ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​​អូស្មាន ហាស្សាន់​ ​ប្រគល់​​​វិញ្ញាបនបត្រ​និង​ផ្តល់​​​ប្រាក់​ឧបត្ថម្ភក្នុង​ឱកាស​​​​​បិទ​ វគ្គ​បណ្តុះ​បណ្តាល​​​​បច្ចេក​​​ទេសគរុកោសល្យ​​​​គ្រូបង្រៀន​​​អ៊ិស្លាម

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ កាលពី​​រសៀល​​ថ្ងៃទី​​​១៥ ខែធ្នូ ​លោក​ឧកញ៉ា​​​អូស្មាន​​ ហាស្សាន់​​ រដ្ឋ​​លេខា​ធិការ​​​ក្រសួង​​ការងារ​​និងបណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​ ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន សែន និង​ជា​ប្រធាន​​​អង្គការ​​មូលនិធិ​​អភិវឌ្ឍន៍​មូស្លីម​​​កម្ពុជា បាន​អញ្ជើញ​​​ជា​អធិបតី​ក្នុង​ឱកាស​​​​បិទ​វគ្គ​បណ្តុះ​បណ្តាល​​គរុកោសល្យ​​ ​គ្រូបង្រៀន​​​​អ៊ិស្លាម​ ​និង​​​ចែក​វិញ្ញា​បនបត្រ​ដល់​គ្រូ​​អ៊ិស្លាម​​ ចំនួន​១៦០​​

រាជធានីភ្នំពេញ ៖ កាលពី​​រសៀល​​ថ្ងៃទី​​​១៥  ខែធ្នូ ​លោក​ឧកញ៉ា​​​អូស្មាន​​ ហាស្សាន់​​ រដ្ឋ​​លេខា​ធិការ​​​ក្រសួង​​ការងារ​​និងបណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​ ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន សែន  និង​ជា​ប្រធាន​​​អង្គការ​​មូលនិធិ​​អភិវឌ្ឍន៍​មូស្លីម​​​កម្ពុជា បាន​អញ្ជើញ​​​ជា​អធិបតី​ក្នុង​ឱកាស​​​​បិទ​វគ្គ​បណ្តុះ​បណ្តាល​​គរុកោសល្យ​​​គ្រូបង្រៀន​​​​អ៊ិស្លាម​ ​និង​​​ចែក​វិញ្ញា​បនបត្រ​ដល់​គ្រូ​​អ៊ិស្លាម​​ ចំនួន​១៦០​​នាក់  ។

ពិធី​នេះ​​រៀបចំ​​ឡើង​​នៅ​​សាលា​​រៀន​​​​ដូបៃ​ ​អាល់ អ៊ីស្លាមីយ៉ាស់​ភ្នំពេញ ស្ថិត​នៅ​​សង្កាត់​ច្រាំង​​ចំរេះទី១ ខណ្ឌ​​ឫស្សី​​កែវ​ ដោយ​​មាន​ការ​​អញ្ជើញ​​​ចូលរួម​ពី​លោក​ Dato Aidit Bin Ghazali  សមាជិក​នៃក្រុមប្រឹក្សា​​​សាសនា​​​អ៊ិស្លាម​​នៅ​រដ្ឋ​​ Selangor ​នៃ​ប្រទេស​​​ម៉ាឡេស៊ី​ ឧកញ៉ា​​​​សុះ កំរី ​​ចាង​ហ្វាង​​នៃគណៈ​​ដឹកនាំ​​ជាន់​ខ្ពស់​​នៃសាសនា​​អ៊ិស្លាម​​​កម្ពុជា ព្រមទាំង​ថ្នាក់​ដឹកនាំ​អ៊ិស្លាម​​ គណៈ​ប្រតិភូ​​ជា​គ្រូ​​បង្គោល​​​ និង​​លោក​គ្រូ អ្នក គ្រូ​ ​អ៊ិស្លាម​យ៉ាង​​ច្រើន​កុះ​ករ ។

