ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សេ​អ៊ីសេ​អឹម​ចែក​អំ​ណោយ​ពល​រដ្ឋ​រង​គ្រោះ​ទឹក​ជំ​នន់

12 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញ​​ ៖ ​នៅទី​ស្នាក់​ការ​​​​​​សាខា អង្គការ​សេអ៊ីសេ​អឹម ​ដែល​មានទីតាំង​ស្ថិតនៅ​ភូមិ​ក្តី​​​កណ្តាល ​ឃុំ​​សារិកា​​​កែវ ស្រុក​​​ល្វាឯម ​​កាល​ពីថ្ងៃទី​​​១៤ ធ្នូ ​​មាន​រៀបចំ​​​ពិធីចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះ​​​ដោយ​ទឹកជំនន់​​ ចំនួន​​១៥០គ្រួសារ ​ក្រោមអធិបតីភាព​​លោក​​ឆាន់ វឌ្ឍនៈ អនុរដ្ឋ​​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​​​លោក ផៃ ប៊ុន​ឈឿន ​​អភិបាល​​​​រង​​ខេត្ត​​

រាជ​ធា​នី​ភ្នំ​ពេញ​​ ៖ ​នៅទី​ស្នាក់​ការ​​​​​​សាខា អង្គការ​សេអ៊ីសេ​អឹម ​ដែល​មានទីតាំង​ស្ថិតនៅ​ភូមិ​ក្តី​​​កណ្តាល ​ឃុំ​​សារិកា​​​កែវ ស្រុក​​​ល្វាឯម ​​កាល​ពីថ្ងៃទី​​​១៤ ធ្នូ ​​មាន​រៀបចំ​​​ពិធីចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះ​​​ដោយ​ទឹកជំនន់​​ចំនួន​​១៥០គ្រួសារ ​ក្រោមអធិបតីភាព​​លោក​​ឆាន់ វឌ្ឍនៈ អនុរដ្ឋ​​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​​​លោក ផៃ ប៊ុន​ឈឿន ​​អភិបាល​​​​រង​​ខេត្ត​​
កណ្តាល​។​ ប្រជាពលរដ្ឋ​​​ដែលទទួលអំណោយ​​ទាំង​នោះ​​ក្នុងមួយគ្រួសារ ​ទទួលបាន​​អង្ករ​​​​១០គីឡូ​ក្រាម​​មី​មួយកេស ​​ត្រីខ​មួយ​​យួរ ​​ថវិកា​​​១​​ម៉ឺន​​​រៀល និង​​​​​​អាវ​យឺត​​​ម្នាក់​មួយ​។

មានមតិ​សំណេះសំណាល​​នៅក្នុង​​​​ឱកាស​នោះ​​​ លោកផៃ ប៊ុនឈឿន ​​​បានថ្លែង​​​​អំណរគុណ​​ដល់​អង្គការ​​​​សេអ៊ីសេអឹម ​ដែលបានផ្តល់​​អំណោយ​​​​ដល់​ប្រជា​ពលរដ្ឋ​​រងគ្រោះ​​ដោយ​ទឹកជំនន់​​​​ខណៈ​ពេល​ប្រជាពលរដ្ឋ​​​ដែលកំពុងតែ​​​ខ្វះ​ខាត់​។

លោក​​​ឆាន់ ​​វឌ្ឍនៈ បានថ្លែង​ថា ​ឆ្នាំ​​​២០១១ នេះ ព្រះរាជាណាចក្រ​​កម្ពុជា ទទួល​រង​នូវ​ទឹក​ជំនន់​​ទន្លេ​មេគង្គ ​​​មានសភាព​ធ្ងន់ធ្ងរជាង​បណ្តា​​​ឆ្នាំ​មុន​ៗ មានចំនួន១៧រាជធានី​-ខេត្ត​​បានជន់​លិច​ដោយទឹកជំនន់​​ ​បណ្តាល​ឱ្យខូចខាត ​និង​កើតមានគ្រោះ​​​មហន្តរាយ​​​ជា​ច្រើនប៉ះពាល់​​​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​​​ដូចជា​សាលារៀន ​មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ​ស្ពាន ​ទំនប់ប្រឡាយ​​ជាដើម ​ជាពិសេស​​ប៉ះ​ពាល់​​ដល់​ផ្ទះ​​សម្បែង​ ជីវភាព​រស់នៅប្រជា​ពល​រដ្ឋ និងមាន​ប្រជាពលរដ្ឋ​​​មួយចំនួន​បានស្លាប់​​ដោយសារ​គ្រោះទឹកជំនន់ ក្នុងនោះ​ភាគច្រើន​​​ជា​កុមារផងដែរ ​។

