ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រដាប់អាវុធ​​ម្នាក់​បា.ញ់​នៅ​​មុខស្ថានកុងស៊ុល​ចិន ​​ប្រចាំ​ក្រុង​​​ឡូស​អេន​ចឺឡេស​

12 ឆ្នាំ មុន

​​​បណ្តា​​អ្នក​​ការទូតនៃ​ស្ថានកុង​ស៊ុល​ចិន​និយាយ​ថា ​ជនប្រដាប់អាវុធ​​ម្នាក់​បាន​ធ្វើការ​បា.ញ់​ប្រហារ​​​នៅមុខ​ស្ថានកុងស៊ុល​ចិនប្រចាំ​​​​ទី​ក្រុង​​​ឡូស​អេនចឺឡេស កាលពី​រសៀលថ្ងៃទី​​១៥ ធ្នូ ។ ​កញ្ចក់​ទ្វារ​ចូល​​​អគារ​ស្ថានកុងស៊ុល​​​រង​ការ​ខូចខា​ត​​ដោយ​សារ​​ត្រូវ​គ្រាប់​។​ ពុំមាន​មនុស្សណាម្នាក់ត្រូវ​របួសឡើយ ក្នុង​ការបា.ញ់ប្រហារ​​​នេះ ហើយ​ខ្មាន់កាំភ្លើង​​​​​បាន​រត់​គេច​​ខ្លួន​។ ស្ថានកុង​​ស៊ុល​នេះ​​បានរាយ​ការណ៍​​​ភ្លាមៗ​ដល់​ប៉ូលិស​មូលដ្ឋាន​​​រួច​​បណ្តា​​ភ្នាក់ងារ​​​ប៉ូលិស​​​ក៏មក​ដល់​ដែរ​។​

​​​បណ្តា​​អ្នក​​ការទូតនៃ​ស្ថានកុង​ស៊ុល​ចិន​និយាយ​ថា ​ជនប្រដាប់អាវុធ​​ម្នាក់​បាន​ធ្វើការ​បាញ់​ប្រហារ​​​នៅមុខ​ស្ថានកុងស៊ុល​ចិនប្រចាំ​​​​ទី​ក្រុង​​​ឡូស​អេនចឺឡេស កាលពី​រសៀលថ្ងៃទី​​១៥ ធ្នូ ។ ​កញ្ចក់​ទ្វារ​ចូល​​​អគារ​ស្ថានកុងស៊ុល​​​រង​ការ​ខូចខា​ត​​ដោយ​សារ​​ត្រូវ​គ្រាប់​។​ ពុំមាន​មនុស្សណាម្នាក់ត្រូវ​របួសឡើយ ក្នុង​ការបាញ់ប្រហារ​​​នេះ ហើយ​ខ្មាន់កាំភ្លើង​​​​​បាន​រត់​គេច​​ខ្លួន​។ ស្ថានកុង​​ស៊ុល​នេះ​​បានរាយ​ការណ៍​​​ភ្លាមៗ​ដល់​ប៉ូលិស​មូលដ្ឋាន​​​រួច​​បណ្តា​​ភ្នាក់ងារ​​​ប៉ូលិស​​​ក៏មក​ដល់​ដែរ​។​

ម្យ៉ាង​វិញទៀត ​ស្ថានកុងស៊ុល​​​បាន​ផ្ញើ​​សារ​លិខិត​មួយ​​ច្បាប់​ទៅកាន់​ការិយាល័យ​​​នៃក្រសួង​ការបរទេស​អាមេ​រិក​​នៅក្រុង​​​​ឡូសអេនចឺឡេស​​​អំពី​ឧប្បត្តិហេតុ​​នេះ ហើយស្នើ​​ឱ្យ​ពង្រឹង​​​​សន្តិសុខ​​​នៅជុំវិញ​​ស្ថានកុង​ស៊ុល​​ និងស្នើ​ឱ្យ​​​​កាត់​ទោស​​ខ្មាន់កាំភ្លើង​​​​រូប​នោះ​។​ អាជ្ញាធរ​អាមេរិក​​បានបើកធ្វើការ​​ស៊ើប​អង្កេត​​មួយលើ​​​ឧប្បត្តិហេតុ​នេះ៕