*ឆ្នាំ១៥៨៦
-ស្តេច Go-Yozeiបានក្លាយជាអធិរាជរបស់ជប៉ុន ។
*ឆ្នាំ១៧១៨
-អង់គ្លេសប្រកាសសង្គ្រាមជាមួយអេស្ប៉ាញ។
*ឆ្នាំ១៧៧៧
-ប្រទេសបារាំងប្រកាសផ្លូវការទទួលស្គាល់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមួយ។
*ឆ្នាំ១៩០៧
-ព្រះអង្គម្ចាស់ Gongsa Ugyen Wangchuckបានឡើងគ្រងរាជ្យក្នុងនាមជាមហាក្សត្រដំបូងរបស់ប្រទេសប៊ូតាន ។
*ឆ្នាំ១៩១៩
-អ៊ូរូហ្គាយក្លាយជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាកម្មសិទ្ធិបញ្ញាBuenos Aires។
*ឆ្នាំ១៩៤១
-កងទ័ពជប៉ុនបានចូលកាន់កាប់កោះBorneoដែលស្ថិតនៅភាគខាងជើងកោះជ្វាប្រទេសឥណ្ឌូណេស៊ី ។
*ឆ្នាំ១៩៤៧
-ការហោះហើរលើកដំបូងនៃយន្តហោះទំលាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកធុន Boeing B-47។
*ឆ្នាំ១៩៦០
-យន្តហោះដឹកជញ្ជូនរបស់ទ័ពអាកាសអាមេរិក Convair C-131 Samaritanបានធ្លាក់ខណៈទើបតែហោះឡើងពីអាកាសយានដ្ឋានMunich-Riem Airportប្រទេសអង់គ្លេសបានបន្តិច។ ហេតុការណ៍នោះសម្លាប់មនុស្សនៅលើយានអស់២០នាក់រួមនិងមនុស្សនៅលើដី៣២នាក់ផងដែរ ។
*ឆ្នាំ១៩៦១
-ឥណ្ឌាដណ្តើមយកតំបន់Goaពីប្រទេសអេស្ប៉ាញ។ Goaបច្ចុប្បន្នគឺជារដ្ឋដ៏តូចជាងគេរបស់ឥណ្ឌា។
*ឆ្នាំ១៩៦៧
-នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកHarold Holtបានបាត់ខ្លួនខណៈកំពុងហែលទឹកលេងនៅក្បែរទីក្រុង Portseaរដ្ឋវិចតូរីយ៉ា។ លោកត្រូវបានគេសន្មតថាលង់ទឹកស្លាប់។
*ឆ្នាំ១៩៧៣
-អ្នកដំណើរ៣០នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយនៅឯអាកាសយានដ្ឋានក្បែរទីក្រុងរ៉ូមប្រទេសអ៊ីតាលី Leonardo da Vinci-Fiumicino Airport។ ការវាយប្រហារនោះគឺជាស្នាដៃរបស់ក្រុមភេរវជនប៉ាឡេស្ទីន ។
*ឆ្នាំ២០០៥
-កុបកម្មក្រុមអ្នកតវ៉ាប្រឆាំងនឹងអង្គការ WTOបានផ្ទុះឡើងនៅសង្កាត់ Wan Chaiក្រុងហុងកុង ។
*ឆ្នាំ២០០៦
-ប្រធានាធិបតីអ៊ីរ៉ង់លោកMahmoud Ahmadinejadបានប្រកាសចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួនទៅឱ្យប្រទេសជិតខាង។
*ឆ្នាំ២០០៧
-ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនបានយល់ព្រមធ្វើជានាយករដ្ឋមន្ត្រីក្រោយពីអាណត្តិប្រធានាធិបតីរបស់លោកបានផុតកំណត់ ។
*ឆ្នាំ២០០៩
-ទ្វីបអឺរ៉ុបទាំងមូលត្រូវរងការវាយប្រហារដោយព្រឹលធ្លាក់យ៉ាងក្រាស់និងបាននាំឱ្យមានការបិទផ្លូវធ្វើដំណើរនៅប្រទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញនិងអេស្ប៉ាញ ។
*ឆ្នាំ២០១០
-ការវាយប្រហារមួយដោយមីស៊ីលអាមេរិកនៅក្នុងតំបន់មួយទិសពាយព្យប្រទេសប៉ាគីស្ថានបានសម្លាប់ក្រុមជនសកម្មប្រយុទ្ធ៥៧នាក់ ៕
ចែករំលែកព័តមាននេះ