ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​មាន​ប្រ​សិទ្ធភាព​៧​យ៉ាង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​ពណ៌​លឿង​ក្លាយ​ជា​.ស​

12 ឆ្នាំ មុន

មាន​ធ្មេញ​ពណ៌​ស​ចាំង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​មើល​ទៅ​ស្រស់​ស្អាត​។ ធ្មេញ​ពណ៌​ស​ចាំង​បែបនេះ​​អាច​ជួយ​បង្កើន​សម្រស់​និង​ជួយ​យើង​ឱ្យ​មើល​ទៅ​ហាក់​ដូច​ជា​មនុស្ស​សំ​ខាន់​ក្នុង​ទី​កន្លែង​ដែ​ល​យើង​ស្ថិត​នៅ​។ មនុស្ស​ទាំង​ឡាយ​ចូល​ចិត្ត​និយាយ​រក​អ្នក​មាន​ធ្មេញ​ស​ និង​ជា​ទូ​ទៅ​ពួក​គេ​មិន​ចង់​និយាយ​រក​អ្នក​ដែល​មាន​ធ្មេញ​ពណ៌​លឿង​មាន​ប្រឡាក់​ក្អែល​។ ធ្មេញ​ពណ៌​លឿង​និង​មាន​ក្អែល​មើល​ទៅ​អា​ក្រក់​ខ្លាំង​ណាស់​។

មាន​ធ្មេញ​ពណ៌​ស​ចាំង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​មើល​ទៅ​ស្រស់​ស្អាត​។ ធ្មេញ​ពណ៌​ស​ចាំង​បែបនេះ​​អាច​ជួយ​បង្កើន​សម្រស់​និង​ជួយ​យើង​ឱ្យ​មើល​ទៅ​ហាក់​ដូច​ជា​មនុស្ស​សំ​ខាន់​ក្នុង​ទី​កន្លែង​ដែ​ល​យើង​ស្ថិត​នៅ​។ មនុស្ស​ទាំង​ឡាយ​ចូល​ចិត្ត​និយាយ​រក​អ្នក​មាន​ធ្មេញ​ស​ និង​ជា​ទូ​ទៅ​ពួក​គេ​មិន​ចង់​និយាយ​រក​អ្នក​ដែល​មាន​ធ្មេញ​ពណ៌​លឿង​មាន​ប្រឡាក់​ក្អែល​។ ធ្មេញ​ពណ៌​លឿង​និង​មាន​ក្អែល​មើល​ទៅ​អា​ក្រក់​ខ្លាំង​ណាស់​។

វា​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជំនឿ​ចិត្ត​របស់​យើង​ម្នាក់​ៗ​។​បើ​ទោះ​ជា​ខំ​សំ​អាត​រាល់​ថ្ងៃ​ ប៉ុន្តែ​ក្អែល​ពណ៌​លឿង​នៅ​តែ​មាន​ដដែល​។ ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ ក្រៅ​ពី​ទៅ​ជួប​ជា​មួយ​ពេទ្យ​ធ្មេញតាម​ឯក​សារ​​ពី​បរទេស​​បង្ហាញ​​ថា​ នៅ​មាន​វិ​ធី​សាស្ត្រ​មួយ​ចំនួន​ដែល​យើង​អាច​សាក​ល្បង​នៅ​ផ្ទះ​បាន​។

១-ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​ធ្វើ​ឱ្យ​ធ្មេញ​ស​ ៖ ថ្នាំ​ប្រភេទ​នេះ​មាន​ផ្ទុក​ទៅ​ដោយ Peroxide​ដែល​ជា​សារ​ធាតុ​ធ្វើ​ឱ្យ​ធ្មេញ​ពណ៌​ស។​​​ អ្នក​គួរ​ប្រើ​ប្រាស់​វា​២​ដង​ក្នុង​មួយ​ថ្ងៃ​។ ប្រ​សិន​ជា​ទម្លាប់​បែប​នេះ​បន្ត​បាន​ទៅ​២​ឬ​៤​សប្តាហ៍​ នោះ​លទ្ធផល​នឹង​កើត​មាន​ជា​ពុំ​ខាន​។

