ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ WWF បាន​​ប្រគល់​​រង្វាន់​កិត្តិ​យស​​អន្តរ​ជាតិ​​ជូន​អង្គ​​​ភាព​​ព្រៃ​​ការពារ​មណ្ឌល​គិរី

12 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី១៣ ធ្នូ នៅសណ្ឋាគារ ពេជ្រាដា ស្ថិតក្នុងក្រុងសែន មនោរម្យ អង្គការWWFបានរៀបចំពិធីប្រគល់ រង្វាន់កិត្តិយសអន្តរជាតិស្តីពីការអភិរក្សសត្វខ្លា ជូនអង្គភាពព្រៃការពារមណ្ឌលគិរីដែនជម្រក សត្វព្រៃភ្នំព្រេចនិងស្នងការដ្ឋាននគរបាលខេត្ត​មណ្ឌលគិរី។ ក្នុងពិធីនោះមានការចូលរួមពីលោក ហេង សំណាង អភិបាលរងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី១៣ ធ្នូ នៅសណ្ឋាគារ ពេជ្រាដា ស្ថិតក្នុងក្រុងសែន មនោរម្យ អង្គការWWFបានរៀបចំពិធីប្រគល់ រង្វាន់កិត្តិយសអន្តរជាតិស្តីពីការអភិរក្សសត្វខ្លា ជូនអង្គភាពព្រៃការពារមណ្ឌលគិរីដែនជម្រក សត្វព្រៃភ្នំព្រេចនិងស្នងការដ្ឋាននគរបាលខេត្ត​មណ្ឌលគិរី។ ក្នុងពិធីនោះមានការចូលរួមពីលោក ហេង សំណាង អភិបាលរងខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នី ស្នងការ​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្តមណ្ឌលគិរី លោក​ឈិត សុផល ប្រធាន​​មន្ទីរបរិស្ថានខេត្តមណ្ឌល​គិរី ​លោក​កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃ​ឈើ​មណ្ឌលគិរី និងលោកសេង​ ទៀក នាយកអង្គការ WWF ប្រចាំ​ប្រទេសកម្ពុជា ។

លោកសេង ទៀក នាយកអង្គការWWF ប្រចាំ​ប្រទេសកម្ពុជាបានមានប្រសាសន៍​ថា ការ​រៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយការ​អភិ​រក្ស​សត្វខ្លាធំ ដែល​កំពុង​រងនូវការគំរាម​កំហែង​​យ៉ាង​​ធ្ងន់ធ្ងរពីសំណាក់អ្នក​ប្រមាញ់លើ​ពិភព​លោក ។ ដើម្បីឆ្លើយតបការ​អភិរក្ស​សត្វខ្លា​ក្នុង​តំបន់ អង្គការបានជ្រើសរើស​១២កន្លែង ក្នុង​ចំនួន​១៣​ប្រទេស ដែលមានសត្វ​ខ្លាធំរស់នៅ ក្នុង​នោះមានប្រទេសកម្ពុជាមួយផង​ដែរ។

លោកហេង សំណាង អភិបាលរងខេត្តក៏​បាន​កោត​សរសើរ និងថ្លែងអំណរគុណដល់​អង្គ​ការ​អន្តរជាតិ និងអង្គការអភិរក្សធនធានធម្ម ជាតិWWF ហើយក៏ដូចជាក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម​ដែលបានយកចិត្តទុកដាក់​ក្នុង​ការអភិរក្សដល់ធនធានធម្មជាតិ ជាពិសេស​សត្វ​ខ្លាធំក្នុងទឹកដីព្រៃខេត្តមណ្ឌលគិរី ដែលជា​ចំណុច​ក្តៅរបស់រាជរដ្ឋាភិបាលទៅនឹងព្រៃឈើ​បរិស្ថាន​ ធនធានធម្មជាតិ ជលផល ភូមិបាល​រ៉ែ និងទេស​ចរណ៍ ៕