ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាខាកាកបាទក្រហម​​កម្ពុជា​ខេត្តកណ្តាល​ចែក​ជំនួយ​សង្គ្រោះ​​​​ជូន​​ ប្រជាពលរដ្ឋ​រងគ្រោះ​​ដោយ​ខ្យល់​ព្យុះ​រលំ​ផ្ទះ​ចំនួន​10គ្រួសារនៅឃុំ​​ ព្រែកជ្រៃ ស្រុកកោះធំ ​​ខេត្តកណ្តាល​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ នៅព្រឹកថ្ងៃទី​១៣ ធ្នូ ឆ្នាំ ២០១១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ដឹកនាំដោយ​លោក​ហេ កាន់ ប្រធាន​គណៈកម្មាធិការសាខា រួមដំណើរដោយ​លោក​ជំទាវ​ហូ ណូន សមាជិកាសភាមណ្ឌល​ខេត្ត​កណ្តាល​, លោកវេជ្ជបណិ្ឌត​ប្រាក់ ផន សមាជិក​គណៈកម្មាធិការសាខា​, លោកជំទាវ​ប្រាក់ សុគន្ធា​, លោកជំទាវ​ទឹម ស៊ីលីតា ហ៊ួត ហ៊ាង​,​លោកស្រី​ចាន់

ខេត្តកណ្តាល​ ៖ នៅព្រឹកថ្ងៃទី​១៣ ធ្នូ ឆ្នាំ ២០១១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ដឹកនាំដោយ​លោក​ហេ កាន់ ប្រធាន​គណៈកម្មាធិការសាខា រួមដំណើរដោយ​លោក​ជំទាវ​ហូ ណូន សមាជិកាសភាមណ្ឌល​ខេត្ត​កណ្តាល​, លោកវេជ្ជបណិ្ឌត​ប្រាក់ ផន សមាជិក​គណៈកម្មាធិការសាខា​, លោកជំទាវ​ប្រាក់ សុគន្ធា​, លោកជំទាវ​ទឹម ស៊ីលីតា ហ៊ួត ហ៊ាង​,​លោកស្រី​ចាន់ លកិ្ខណា អ៊ិន វ៉ានវិបុល​,​ លោក​ស្រី​គង់ សារីយ៉ា នាយិកាសាខា និងមន្ត្រីក្រុម​ប្រតិ​បតិ្ត​សាខាមួយ​ចំនួន​បាននាំយកជំនួយ​សង្គ្រោះទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះចំនួន​១០​គ្រួសារ នៅបរិវេណស្នាក់ការ​គយច្រកទ្វារអន្តរជាតិជ្រៃធំ ឃុំសំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

និមន្ត និង​អញ្ជើញចូលរួមជាកិតិ្តយស​ព្រះ​តេជគុណ​ស៊ិន ម៉ាប់ ព្រះអនុគណស្រុក​, លោក កែវ ឈុនហ៊ អភិបាលរងស្រុក និងជាអនុ​ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ
ក្រហមកម្ពុជាស្រុក​, ក្រុមប្រឹក្សាឃុំ​, មន្ត្រី​អនុ​សាខាស្រុក និងសប្បុរសជននៅក្នុងស្រុកមួយ​ចំនួន ។

តាមរបាយការណ៍ស្វាគមន៍របស់លោក​កែវ ឈុនហ៊ បានឱ្យ​ដឹងថា កាលពីខែកន្លងទៅមាន​ភ្លៀង​ផ្គរ និងខ្យល់ព្យុះបោកបក់យ៉ាង​ខ្លាំងប៉ះ​ចំ​ភូមិសាស្រ្ត​ភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុក​កោះ​ធំ ខេត្តកណ្តាល ដែលបណ្តាលឱ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋចំនួន១០ខ្នង ស្មើនឹង១០គ្រួសារ​ត្រូវ​រលំដល់ដី ហើយប្រជាពលរដ្ឋទាំងនោះ​បាន​ជួបប្រទះនូវការខ្វះខាតទីជម្រកសម្ភារ​ប្រើ​ប្រាស់ប្រចាំថ្ងៃ និងស្បៀងអាហារយ៉ាងខ្លាំង ។

