ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​តាម​ក្បាច់​«ថៃ​ជិ​»អាចជួយ​ឱ្យ​មនុស្ស​ចាស់​ទប់​ជំ​ហរបាន​ល្អ​

12 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ចិន​​ឃើញ​​ថា​ មនុស្ស​វ័យ​ចាស់​ដែល​ភ្នែក​មើល​មិន​សូវ​ច្បាស់​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ជំ​ហរ​របស់​ខ្លួន​ដោយ​ជៀស​វាង​បាន​នូវ​ការ​ដួល​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជី​វិត​តាម​រយៈការ​ហាត់​ក្បាច់​គុន​«ថៃ​ជិ​»។ អ្នក​ជំ​នាញ​និយាយ​ថា កាយ​វិការ​ក្បាច់​គុន​យ៉ាង​សុភាព​និង​យឺត​ៗ​បាន​ជួយ​បង្កើន​កម្លាំង​និង​ព្រម​ទាំង​កែលំ​អ​ការ​ទប់​ជំ​ហរ​ខ្លួន​​បាន​​ កាត់​បន្ថយ​អត្រា​ដួល​ក្នុង​ចំណោម​មនុស្សចាស់​ដែល​ភ្នែក​មើល​មិន​សូវ​ច្បាស់​។

​លទ្ធផល​នេះ​ត្រូវ​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ ​Hong Kong Polytechnic Universityពិ​សោធអស់​ពេល​៤​ខែ​លើ​មនុស្ស​ចាស់​៤០​នាក់​។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​​អ​ស់​​ក្នុង​១​សប្តាហ៍​ត្រូវ​គេ​កំ​​ណត់​​ឱ្យ​​ហាត់​ប្រាណ​តាម​ក្បាច់​គុន​«ថៃ​ជិ​»រយៈ​ពេល​៩០​នា​ទី ។​ វេជ្ជ​បណ្ឌិត​ Dr William Tsang និយាយ​ថា អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​និយាយ​ថា​៖«ក្បាច់​គុន​«ថៃជិ​»​ជា​ប្រភេទ​លំ​ហាត់​ប្រាណ​ដ៏​ស័ក្កិ​សម​បំ​ផុត​សម្រាប់​អ្នក​មាន​ភ្នែក​មើល​មិន​សូវ​ច្បាស់​ដ្បិត​វាជួយ​ទប់​ជំ​ហរ​ខ្លួន​ប្រាណ​បាន​យ៉ាង​ល្អ​។

វា​ពិត​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ចំពោះ​លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ​។ ហាត់​ក្បាច់​គុន​ថៃ​ជិ​ត្រូវ​ការ​ការ​ស្វែង​យល់​ដឹង​ដោយ​ញាណ​ចំពោះជំ​ហរ​​រាង​កាយ​ ​និង​ការ​ធ្វើ​ចលនា​។ ចល​នា​ក្បាល​គឺ​ជា​ធាតុ​សំ​ខាន់​មួយ​នៅ​ក្នុង​ក្បាច់​គុន​ថៃ​ជិ​ហើយ​ចលនា​នេះ​អាច​ជួយ​លើក​កម្លាំង​ប្រព័ន្ធ​រក្សា​ជំ​ហរ​(vestibular system )ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ការ​ទប់​លំ​នឹង​ខ្លួន​»។ លទ្ធផល​នៃ​ការ​សិក្សា​នោះ​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​អង់​គ្លេស​ Age and Ageing journal៕