ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈើ​​គ្រញូង​​ដឹក​តាម​រថយន្ត​ទួរីស​​បាន​181​ដុំ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ឈើ​ប្រណីត​​ប្រភេទ​​គ្រញូង​ចំនួន​​១៨១​ដុំ ទម្ងន់១.៥៥៤​គីឡូ​ក្រាម ​ស្មើ​នឹង​១,២៩៥​ម៉ែត្រគូប បាន​ត្រូវកម្លាំង​​រដ្ឋ​បាលព្រៃ​ឈើ​នៃ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កណ្តាល​សហ​ ការ​ជា​​មួយ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​​ចាប់​ឃាត់​នៅ​ចំណុច​អតីត​រង្វង់​មូល​ទួល​គោក​ ស្ថិត​ក្នុងភូមិ​​សាស្ត្រ​ខណ្ឌ​ទួល​គោក កាលពី​រសៀល​ថ្ងៃទី​​១៤ ធ្នូ ឆ្នាំ​២០១១ ​ខណៈ​ពេល​​​ដែល​ឈ្មួញ​​ដឹក​

រាជធានីភ្នំពេញ ៖ ​ឈើ​ប្រណីត​​ប្រភេទ​​គ្រញូង​ចំនួន​​១៨១​ដុំ ទម្ងន់១.៥៥៤​គីឡូ​ក្រាម ​ស្មើ​នឹង​១,២៩៥​ម៉ែត្រគូប បាន​ត្រូវកម្លាំង​​រដ្ឋ​បាលព្រៃ​ឈើ​នៃ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កណ្តាល​សហ​ការ​ជា​​មួយ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​​ចាប់​ឃាត់​នៅ​ចំណុច​អតីត​រង្វង់​មូល​ទួល​គោក​ ស្ថិត​ក្នុងភូមិ​​សាស្ត្រ​ខណ្ឌ​ទួល​គោក កាលពី​រសៀល​ថ្ងៃទី​​១៤ ធ្នូ ឆ្នាំ​២០១១ ​ខណៈ​ពេល​​​ដែល​ឈ្មួញ​​ដឹក​តាម​រថយន្ត​​ទួរី​ស​១២​កៅ​អី​ចេញពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ស្រុក​មេមត់ ​ខេត្ត​កំពង់​ចាម ។

សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ករណី​បង្ក្រាប​​ការ​ដឹក​ជញ្ជួន​ឈើ​​គ្រញូង​​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​​គ្រញូង​​ចំនួន​​១៨១​ដុំ ខាង​​លើ ​​ធ្វើ​​ឡើង​ដោយ​​យោង​​ទៅ​​លើ​សេចក្តី​រាយ​ការណ៍​​ផ្តល់​ព័ត៌​មាន​​ពី​ប្រជា​ពលរដ្ឋ​ដែល​សង្ស័យ​ទៅ​លើ​រថយន្ត​ខាង​លើ​​ដឹក​ឈើ​​ពេល​ឃាត់​ត្រួត​ពិនិត្យ​​ ក៏​ឃើញ​ឈើ​​គ្រញូង​​១៨១​ដុំ​នៅ​ក្នុង​​រថយន្ត​នោះ​មែន ។

ក្រោយ​ពេល​​ឆែក​ឆេរ​​ឃើញ​​ឈើសមត្ថ​កិច្ច​​បានឃាត់​ខ្លួន​​អ្នកបើក​បរ​រថយន្ត​នោះម្នាក់​​ឈ្មោះ​​ថុង ស៊ាង​​​ហុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​មាន​ទី​លំនៅ​ស្រុក​មេ​មត់ ខេត្ត​កំពង់​​ចាម និង​ព្រូ​រថយន្ត​២​នាក់ ។ បច្ចុ​ប្បន្ន​​ឈើ​គ្រញូង​ទាំង​​​១៨១​ដុំ និង​រថយន្ត​​​ ត្រូវ​មន្ត្រី​រដ្ឋ​បាល​​ព្រៃឈើ​​ឃាត់​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើកណ្តាល​​ ។ ចំណែក​​​ឯអ្នក​​បើកបរ​​ និងព្រូ​រថយន្ត​​ក៏ត្រូវ​​បានឃាត់​​​ខ្លួនយក​ទៅ​សួរ​​នាំ​នៅ​​ទីបញ្ជា​ការកង​រាជ​អាវ​ុធ​ហត្ថ​លើ​ផ្ទៃប្រទេសដែរ ។

ឈ្មោះ​ថុង ​ស៊ាង​ហុង ​​និយាយថា ​​ឈើ​គ្រញូង​ទាំងអស់​​​ខាងលើ​​ ខ្លួន​​ស៊ីឈ្នួល​​​​​​​ដឹក​ឱ្យ​គេ​ពី​ភ្នំពេញ​​ទៅស្រុក​មេមត់ ​ខេត្ត​កំពង់ចាម ​​​។​​ ឈ្មោះ​​ថុង ស៊ាងហុង ​និយាយថា ​ខ្លួនអត់​ដឹង​​ច្បាស់​​លាស់​ថា អ្នកណា​​​​ជាម្ចាស់​​​ឈើឡើយ ។ ​ការ​និយាយ​​ដូច្នេះ​ត្រូវបាន​​​សមត្ថកិច្ច​ច្រានចោល​​​ ហើយចោទប្រកាន់​​ឈ្មោះ​ថុង​ ស៊ាងហុង ​ថា​ និយាយ​​ភូតកុហកសមត្ថកិច្ច​។
មន្ត្រី​​​រដ្ឋបាលព្រៃ​ឈើ​បាន​និយាយ​ថា ​​ទាំង​ឈើ​​ ទាំងមនុស្ស​ និងរថយន្ត​​ត្រូវ​បាន​មន្ត្រី​​ជំនាញ​មេព្រៃ​​​កសាង​​​សំណុំ​​​រឿង​​​អនុវត្ត​​​ទៅតាមនីតិ​​វិធីនៃ​ច្បាប់ព្រៃឈើ ៕