ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ប៉ា​គី​ស្ថាន

14 ឆ្នាំ មុន

មាន​ភាព​ច្របូកច្របល់​មួយ​នៅ​ប៉ា​គី​ស្ថានខណៈ​ដែល​មនុស្ស​យ៉ាងតិច​៤១​នាក់​ ត្រូវ​ស្លា.ប់កាលពី​ថ្ងៃ​ទី​៥ មេ​សា ដោយ​គ្រាប់បែក​របស់ជន​អត្ដឃាតក្នុង​អង្គ​មី​ទ្ទីង​នយោបាយ​មួយ និង​ការ​វាយប្រហារ​មួយ​ប្រឆាំង​ស្ថាន​កុង ស៊ុ​ល​អា​មេ​រិ​ក​នៅ​ទីក្រុង​ប៉េ​សាវ៉ារ បណ្ដាល​ឱ្យមនុស្ស​ស្លា.ប់​១១​នាក់ ក្នុង​នោះ​មាន​អ្នក​វាយប្រហារ​៦​នាក់ ។ ការ​វាយប្រហារ​ប្រឆាំងស្ថាន​កុងស៊ុល​អា​មេ​រិ​កត្រូវ​បាន​អះអាង​តាមទូរស័ព្ទ ​ដោយ​អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន ។

មាន​ភាព​ច្របូកច្របល់​មួយ​នៅ​ប៉ា​គី​ស្ថានខណៈ​ដែល​មនុស្ស​យ៉ាងតិច​៤១​នាក់​ត្រូវ​ស្លាប់កាលពី​ថ្ងៃ​ទី​៥ មេ​សា ដោយ​គ្រាប់បែក​របស់ជន​អត្ដឃាតក្នុង​អង្គ​មី​ទ្ទីង​នយោបាយ​មួយ និង​ការ​វាយប្រហារ​មួយ​ប្រឆាំង​ស្ថាន​កុង ស៊ុ​ល​អា​មេ​រិ​ក​នៅ​ទីក្រុង​ប៉េ​សាវ៉ារ បណ្ដាល​ឱ្យមនុស្ស​ស្លាប់​១១​នាក់ ក្នុង​នោះ​មាន​អ្នក​វាយប្រហារ​៦​នាក់ ។ ការ​វាយប្រហារ​ប្រឆាំងស្ថាន​កុងស៊ុល​អា​មេ​រិ​កត្រូវ​បាន​អះអាង​តាមទូរស័ព្ទ​ដោយ​អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន ។

នៅ​ទីក្រុង​ទី​ម៉ា​ហ្គោ​រ៉ា​ហ៍ ស្រុក​ឡូ​វ័​រ​ឌៀ​រ នៃ​តំបន់​ជ្រលង​ភ្នំ​ស្វាត ជន​អត្ដឃាត​ម្នាក់​ធ្វើឱ្យ​ផ្ទុះ​គ្រាប់បែក​របស់​គេ​នៅ​មុខ​វេទិកា​នៃអង្គ​មិ​ទ្ទីង​កណ្ដាលវាល​មួយ​របស់​គណបក្សជាតិ​អាវ៉ា​មី ដែល​ដឹកនាំ​ផ្នែក​ប្រតិបត្ដិ​នៅក្រុង​ប៉េ​សាវ៉ារ ។ យោង​តាម​ប៉ូលិស​ថា មនុស្ស​យ៉ាងតិច​៤១​នាក់​ត្រូវ​ស្លាប់ ហើយ​ជាង៨០​នាក់​ត្រូវ​របួស ។ បន្ដិច​ក្រោយ​ពី​នោះ ពួកជនប្រដាប់អាវុធ​បាន​ប៉ុនប៉ង​វាយលុក​លើស្ថាន​កុងស៊ុល​អា​មេ​រិ​ក ស្ថិត​ក្នុង​សង្កាត់​យោធា​មួយ​នៃ​ក្រុង​ប៉េ​សាវ៉ារ ។ ភ្នាក់ងារ​សន្ដិសុខប៉ា​គី​ស្ថាន​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស ។ មេ​ប៉ូលិសក្រុង​ប៉េ​សាវ៉ារ​ម្នាក់​និយាយ​ថា ការ​វាយលុកនេះ​ធ្វើ​ឡើង​ដោយ​ពួក​បះបោរ​អ៊ិ​ស្លា​មពី​១០ទៅ​១៥​នាក់ ជិះ​រថយន្ដ​ 4X4 ចំនួន​២​គ្រឿង ។ ជន​វាយប្រហារ​ម្នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់បែករបស់​គេ​នៅ​ត្រង់​បា​រ៉ា​ស់​ចូល​ស្ថាន​កុងស៊ុល ហើយ​ប៉ូលិស​បាញ់ប្រហារ​លើ​ពួក​បះបោរ ។ ពួក​គេ​សាកល្បង​លុក​ចូល​ស្ថាន​កុងស៊ុល ហើយ​សភាពការណ៍​ពេល​នេះ​ស្ថិត​ក្រោមការ​ត្រួតពិនិត្យ រួច​កងកំលាំង​សន្ដិសុខ​បាន សំលាប់​ពួក​នេះ​៤​នាក់​៕