តារាសម្តែងម៉ាឡេស៊ីនាង មៃរ៉ា លីយ៉ាលោក (Miesa Leyana) បានសុំអធ្យាស្រ័យចំពោះការស្លៀកពាក់សិចស៊ីខ្លាំងពេលកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុនក្នុងកម្មវិធីមួយក្នុងសណ្ឋាគារ Le Meridien ទីក្រុងគូឡាឡាំពួ។ ក្នុងឈុតរ៉ូបសមរូបរាង និងបញ្ចេញគល់សុដន់ផ្នែកចំហៀង ក្នុងកម្មវិធីនោះបានធ្វើឱ្យភ្ញៀវកិត្តិយសក្នុងកម្មវិធីនៅមិនសុខ។ នាងបាននិយាយតាមសារព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក mStar ថា «ខ្ញុំសុំអធ្យាស្រ័យប្រសិនបើខ្ញុំធ្វើឱ្យអ្នកទាំងអស់ទាស់ចិត្ត។ ខ្ញុំគិតថា រ៉ូបនេះពិតជាស្អាតណាស់ ពេលដែលខ្ញុំឃើញវា តែខ្ញុំមិនបាន.លវាទេ។
នាងបន្ថែមថា នាងមិនអាចពាក់ឈុតនេះទៀតទេ ។ នាង មៃរ៉ា លីយ៉ាណា ដែលចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីរបស់នាងរឿង Apokalips(Apocalypse) និយាយជាចុងក្រោយថា នាងនឹងប្រុងប្រយ័ត្នក្នុងការជ្រើសរើសពាក់រ៉ូបនៅពេលក្រោយៗទៀត ៕


ចែករំលែកព័តមាននេះ