ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ចុះត្រួតពិនិត្យ​​​លក្ខណៈ​សម្បត្តិ​​របស់​ក្រុមហ៊ុន​​​នាំពលករ​​ចេញទៅ​ក្រៅ​ប្រទេស​ថ្មីមួយទៀត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​​ខណ្ឌ​សែន​សុខ ​ដឹក​នាំ​ដោយ​​​លោក​​​ចេង ​មុន្នី​រ៉ា ​អភិបាល​​រង​ មន្ត្រី​ជំនាញ​​​សាលា​ខណ្ឌ មន្ត្រី​សាលា​​សង្កាត់ ប៉ូលិស-​ប៉េអឹម​​​មន្ត្រី​នៃ​​មន្ទីរ​សុខាភិបាល មន្ត្រី​នៃ​មន្ទីរ​​បរិស្ថាន បាន​​ចុះត្រួតពិនិត្យ​​ក្រុមហ៊ុន​​​នាំពលករ​​​ទៅ​​ធ្វើការ​​នៅក្រៅប្រទេស​ឈ្មោះ​​ស៊ីអ៊ីស៊ី​អ៊ិច ​ខេម​​បូឌា ខូអិល​ធីឌី ហៅមជ្ឈ​មណ្ឌល​​​ខេ​អេច​ ដែល​​មានទីតាំង​លេខ​​៣២៧ ផ្លូវ​​រទេះ​ភ្លើង ​​ក្រុមទី​៥ ​ភូមិ​​ចុងថ្នល់ខាង​លិច សង្កាត់ទឹកថ្លា ខណ្ឌ​សែន​​សុខ កាលពីវេលាម៉ោង​​​៩​និង​​៣០នាទី​​ព្រឹក​​ថ្ងៃទី​​​១៧ មីនា ​២០០១ ដើម្បី​ចង់​ដឹង​ថា តើ​ក្រុម​​​ហ៊ុន​នោះ​​​រៀបចំ​​​សណ្តាប់​ធ្នាប់​​​ត្រឹមត្រូវ​​ និងមាន​​​បរិ​ស្ថាន​​​ល្អ​ដែរ​ឬ​​ក៏អត់​។​
តាមសម្តី​​របស់​លោក​អភិបាលរង​​​ចេង មុន្នី​រ៉ា ​បានប្រាប់​កោះសន្តិភាព​​ថា ការចុះ​មក​​​មើ​ល​ក្រុម​ហ៊ុន​​​ខេអេចនេះ​ គឺ​​​ដើម្បីត្រួតពិនិត្យ​​​​មើល​​​ក្រុម​ហ៊ុន​​នេះ​​​មាន​​​ប្រព្រឹត្តខុស​ច្បាប់​​ដូចក្រុមហ៊ុន​​​ ភី & ធី ដែលនាំ​​ពលករ​ចេញ​ទៅក្រៅ​​ប្រទេស​ដូច​គ្នា​នេះដែរ ឬ​ក៏​​អត់​…​ព្រោះក្រុមហ៊ុន​​​ធី & ភី នោះ តែង​តែ​​​បង្ក​ឱ្យអាជ្ញាធរ​ឈឺក្បាល​ ​ខ្លាំង​ណស់​…ម្តង​មាន​​មនុស្ស​​ខ្យល់គរដួល ម្តង​មាន​​មនុស្ស​ស្លាប់…​ម្តង​មាន​​មនុស្ស​លោត​​ពីលើ​អគារ បន្ទប់​​​តូច​ច​ង្អៀត បរិស្ថាន​កខ្វក់ ។​ ​ការ​ចុះ​ត្រួតពិនិត្យ​​មើលក្រុមហ៊ុន​ខេអេច​​នេះ​ ​លោក​ចេង មុន្នីរ៉ា និង​អ្នក​ចូលរួម​ទាំង​អស់​មិន​ទាន់រក​ឃើញ​​ថា ក្រុម​ហ៊ុន​​នេះ​មាន​​ប្រព្រឹត្ត​​​​​ខុស​​លើ​ផ្នែក​​អ្វីទេ ​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​​នឹង​តាម​​ដានសកម្មភាព​ក្រុមហ៊ុន​នេះ ​មិន​​ឱ្យ​​ធ្វើបាប​​ពលករ​-​ពលការិនី​​ឡើយ​​៕