ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បង់​ក្លា​ដេស​កាត់​ម្រាម​ដៃ​ស្តាំ​​ប្រ​ពន្ធ​បោះ​ចោល​ព្រោះ​ខឹង​សម្បា​​លួច​ទៅ​រៀន​បន្ត​

12 ឆ្នាំ មុន

ក្រុមសិទ្ធិ​មនុស្ស​បង់​ក្លា​ដេស ​បាន​អំពាវ​នាវ​​​​ឱ្យ​កាត់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​​​ដល់​បុរស​ជន​ជាតិ​បង់​ក្លា​ដេស​ម្នាក់ ដែល​កាត់​ម្រាម​ដៃ​ស្តាំ​ប្រ​ពន្ធ​របស់​​ខ្លួន​ ដែល​លួច​ទៅ​រៀន​បន្ត​ ។ ប៉ូលិស​​​បង្ហើប​ឱ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​រ៉ា​ហ្វី​គុល អ៊ិស្លាម អាយុ​៣០​ឆ្នាំ ជា​ពល​ករ​​ចំណាក​ស្រុក វាយ​ធ្វើ​បាប​ប្រ​ពន្ធ​ ព្រោះ​នាង​លួច​ទៅ​រៀន​បន្ត ដោយ​មិន​ប្រាប់​ប្តី​។ លោក​​អ៊ិស្លាម ចាប់​ប្រពន្ធ​អាយុ​២១​ឆ្នាំ ចង​ដៃ និង​​យក​ស្កុត​បិទ​មាត់ និង​ភ្នែក រួច​កាត់​ម្រាម​ដៃ​​ទាំង​​៥​ចេញ ​ក្រោយ​ពី​គេ​ត្រ​ឡប់​មក​ពី​​ធ្វើ​​ការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត​ ។

អាជ្ញា​ធរ​​បញ្ជាក់​ថា ​បុរស​នេះ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ព្រោះ​រូប​គេ​​​​​មិន​ចង់​ឱ្យ​​ប្រ​ពន្ធ​រៀន​បន្ត​នៅ​វិ​​ទ្យា​ល័យ និង​​មាន​ការ​​ច្រ​ណែន​​ឈ្នា​នីស ដែល​គេ​រៀន​ចប់​​​ត្រឹម​ថ្នាក់​ទី​២ ។​ ជន​រង​គ្រោះ​​បាន​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ក្រោយ​ពី​ប្តី​របស់​​នាង​ត្រ​ឡប់​មក​ពី​បរ​ទេស វិញ​គាត់​ប្រាប់​ថា ​មាន​រឿង​ចង់​ពិ​គ្រោះ​​ជា​មួ​យ​ខ្លួន​ ពេល​នោះ​ប្តី​បាន​យក​ស្កុត​បិទ​ភ្នែក ចង់​ដៃ និង​​បិទ​មាត់ រួម​ទាំង​កាត់​ម្រាម​ដៃ​​ម្តង​មួយ​ៗ រហូត​​​អស់ ។ កា​ល​មុន​នេះ គេ​ធ្លាប់​ទូរ​ស័ព្ទ និង​ក្រើ​ន​រំលឹក​ថា ​នាង​នឹង​ទទួល​ទោស​​យ៉ា​ង​ស័ក្តិ​សម​​​ប្រ​សិន​បើ​​​​ហ៊ាន​ទៅ​រៀន​​បន្ត​ ។​

ចំណែក​ជន​ជាប់​ចោទ ទទួល​ស្គាល់​ថា ​​​​បាន​​​ធ្វើ​​រឿង​នេះ​​យ៉ាង​ពិត​ប្រា​កដ ។​ ក្រោយ​ពី​ចាប់​ខ្លួន​​ក្នុង​ក្រុង​ដា​កា និង​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​​បាន​បញ្ចប់​​​ប៉ូលិស​ចោទ​ប្រ​កាន់​ថា ធ្វើ​ឱ្យ​អ្នក​ផ្សេង​​​បាត់​បង់​អវ​យ​វៈ ​មាន​ទោស​ដោយ​ជាប់​ពន្ធ​នា​គារ​ ។ រី​ឯ​អ្នក​ស្រី​ហា​វ៉ា ​អាក​ទ័រ ជន​រង​គ្រោះ​ ក្រោយ​ការ​ព្យា​បាល នឹង​ត្រ​ឡប់​ទៅ​រស់​នៅ​ជា​មួយ​ឪពុកម្តាយ​របស់​ខ្លួន​​​វិញ​​បាន​ថ្លែង​ថា ​ខ្លួន​​នៅ​តែ​​តាំង​ចិត្ត​​សិក្សា​បន្ត ដោយ​ដៃ​ឆ្វេង​សម្រាប់​សរសេរ​​អក្សរ​​ ។​

លោក​វេជ្ជ​បណ្ឌិត ដែល​ព្យា​បាល​របួស​បង្ហើប​​ឱ្យ​ដឹង​ថា ​ម្រាម​​ទាំង​៥​ ដែល​កាត់​ចេញ​មិន​អាច​យក​មក​ភ្ជាប់​បានទេ ព្រោះ​ជន​ល្មើស​​មិន​ព្រម​យក​ម្រាម​ដៃ​ដែល​កាត់​នោះ​មក​ប្រ​គល់​ឱ្យ និងបង​ប្អូន​របស់​គេ​​បាន​យក​ម្រាម​ទាំង​អស់​ទៅ​​​​​បោះ​ចោល​ក្នុង​ធុង​សំរាមហើយ​ ៕