ឧកញ៉ា​​​សុះ កំរី ថ្លែង​ថា បច្ចេក​ទេស​​​គរុ​កោសល្យ​​​ជា​ចំណេះ​ដឹង​​​​ចាំ​បាច់​​​ដែល​យើង​ជា​គ្រូ​ម្នាក់​ៗត្រូវ​​​​តែ​យល់​ដឹង​ឱ្យ​​បាន​​ច្បាស់​​ និង​ចាប់​យក​​​បច្ចេក​ទេស​ បទពិសោធន៍​​ និង​វិធីសាស្ត្រ​​​ក្នុង​​ការ​​បង្រៀន​​​ដើម្បី​​យក​ទៅ​​បង្ហាត់​​​បង្រៀន​សិស្ស​​ឱ្យ​​​ឆាប់យល់ ។   គ្រូបង្រៀន​ដូចជា​​ជាង​ចម្លាក់​ បើ​សិន​​ជាង​ចម្លាក់​ចំណាន​​ មាន​បទ​ពិសោធន៍​​ ទេព​​កោសល្យ​​​​ ​និង​មាន​​​ពុម្ព​​ល្អ រូបចម្លាក់​​​​​ដែល​​​ឆ្លាក់​​​ចេញ​មក​​មាន​​គុណ​​ភាព​​ ​។

លោក​​ Datoo Aidit Bin Ghazali  សមា​ជិក​​​នៃក្រុម​​​ប្រឹក្សា​​សាសនា​​នៅ​​រដ្ឋ​​​ Selangor ​នៃប្រទេស​​​ម៉ាឡេស៊ី​ បាន​ឱ្យ​​ដឹងថា ប្រទេស​កម្ពុជា ក៏ដូចជា​​សហគមន៍​​​អ៊ិស្លាម​​​កម្ពុជា​ ពុំ​បាន​​​នៅ​ឃ្លាត​ឆ្ងាយ​​​ពី​រូប​គាត់ឡើយ​ បន្ទាប់​​ពី​​​រូប​គាត់​​​​បាន​ស្គាល់​​​លោក​ឧកញ៉ា​​​អូស្មាន ហាស្សាន់ ​កាល​ពីឆ្នាំ​១៩៩៥ ដែល​​គាត់​ជា​ថ្នាក់​​​​ដឹកនាំ​​​អ៊ិស្លាម​​កម្ពុជា ។ 

លោក​ឧកញ៉ា​​អូស្មាន ហាស្សាន់ ​​​​ឱ្យ​ដឹង​ថា អ្វី​​ដែល​​យើង​មាន​នៅ​ពេល​​នេះ​ បានមក​ពី​​ការ​ខិតខំ​​​របស់​យើង​ទាំងអស់​គ្នា​​ មិន​មែនបាន​មក​​​ពី​នរណា​​ម្នាក់​ឡើយ ។ នេះ​​ដោយសារ​​តែរាជ​រដ្ឋា​​ភិបាល​​​កម្ពុជា​​ក្រោម​ការ​​ដឹកនាំ​​ដ៏​ឈ្លាស​វៃ​​របស់​​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន សែន មាន​​​​គោល​នយោ​បាយ​​​ត្រឹមត្រូវ​ ​មិន​មាន​ការ​​រើសអើង​​​សាសនា​​​ បាន​ធ្វើឱ្យ​​គ្រប់​​សាសនា​​ទាំងអស់​​​បាន​​រស់​​នៅ​ជាមួយ​​​​គ្នា​​ដោយ​​​​ភាព​​សុខដុម​រមនា​ ។

