ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី15 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៩១៤
-​ការ​ផ្ទុះ​​ឧស្ម័ន​​នៅ​ក្នុង​អណ្តូង​រ៉ែ​ Mitsubishi Hojyo ប្រទេស​ជប៉ុន បណ្តាល​ឱ្យ​​មនុស្ស​៦៨៧​នាក់​ស្លា.ប់​បាត់​បង់​ជីវិត ។
*​ឆ្នាំ​១៩៦៧
-​ស្ពាន​ប្រាក់ (Silver Bridge) ក្នុង​ប្រទេស​​​​សហ​រដ្ឋ​​អាមេរិក​ដួល​​រលំ​ប​ណ្តាល​ឱ្យ​មនុស្ស​៤៦​នាក់​ស្លា.ប់ ។
*ឆ្នាំ១៩៧០
-សាឡាង ​ណាម​យ៉ុង​ហូ ​របស់​កូរ៉េ​ខាង​ត្បូង​​បាន​ក្រឡាប់​លិច​បណ្តាល​ឱ្យ​អ្នក​ដំណើរ​​៣០៨​នាក់ស្លា.ប់ ។ ១៩៧៦

*ឆ្នាំ១៩១៤
-​ការ​ផ្ទុះ​​ឧស្ម័ន​​នៅ​ក្នុង​អណ្តូង​រ៉ែ​ Mitsubishi Hojyo ប្រទេស​ជប៉ុន បណ្តាល​ឱ្យ​​មនុស្ស​៦៨៧​នាក់​ស្លាប់​បាត់​បង់​ជីវិត ។
*​ឆ្នាំ​១៩៦៧
-​ស្ពាន​ប្រាក់ (Silver Bridge) ក្នុង​ប្រទេស​​​​សហ​រដ្ឋ​​អាមេរិក​ដួល​​រលំ​ប​ណ្តាល​ឱ្យ​មនុស្ស​៤៦​នាក់​ស្លាប់ ។
*ឆ្នាំ១៩៧០
-សាឡាង ​ណាម​យ៉ុង​ហូ ​របស់​កូរ៉េ​ខាង​ត្បូង​​បាន​ក្រឡាប់​លិច​បណ្តាល​ឱ្យ​អ្នក​ដំណើរ​​៣០៨​នាក់ស្លាប់ ។
*​ឆ្នាំ១៩៧៣
-ចនប៉ូល ​ហ្គែត​ធី III ចៅ​ប្រុស​រប​ស់​​មហា​សេដ្ឋី​អាមេរិក​ ចន​​ប៉ូល ​ហ្គែត​ធី ត្រូវ​បាន​រក​ឃើញ​​នៅ​មាន​ជីវិត​​ នៅជិត​ព្រំដែន​​ប្រទេស​​ណេប៉ាល់-អ៊ី​តាលី ​បន្ទាប់​ពី​​ត្រូវ​​បាន​ចាប់​ជម្រិត​​ដោយ​ក្រុម​ក្មេង​​ទំនើង​អ៊ី​តាលី ​កាលពីថ្ងៃទី​​១០ កក្កដា ឆ្នាំ​​១៩៧៣ ។
*ឆ្នាំ​១៩៧៦
-​ប្រទេសសាម័រ​ចូល​ជា​សមាជិក​​អង្គ​ការ​សហ​ប្រជាជាតិ ។
*​​ឆ្នាំ​១៩៧៨
-​​​លោក​ប្រធានាធិបតី​​សហ​រដ្ឋ​អាមេរិក​​ជីមឺ​ខាធ័រ ប្រកាស​ថា ​សហ​រដ្ឋ​​អាមេរិក​​នឹង​ទទួល​ស្គាល់​​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ហើយ​​កាត់​ផ្តាច់​​ទំនាក់​ទំនង​​ទាំងអស់​​ជា​មួយ​កោះ​តៃវា៉ន់ ។
*ឆ្នាំ​១៩៩៧
-​សន្ធិ​សញ្ញា​​ក្រុង​បាង​កក ត្រូវ​បាន​ចុះ​ហត្ថ​​លេខា​ ដោយ​អនុ​ញ្ញាត​​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​តំបន់​អាស៊ី​អាគ្នេយ៍​​ទៅ​ជាតំបន់​​គ្មាន​អាវុធ​នុយ​ក្លេអែ៊រ។
*​ឆ្នាំ២០០០
-​រ៉េ​អាក់​ទ័រ ទីបី នៅ​ក្នុង​រោង​ចក្រ​​ផលិត​ថាម​ពល​​ដើរ​ដោយ​​នុយ​ក្លេ​អ៊ែរក្នុង​តំបន់ Chernobyl ​​ប្រទេស​អ៊ុយ​ក្រែន ​ត្រូវ​​បាន​បិទ​​ទ្វារ ។
*ឆ្នាំ​២០០៥
​ប្រទេស​ឡេតូនី ធ្វើ​វិសោធ​​ន​កម្ម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​ដោយ​លុប​ចោល​​ច្បាប់​អនុ​ញ្ញាត​ឱ្យ​​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​​ភេទ​ដូចគ្នា ។
*ឆ្នាំ​២០១០
-​អង្គ​ការ​សហ​ប្រជាជាតិ​​​បោះ​ឆ្នោត​សម្រេច​ដក​ការ​ដាក់​ទណ្ឌ​កម្ម​​ពី​ប្រទេ​សអ៊ី​រ៉ា​ក់។
-​នាយក​រដ្ឋ​មន្ត្រី​​ប្រទេ​ចិន លោក​វេន ​ជីប៉ាវ ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​​ឥណ្ឌា ៕