ទឹកជំនន់​ឆ្នាំនេះ​​​មិនមែន​​​ជា​បញ្ហាចម្លែកទេ ​​សម្រាប់​ប្រទេស​​​​​កម្ពុជា​ ​​បើយើង​​​​​សង្កេត​មើល​​​ប្រទេស​ជិត​ខាង​​​​ ក៏ត្រូវ​​​ទទួលរងគ្រោះ​​ដោយ​ទឹក​​​ជំនន់​​​​ធ្ងន់ធ្ងរ​​​ជាង​​​យើងទៅទៀត ​​ដូចជា​នៅ​ប្រទេស​​ថៃ ​​ទឹកជំនន់​​​បានជន់​លិចប្រមាណ​​​​​២ភាគ​​​៣​​នៃ​ផ្ទៃប្រទេស​​​​ទាំងមូល ​​​សូម្បីតែ​​រាជធានី​​​​​បាងកក ក៏ត្រូវ​​ទឹក​​​​ជន់លិច​​ជាច្រើន​ខែ ធ្វើ​​ឱ្យ​​​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​​ប្រទេសជាតិ​​​យ៉ាង​ធ្ងន់​
ធ្ងរ​ ​។ ជា​មួយគ្នា​នេះ​ដែរ ​នៅ​​អាមេរិក ​​ប្រទេស​អូស្ត្រា​លី ​មានកើត​គ្រោះ​​មហន្តរាយ​​​​​ភ្លើង​​​ឆេះព្រៃ​ ហើយ​ថ្មីៗនេះ​នៅសហគមន៍អឺរ៉ុប ​​មាន​​កើត​គ្រោះ​​​​​រាំង​ស្ងួត​​ដែលមិនធ្លាប់​​មាន​។ ​មូលហេតុ​ទាំង​នេះបង្ក​ឡើង​​​​ដោយ​ប្រទេស​ឧស្សាហ​កម្ម​​​ធំ​ៗ ​​ដែល​បាន​​​​កំពុង​និង​​​​បញ្ចេញ​​​​​ឧស្ម័នផ្ទះកញ្ចក់​​​ពីរោង​ចក្រ​ធំៗ​នៅក្នុង​​​​​ស្រទាប់បរិយាកាស​ ប៉ះពាល់​​​​ដល់​ស្រទាប់​​​​ផែនដី​​​​​ពីមួយ​​ថ្ងៃទៅមួយថ្ងៃ ។ ​ម្យ៉ាង​ទៀត​​បណ្តា​​​ប្រទេស​កំពុង​​អភិវឌ្ឍន៍ បាន​កាប់​បំផ្លាញ​​​​ព្រៃ​​ឈើ​​យកដីសង់​​លំនៅ​ឋាន និង​ធ្វើ​​កសិ​កម្ម ​​បញ្ហាទាំង​អស់នេះ​​ជាហេតុនាំ​​ឱ្យកំដៅ​​ផែន​ដី​​​នៅ​លើពិភព​លោក​​​​​កាន់តែកើនឡើង​​ជា​បន្ត​បន្ទាប់ ​​និង​កើត​​​មាន​គ្រោះមហន្តរាយ​​​ប្លែក​ៗ ​​មិន​អាច​​​​​ដឹង​​មុន ​។ 

យើងដឹង​ហើយ​ថា ​ការប្រែប្រួល​អាកាស​ធាតុ​​នេះបង្កឡើង​​​ដោយសារ​មនុស្ស ​ដូច្នេះ​​​យើង​ទាំង​អស់​គ្នាត្រូវ​​តែនាំគ្នា​​​ជួយគ្រប់​គ្រង និង​ទប់​ស្កាត់​​អំពីបញ្ហា​​​​​បំ​រែ​បំរួល​អាកាស​ធាតុ​នេះ​។​
នៅពេល​​​ប្រជាពលរដ្ឋ​​​​​ក្នុងស្រុកល្វា​ឯម ​ទទួល​រងគ្រោះ​​​ដោយទឹកជំនន់ យើង​សង្កេត​​​ឃើញ​ថា មានតែ​ថ្នាក់​ដឹកនាំ​​​​​គណបក្ស​​​​​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​​ប៉ុណ្ណោះ ដែល​ចុះ​​​មក​សួរ​​សុខទុក្ខ​ និង​នាំ​​យក​អំណោយសង្គ្រោះ​​​​បន្ទាន់​របស់​រាជរដ្ឋាភិបាល​​ អំណោយ​​គណបក្ស​​ប្រជា​ជន​កម្ពុជា កាកបាទក្រហម​​កម្ពុជា ​​អង្គការ​​​ក្រៅ​រដ្ឋាភិបាល និង​សប្បុរសជន​ មក​ឧបត្ថម្ភ​​ដល់​ប្រជា​ពលរដ្ឋ​​ស្រុកល្វាឯម ជាបន្តបន្ទាប់​​ដូច​នៅ​​ថ្ងៃនេះ​មានអង្គការ​សេអុី​សេអឹម បាននាំ​យក​​អំណោយ​​មកចែកជូន​​​​​​​ប្រជា​ពលរដ្ឋ​ក្រីក្រ​​រង​គ្រោះ​ដោយទឹកជំនន់​​ចំនួន​​​១៥០គ្រួសារ នៅឃុំ​សារិកាកែវ នាពេលនេះ ៕