខ្លះ​៣០ម៉ឺន​ ខ្លះ ​២០ម៉ឺន​​ ខ្លះ​១០ម៉ឺន​​ និង​តិច​បំផុតក៏​​​៣ម៉ឺន​​ដុល្លារ​​​​​ឡើង​ទៅដែរ ។ តែប្រាក់​​​រាប់​លានដុល្លារ​​នោះ​មិន​មែនជា​ប្រាក់​លេងតុន​ទីន​​​សុទ្ធ​សាធ​​ទេ​ គឺ​ប្រាក់ខ្លះ​ខ្ចីដោយ​មានកិច្ចសន្យា​​ត្រឹមត្រូវ ហើយ​ប្រាក់ខ្លះទៀត​​​​ទិញ​រថយន្ត​​​គេ​មិនទាន់បានបង្វិល​លុយឱ្យម្ចាស់ ។

ការ​រត់​​គេច​​ដូរ​ដី​ពីស្រុកខ្មែរ​ទៅ​​ស្រុក​សៀម​នោះ ទំនងមកពី​​​មេ​តុងទីន​​បានដឹង​ខ្លួន​​ថា មិន​មានសមត្ថ​ភាព​​​យ​កឈ្នះ​ក្នុង​​​​កាស៊ីណូ​​យក​លុយ​មក​សង​កូនៗ​​​​តុងទីន​វិញបាន ដែល​មានតែផ្លូវ​ម្យ៉ាង​គឺ​​ដូរដីរត់​ចោល​ស្រុក ។ ​បានកត់​សម្គាល់​​ឃើញថា កាលពីព្រឹក​​​ថ្ងៃ​ទី១៧ ធ្នូ មេតុងទីន​​​​​រូប​នេះ បានលក់តូប​៣កន្លែង​​​នៅ​ក្នុង​ផ្សារ​អូឡាំពិក​បានប្រាក់​​ជាង​១០ម៉ឺន​​​ដុល្លារ និង​​​ផ្ញើ​កូនម្នាក់​ឱ្យ​ម្តាយ​បង្កើត​​​នៅ​ខេត្តបាត់​ដំបង ​កូនម្នាក់​ទៀត​​​ផ្ញើ​ម្តាយក្មេក​នៅ​ទួលទំពូង​​ និង​យក​​កូនច្បង​​ទៅ​ជាមួយ​ដែលគេដឹង​ថា បានចេញពីភ្នំពេញ​​​បាត់​​តាំងពីព្រលឹម ​និង​បានឆ្លងផុត​ពីដីខ្មែរ​ចូលទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​​​​​​ចាំយាម​​ ខេត្ត​កោះកុង ។ ​ពេលដឹងថា ​អ្នកស្រីលី​លីនាំប្តី និងកូន​ចេញផុត​ពី​ស្រុកខ្មែរបាត់ទៅហើយនោះ ពួក​គេ​ហាក់ដូច​ជា​មិនអស់ចិត្ត​​​ បាននាំគ្នាទៅ​ពពាក់ពពូន​នៅ​ឈរ​មុខ​ផ្ទះ​ម្តាយ​ក្មេក​​អ្នកស្រី​​​លីលី ដើម្បី​ប្រមូល​ព័ត៌​មាន​​រៀបចំ​​សំណុំរឿង​​ដាក់បណ្តឹង​​​ទៅកាន់​សាលា​ដំបូង​​​រាជធានីភ្នំពេញ​​នៅព្រឹកថ្ងៃចន្ទនេះ ។

បើទោះ​ជាយ៉ាងណា កា​រ​ដាក់​ពាក្យ​បណ្តឹង​​នោះ​​​មិនប្រាកដ​ថា​នឹង​អាចយកប្រាក់បាន​គ្រប់​​ចំនួនពីមេតុងទីន​វិញទេ ​។ ប៉ុន្តែ​ម្នាក់ៗ​ជា​កូនតុងទីន​​​​ចង់ឃើញ​​មេតុងទីន​​​ចេញមុខ​ទទួល​ខុសត្រូវ​​​ និង​​ត្រូវទទួល​ទោសតាម​​ផ្លូវច្បាប់​​មិន​ត្រូវគេ​ច​ខ្លួន​​បែបនេះឡើយ  ៕