ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំរិន ​ជំរាប​​នាយករដ្ឋ​មន្ត្រី​​​ឡា​វថា ​កម្ពុជា​ប្តេជ្ញាចិត្ត​​​ខ្ពស់​​ការ​ពារ​​អធិបតេយ្យ​​ជាតិ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​​ហេង សំរិន ​ប្រធាន​រដ្ឋសភា បានមាន​ប្រសាសន៍​​​នៅក្នុង​​​ឱកាស​ទទួល​ជួប​សវនាការ​ជាមួយ​លោក​ថង ​ស៊ីង​ថាំ​ម៉ាវង្ស ​នាយករដ្ឋ​មន្ត្រី​​​ឡាវ​​នៅ​វិមាន​រដ្ឋ​សភា កាលពី​​ថ្ងៃទី​​៧ មីនា ​ឆ្នាំ​២០១១ ថា ចំពោះ​​ការ​ឈ្លានពាន​​របស់សៀម​​មក​​លើទឹកដី​កម្ពុជា​នៅ​​តំបន់​​ប្រាសាទព្រះវិហារ​​ ជំហរ​កម្ពុជា​​គឺ​ប្តេជ្ញា​ខ្ពស់​​ការ​ពារ​​អធិបតេយ្យ​ជាតិ ​បូរណភាព​​ទឹកដីមិន​​ឱ្យ​បាត់​បង់​​ឡើយ ។​

សម្តេចប្រធានរដ្ឋសភាបានបន្តថា ទន្ទឹមនឹង នេះកម្ពុជានៅតែរក្សាមិត្តភាពជាមួយនឹងថៃ។ កម្ពុជាគោរព​ធម្មនុញ្ញ អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ធម្មនុញ្ញ​អាស៊ាន ព្រមទាំងច្បាប់អន្តរជាតិ។ យើងខ្ញុំមាន ការអត់ធ្មត់ខ្លាំងណាស់ យកការ​ចរចារដោយសន្តិ​វិធី​ ​ក្នុង​នាម​ជា​អ្នកជិតខាង​ភូមិផងរបងជាមួយ​ បញ្ចៀសសង្រ្គាម ដោយ​យក​​គោលការណ៍​ច្បាប់​ជាមូលដ្ឋាន។ ការចរចា​គ្នាជាច្រើនលើកមកហើយ​តែលទ្ធផលមិនទៅ​មុខ​ ពេលបាន MOU គេបែរជាយក​ទៅឆ្លង​ពួក​អាវ​លឿង​នៅតាមចិញ្ចើមផ្លូវទៅវិញ។ ឯពួក​នយោបាយ​សៀមចេះតែ​គឃ្លើនចូលទឹកដីកម្ពុជា គេបាន​ធ្វើ​សមយុទ្ធដើម្បីបង្ហាញកម្លាំងសាច់​ដុំគេ ព្រម​ទាំ​ង​ឈ្លានពានចូលទន្រ្ទានទឹកដីកម្ពុជាជា​ច្រើនកន្លែង។

​សម្តេច​ហេង សំរិន ​បាន​ជម្រាប​​លោក​នាយក​រដ្ឋ​មន្ត្រី​​ឡាវ​ទៀត​ថា ​ដោយ​អាង​ខ្លួន​​​ជា​​ប្រទេស​ធំ​មាន​ក​ម្លាំង​សេដ្ឋ​កិច្ច​​​ និងយោធា​ខ្លាំង​គេ​បានគូស​​ផែនទី​​ជា​ឯកតោភាគី​​ចូលទឹក​ដី​កម្ពុជា ដើម្បី​ចង្អុល​​​កន្លែង​​នេះជា​របស់គេ កន្លែង​នោះ​​ជារបស់គេ ​ហើយប្រើ​កម្លាំង​​បាយទន្ទ្រាន​​​ចូលតែ​ម្តង ៕​