២-ប្រើ​ទឹក​ថ្នាំ​ខ្ពុរ​មាត់​ធ្វើ​ឱ្យ​ធ្មេញ​ស ៖ បៀម​ទឹក​ថ្នាំ​១គំរប​​ពេញ​ទុក​១​នា​ទី​បន្ទាប់​មក​ទើប​ខ្ពុ​រ​មាត់​ចោល​។ ដើម្បី​ទទួល​បាន​លទ្ធផល យើង​គួរ​ខ្ពុរ​មាត់​២​ដង​ក្នុង​១ថ្ងៃ​។​ យ៉ាង​ណា​ក៏​ដោយ​ ទឹក​ថ្នាំ​ខ្ពុរ​មាត់​នេះ​មាន​ប្រ​សិទ្ធភាព​តែ​លើ​ធ្មេញ​មាន​ក្អែល​លឿង​តិច​តួច​ប៉ុណ្ណោះ​ ដ្បិត​ប្រ​សិទ្ធភាព​របស់​វា​មាន​រយៈ​ពេល​ខ្លី ។

៣-​ប្រើ​ស្រទាប់​ស្តើង​veneerបិទ​នៅ​លើ​ធ្មេញ​ ៖ វិធី​សាស្ត្រ​នេះ​ អ្នក​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​ទេ ចាំ​បាច់​ត្រូវ​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ធ្មេញ​ ។​ ឧបករណ៍​នេះ​អាច​មាន​រយៈ​ពេល​ពី​១០​ទៅ​១៥​ឆ្នាំ​ទើប​ផ្លាស់​ប្តូរ​ថ្មី ។​

៤-ប្រើ​ទ្រ​នាប់​ធ្មេញ​ bleaching trays ៖ វា​ជា​ដំ​ណោះ​ស្រាយ​ថ្មី​មួយ​ទៀត​ដើម្បី​ជួយ​ឱ្យ​ធ្មេញ​របស់​អ្នកស។ ទ្រនាប់​ធ្មេញ​នេះ​អ្នក​អាច​រក​បាន​ពី​ពេទ្យ​ធ្មេញ​ទាំង​ឡាយ​។ ទោះ​ជា​យ៉ាង​ណាក្តី នឹង​មាន​ផល​ប៉ះ​ពាល់​រំ​ខាន​ខ្លះ​ៗ​ជា​មួយ​ឧបករណ៍​នេះ។ ដូច្នេះ​ពេល​មាន​បញ្ហា អ្នក​គួរតែ​ទៅ​រក​ពេទ្យ​ធ្មេញ​។

៥-ប្រើ​ក្រូច​ឆ្មារ ៖ ទឹក​ក្រូច​ឆ្មារ​ពិត​ជា​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​សស្អាត​។ អ្នក​នឹង​បាន​ឃើញ​ពី​ប្រសិទ្ធភាព​នៅ​ពេ​ល​ដែល​ប្រើ​ប្រាស់​ទៀង​ទាត់​។ ប៉ុន្តែ​ផល​ប៉ះ​ពាល់​ប្រាក​ដ​ជា​មាន​ខណៈ​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ​មាន​អា​ស៊ីដ​ច្រើន​។ វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​អញ្ចាញ​ធ្មេញ​របស់​អ្នក​។

៦-សាច់​ផ្លែ​ស្ត្រ​ប៊ើរីក៏​អាច​ជួយ​ឱ្យ​ធ្មេញ​សស្អាត​បាន​ដែរ ។

៧-ប្រើ​អំ​បិល​លាយ​ទឹក​រួម​និង​ Baking Soda(សូ​ដ្យូម​ប៊ី​កា​បូ​ណាត​)​ដុស​ធេ្មញ​របស់​អ្នក​ជា​ប្រ​ចាំ​ ៕