ក្នុងប្រសាសន៍សំណេះសំណាល​លោក​ហេ កាន់ និងលោក​ជំទាវ​ហូ ណូន បាននាំមកនូវការ​ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកជំទាវកិតិ្តព្រឹទ្ធ បណិ្ឌត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​ជូនចំពោះគ្រួសារជនរងគ្រោះទាំង អស់ដោយកី្តនឹករឭក​។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈអធិបតីក៏​បាន​ចូលរួមសម្តែងនូវទឹកចិត្តអាណិតអាសូរ​យ៉ាង​ពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះទាំង​អស់ និងផ្តាំផ្ញើសូមមេត្តាកុំមានការ​អស់​សង្ឃឹម ត្រូវជំនះរាល់ឧបសគ្គទាំងឡាយ​ដែលបានជួបប្រទះនាពេលកន្លងទៅ ហើយត្រូវ​ខិត​ខំប្រកបរបររកស៊ីចិញ្ចឹមគ្រួសារឡើងវិញ ។ 

គណៈអធិបតីថ្លែង​ថា ជំនួយដែលសាខា​បាន​នាំយកមកឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ នៅ​ពេល​នេះ ថី្វត្បិតតែមានចំនួនតិចតួចមិនសម​ទៅ​នឹងទំហំនៃការរងគ្រោះរបស់បងប្អូនក៏ពិត​មែន តែនេះគឺជាការបង្ហាញឲ្យឃើញនូវសិល្បៈ និង​វប្បធម៌នៃការចែករំលែកគ្នាក្នុងគ្រាអាសន្ន ដែល​ជា​ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ​យើង​ផង​ដែរ ។

លោកស្រី​គង់ សារីយ៉ា នាយិកាសាខា ក៏​បាន​ប្រកាសនូវនាមសប្បុរសជន ដែលបានផ្តល់​វិភាគទានជាសម្ភារ និង​ថវិកាជួយដល់ជនរង​គ្រោះ ហើយជំនួយដែលសាខាបានផ្តល់ជូនក្នុង​១​គ្រួសារទទួលបានមាន អង្ករ​២៥​គីឡូក្រាម​,​មី១កេស​, នំហាណាមិ​១​កំប៉ុង​,​ សម្ភារ​គ្រឿង​ឧប​ភោគ​បរិភោគ​ចំនួន​១៨​មុខបន្ថែមទៀត ព្រម​ទាំងថវិកាចំនួន​១៣៥.០០០​រៀល (​ដប់បី​ម៉ឺនប្រាំពាន់រៀលគត់ ) ។

សប្បុរសជនដែលបានឧបត្ថម្ភសម្ភារ និង ថវិការួមមាន ព្រះតេជគុណ​ស៊ិន ម៉ាប់ ព្រះអនុ​គណ​​ស្រុក ថវិកា​១០​ម៉ឺនរៀល​, លោកជំទាវ​ហូ ណូន ថវិកា​២០​ម៉ឺនរៀល​, លោកជំទាវ​គឹង ចាន់​ឌី គន់ គីម ថវិកា​៣០​ម៉ឺនរៀល, លោកជំទាវ ឧកញ៉ា​ភាព ហៀក នំហាណាមិ​១​កេស ស្មើនឹង ១០​កំប៉ុង​, លោកជំទាវ​ហែន ស្រីឡែន ស៊ិន ខ័ណី្ឌ ថវិកា​១០​ម៉ឺនរៀល​, លោកជំទាវ​ទឹម ស៊ីលី​តា ហ៊ួត ហ៊ាង ថវិកា​១០​ម៉ឺនរៀល​, លោកជំទាវ ​ប្រាក់​ សុគន្ធា ថវិកា​៥​ម៉ឺនរៀល​, លោក​មាស សឿន ថវិកា​១០​ម៉ឺនរៀល​, លោកស្រី​ចាន់ លកិ្ខណា អ៊ិន វ៉ានវិបុល ថវិកា​១០​ម៉ឺនរៀល​,​លោក​ស្រី​សុខ សុវណ្ណារី ថវិកា​៥​ម៉ឺនរៀល​,​ លោក​ស្រី​កិច អៃដាគន្ធារី ថវិកា​៥​ម៉ឺនរៀល​,​លោក​ស្រី​កាន​ កឿន ថវិកា​៥​ម៉ឺនរៀល​, ​លោក​ស្រី​វិន ចន្ធូ ថវិកា​៥​ម៉ឺនរៀល, លោកស្រី​ឃាង មួយ ថវិកា​៥​ម៉ឺនរៀល​, លោកស្រី​ទិត្យ ស្រីមុំ ថវិកា​៥​ម៉ឺនរៀល ៕