ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ា​ឡេស៊ី​​​ចាប់រឹបអូស​​ភ្លុក​ដំរី​ និង​​​វត្ថុធ្វើ​​ពីភ្លុក​​មា​នតម្លៃ​​​​1,3លាន​ដុល្លារ​

12 ឆ្នាំ មុន

មន្ត្រី​​ម្នាក់​រាយការណ៍​​​កាលពីថ្ងៃទី​​​១៣ ធ្នូ ថា ​គយ​ម៉ាឡេស៊ី​​បាន​រកឃើញ​​​ការប៉ុនប៉ង​​រត់ពន្ធ​ភ្លុក​ដំរី​​ និង​របស់​របរ​​សិប្ប​កម្ម​ធ្វើពីភ្លុក ដែលមាន​តម្លៃ​​​សរុប​ប្រមាណ​​​​ជា​​​១,៣​លាន​ដុល្លារ​។​ លោកអាហ្ស៊ីស ​​យ៉ាគុប ​នាយ​​​ក​​គយ​នៃ​រដ្ឋ​​សឺ​ឡាន​ហ្គ័រ​របស់​ម៉ាឡេស៊ី​ថ្លែង​​ក្នុង​ឱកាស​​​នៃ​សន្និ​សីទ​​សារព័ត៌មាន​មួយ​​ថាកុងតឺន័រ​​មួយត្រូវ​​បាន​​ចាប់​កាលពីថ្ងៃទី​​៨ ធ្នូ ​កន្លងមក​នេះ ​នៅ​ឯកំពង់​ផែ​​ក្លាង ជា​កំពង់ផែ​​​ធំបំផុត​​របស់ម៉ាឡេស៊ី​ក្រោយ​​​ទទួលបាន​ព័ត៌​មាន​​ស៊ើប​​ការណ៍​មួយ​មក​។ ​​​កុងតឺន័រ​​​នោះត្រូវ​រើ​​​ឆែក​ឆេរ​​កាលពីថ្ងៃទី​​​១២ ធ្នូ ។

​មន្ត្រី​​ម្នាក់​រាយការណ៍​​​កាលពីថ្ងៃទី​​​១៣ ធ្នូ ថា ​គយ​ម៉ាឡេស៊ី​​បាន​រកឃើញ​​​ការប៉ុនប៉ង​​រត់ពន្ធ​ភ្លុក​ដំរី​​ និង​របស់​របរ​​សិប្ប​កម្ម​ធ្វើពីភ្លុក ដែលមាន​តម្លៃ​​​សរុប​ប្រមាណ​​​​ជា​​​១,៣​លាន​ដុល្លារ​។​ លោកអាហ្ស៊ីស ​​យ៉ាគុប ​នាយ​​​ក​​គយ​នៃ​រដ្ឋ​​សឺ​ឡាន​ហ្គ័រ​របស់​ម៉ាឡេស៊ី​ថ្លែង​​ក្នុង​ឱកាស​​​នៃ​សន្និ​សីទ​​សារព័ត៌មាន​មួយ​​ថាកុងតឺន័រ​​មួយត្រូវ​​បាន​​ចាប់​កាលពីថ្ងៃទី​​៨ ធ្នូ ​កន្លងមក​នេះ ​នៅ​ឯកំពង់​ផែ​​ក្លាង ជា​កំពង់ផែ​​​ធំបំផុត​​របស់ម៉ាឡេស៊ី​ក្រោយ​​​ទទួលបាន​ព័ត៌​មាន​​ស៊ើប​​ការណ៍​មួយ​មក​។ ​​​កុងតឺន័រ​​​នោះត្រូវ​រើ​​​ឆែក​ឆេរ​​កាលពីថ្ងៃទី​​​១២ ធ្នូ ។

​ម្ចាស់​នាវា​​កាហ្គោ​​គូសបញ្ជាក់​​​ថា កុងតឺន័រ​​នេះ​​ផ្ទុក​​​របស់​របរ​ធ្វើពីថ្ម​ភក់ ​ក៏ប៉ុន្តែ​​បណ្តា​មន្ត្រី​​​គយ​បាន​​រក​ឃើញ​​​ភ្លុក​ដំរី​​ និង​វត្ថុ​​ផ្សេងៗ​ពីភ្លុក​ទម្ងន់​​​​ដល់​ទៅ​​១៥​តោន​ មានតម្លៃ​​​​សរុប​ប្រមាណជា​​​​៤​លាន​​​រីងហ្គីត ​(១,៣លាន​ដុល្លារ​)​។​ លោក​អា​ហ្ស៊ីស ​ថ្លែង​ទៀត​ថា ​ការ​​ស៊ើប​អង្កេត​​​​​​ដំបូង​នានា​​បង្ហាញ​​​​ថា ភ្លុក​​ដំរី​​ទាំងនេះ​​នាំ​មក​ពី​​​កំពង់​ផែ​​​​​កេនយ៉ា នៅ​ក្រុង​មុម​​បាសា ​ហើយ​នឹង​ត្រូវ​​​​ដឹកមក​កាន់​​កំពង់ផែ​​​​ក្រុង​ព្រះ​​សីហនុ​របស់​​កម្ពុជា​។ សម្រាប់​​​ពេលនេះ​ប៉ូលិស​​​នៅពុំទាន់​ចាប់​ខ្លួន​មនុស្សណាម្នាក់​នៅឡើយ​។​

នេះជា​ការប៉ុនប៉ង​​រត់ពន្ធភ្លុក​ដំរី​លើកទី​៤ ហើយ​​កាត់​តាម​​​ប្រទេសម៉ាឡេស៊ី​នាឆ្នាំនេះ​។ ​កាល​ពី​ខែ​​​កញ្ញា​កន្លង​មក គយ​បាន​ចាប់​រឹប​អូស​ភ្លុក​ដំរី​​ចំនួន​២តោន ​នៅកំពង់​ផែ​​ក្លាង៕​