ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ី​រ៉ង់​​​នឹង​ធ្វើ​​​​​សម​យុទ្ធ​​​យោធា​បិទ​ច្រក​សមុទ្រ​​​​អ័រមូស​

12 ឆ្នាំ មុន

​ទីភ្នាក់ងារ​​​​សារព័ត៌មាន​​អ៊ី​រ៉ង់ ​MEHR រាយ​ការណ៍​​ថា សមាជិក​សភា​អ៊ី​រ៉ង់​​​មួយរូប​ថ្លែង​កាលពីថ្ងៃទី​​​១៣ ធ្នូ ថា ​អ៊ី​រ៉ង់​នឹងធ្វើ​នា​​ពេល​​ដ៏​ឆាប់​​ខាងមុខនេះ នូវសម​យុទ្ធ​​យោធាមួយ​ក្នុង​ច្រក​​សមុទ្រ​​​អ័រ​មូស​។​ សមាជិក​​គណៈ​កម្មការ​​សន្តិសុខ​​ជាតិ និង​​នយោបាយ​​ការបរទេស​​របស់សភា​អ៊ី​រ៉ង់ លោក​ប៉ា​​​​រវីស ​សូរូរី ថ្លែង​ថា ​អ៊ី​រ៉ង់​​​​គ្រោង​សាកល្បង​​សមត្ថ​ភាព​បិទច្រក​​សមុទ្រអ័រ​​​​​មូស ដែលជា​ចំណុច​​​​ឆ្លងកាត់​​យុទ្ធ​សាស្ត្រ​​​ដ៏សំខាន់​បំផុតមួយ​​​សម្រាប់​នាំ​ចេញ​​​ប្រេង​ឆៅ ឬ​ប្រេង​ចម្រាញ់​របស់​​​​បណ្តា​​រដ្ឋ​​នៅឈូងសមុទ្រ​​ពែរ្ស៍​។​

សមាជិក​​សភា​រូបនេះនិយាយ​ថា ​​តំបន់​មជ្ឈិម​បូព៌ា​បច្ចុប្បន្ន​​​​ធានា​ដល់​ទៅ​​៧០% នៃ​សេច​ក្តី​​ត្រូវ​ការ​​​ខាង​ថាមពល​​​របស់​ពិភព​លោក ហើយថាមពល​​​ទាំង​នេះ​​ភាគច្រើន​ដឹក​ឆ្លង​កាត់​​ច្រក​សមុទ្រ​អ័រ​​មូស​។ ​យើង​នឹង​​ធ្វើស​មយុទ្ធ​​​​យោ​ធា​បិទច្រក​​សមុទ្រនេះ ក្នុងពេល​​​ឆាប់​ៗ​ខាងមុខ​នេះ។ ​​លោកបន្ត​ថា ​​​ប្រសិនបើ​​​​​ពិភព​លោក​ចង់​រុញ​ច្រាន​តំបន់​​​​​នេះ​ឱ្យធ្លាក់​ក្នុង​​​អសន្តិ​សុខ ​​នោះ​យើង​​ក៏​នឹង​​​​រុញច្រាន​​​​ពិភពលោក​​ឱ្យ​​ធ្លាក់​ក្នុង​​អសន្តិ​សុខ​​​​វិញ​ដែរ​។​

ការ​គំរាម​កំហែង​របស់​អ៊ី​រ៉ង់បិទច្រក​​​សមុទ្រ​អ័រ​​​មូស ធ្វើឡើងក្នុងពេល​​ប្រទេស​នេះ​រង​ការ​​ដាក់ទណ្ឌ​កម្ម​របស់​ពួក​លោក​ខាង​លិច ដែល​គំរាម​​កំហែង​​​ដល់ការនាំ​ប្រេង​ចេញរបស់​
អ៊ី​រ៉ង់៕​