លោក​ឧកញ៉ា​អូស្មាន ហាស្សាន់  ​បាន​​ផ្តាំផ្ញើ​​ ដល់​ថ្នាក់​ដឹក​នាំ​អ៊ិស្លាម​​ទាំង​​អស់​​ត្រូវ​មាន​​​សាមគ្គី​​គ្នា​។  បើ​បែក​​បាក់​ក៏គ្មាន​​នរណា​​​គេជួយយើង​​​ដែរ ។ ​លោក​​ឧកញ៉ា​​​បាន​ថ្លែង​​​អំណរគុណ​​ដល់​ស្ថាប័ន​​​ហ្សាកាត់ រដ្ឋ​​ Selangor នៃប្រទេស​​ម៉ាឡេ​ស៊ី ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​​ដល់​សហគមន៍​​​អ៊ិស្លាម​​​គ្រប់​បែប​យ៉ាង​​​​ជាការ​ចូល​រួម​​​​អភិវឌ្ឍ​​សហគមន៍​​​អ៊ិស្លាម​ ក៏​​ដូចជា​​​ប្រទេស​កម្ពុជា​​ឱ្យ​កាន់​តែ​រីកចម្រើន​​ថែម​ទៀត  ជាពិសេស​​​លោក​ Dato Aidit Bin Ghazali  ​និងសហការី​​ទាំងអស់​​ ដែល​បាន​​​យក​ចិត្ត​ទុកដាក់​​​​​​ទាំងកម្លាំង​​កាយ​ចិត្ត​​ក្នុង​ការបង្ហាត់​​ពីបច្ចេក​​​ទេស​ក្នុង​​ការ​បង្រៀន​​​​ដល់​គ្រូអ៊ិស្លាម​​​កម្ពុជា​ ដើម្បី​​​ឱ្យ​​​​ គ្រូ​ៗ​ទាំងនោះ​​យកបទ​​ពិសោធន៍​ និង​បច្ចេកទេស​វិធី​សាស្ត្រ​ល្អៗយក​ទៅ​​បង្រៀន​​កូនចៅ​នៅ​តាម​​សហគមន៍ ។

លោក​ឧកញ៉ា​​អូស្មាន ហាស្សាន់  ក៏​បាន​បញ្ជាក់​ថា  ការបណ្តុះ​បណ្តាល​​​​ត្រូវ​​ស្រប​តាម​​គោល​​នយោ​បាយ​​​របស់​​​រាជ​រដ្ឋា​ភិបាល​ផងដែរ។  ​ដូច​ជា​​គោល​​នយោ​បាយ​​​ឃុំ-​សង្កាត់​​​មាន​សុវត្ថិ​​ភាព​ លោក​គ្រូ អ្នក​គ្រូ​​​ត្រូវយក​ចិត្ត​ទុកដាក់​​​ ​និង​​ចូលរួម​​អនុវត្តឱ្យ​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​​នយោ​បាយ​នេះ​ស្រប​ទៅតាម​ជំននឿ​សាសនា​ និង​ធ្វើ​​​ឱ្យ​យើង​ធ្វើ​តែល្អ​​ ហើយ​សហគមន៍​​ យើង​​រស់​នៅ​​​ដោយ​​សុខសាន្ត​​។ ម្យ៉ាង​​ទៀត​ យើង​ទាំងអស់​​គ្នា​ ​ត្រូវខិតខំ​​អភិវឌ្ឍសេដ្ឋកិច្ច​​របស់​​ខ្លួន​ផងដែរ ។

ក្នុង​​ឱកាស​នោះ លោក​​​ឧកញ៉ា​​​អូស្មាន​ ហាស្សាន់ ​បាន​​ចែក​វិញ្ញាបនបត្រ​​​ដល់​​លោក​​គ្រូ អ្នក​គ្រូ​​ចំនួន​១៦០​​នាក់​ ដែល​បាន​បញ្ចប់​​វគ្គ​បណ្តុះ​បណ្តាល​​​ ព្រមទាំង​​ឧបត្ថម្ភ​​​ថវិកា​​ដល់​​លោក​​​គ្រូ អ្នកគ្រូ​ ​ចំនួន​៧៥​នាក់ មកពីរាជ​ធានី​ភ្នំពេញ​​ ម្នាក់ៗ​​ថវិកា​១១ម៉ឺន​រៀល​ និង​លោក​គ្រូ អ្នក​គ្រូ​​ មក​ពី​ខេត្ត​​​កំពង់​​ឆ្នាំង​ កណ្តាល​​ ព្រៃវែង​ កំពង់​ស្ពឺ​ ចំនួន​​៨៥​នាក់ ក្នុង​ម្នាក់ៗ​​​១៣ម៉ឺន​​រៀល​ ៕