ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​បោកបក់​​ធ្លាក់ប៉ាណូផ្សាយ​ពាណិជ្ជ​កម្មលក់ផ្ទះ​ល្វែង​និងវីឡា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ផ្ទាំង​​ប៉ាណូ​ខ្នាត​ធំ​​​ផ្សាយ​ពាណិជ្ជកម្ម​​លក់​ផ្ទះល្វែង​​ និងវីឡា ​​ត្រូវ​ខ្យល់បោក​បក់​​បាក់ធ្លាក់​​ពីលើ​ជញ្ជាំង​​​​ក្រុមហ៊ុន​មក​ដី​កាលពី​ វេលា​ម៉ោង​៤រសៀល​ថ្ងៃទី១៣ ធ្នូ ។ ទោះ​ជា​យ៉ាង​​ណា ពុំបង្ក​​ឱ្យ​មនុស្ស​រង​​​របួសឡើយ ព្រោះ​គេ​​នាំគ្នា​រត់គេចផុត ។

រាជធានីភ្នំពេញ ៖ ​ផ្ទាំង​​ប៉ាណូ​ខ្នាត​ធំ​​​ផ្សាយ​ពាណិជ្ជកម្ម​​លក់​ផ្ទះល្វែង​​ និងវីឡា ​​ត្រូវ​ខ្យល់បោក​បក់​​បាក់ធ្លាក់​​ពីលើ​ជញ្ជាំង​​​​ក្រុមហ៊ុន​មក​ដី​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃទី១៣ ធ្នូ ។ ទោះ​ជា​យ៉ាង​​ណា ពុំបង្ក​​ឱ្យ​មនុស្ស​រង​​​របួសឡើយ ព្រោះ​គេ​​នាំគ្នា​រត់គេចផុត ។

ផ្ទាំង​​ប៉ាណូដែល​បាក់​ធ្លាក់​​ទាំង​​ជំហរនេះ​មានទំហំ​ប្រមាណ៤ម៉ែត្រ​​​គុណ​១០​ម៉ែត្រ ​ដែល​​បំពាក់​លើ​អគារ​ក្រុមហ៊ុន​ និង​ហាង​លក់​ខោ​អាវ​​​ក្នុង​Oyange Shop ​​នៅ​​​​​តាមមហាវិថី​​​សហ​ព័ន្ធរុស្ស៊ី​​កែង​វិថី​​ម៉ៅសេទុង​​ សង្កាត់​​ផ្សារ​ដេ​ប៉ូទី៣ ​​ខណ្ឌទួលគោក ទល់មុខ​អគ្គ​នាយកដ្ឋាន​​​​​​​​ពន្ធដារ ។

តាម​​មន្ត្រី​​​ប៉ូលិស​​ចរាចរដែល​ឈរ​​គោល​ដៅ​​បានឱ្យ​ដឹង​ថា ​មុនពេលកើត​ហេតុ​​មិន​ដឹង​មូល​ហេតុ​​អ្វីទេ ​ស្រាប់តែ​​ផ្ទាំ​ង​បា៉ណូ​ខាត់​ធំ​បាន​បាក់​ធ្លាក់​​ទាំងជំហរ​​​មក​ដល់​ដីតែម្តង ។ ​នេះ​ចាត់​ទុក​​ថា​ជា​សំណាង​​ហើយដែល​ការ​បាក់​ធ្លាក់​​នោះ​ពុំ​បង្ក​ឱ្យ​មនុស្ស​រង​របួស​​ ។

តាម​ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្បែរ​នោះ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​រូបគាត់​កំពុង​​អង្គុយ​​លក់ចេក ស្រាប់តែ​​ផ្ទាំង​បា៉ណូ​​បាន​របូត​ធ្លាក់​​​មក​​​ក្រោម ​ហើយ​​គាត់​បាន​រត់​គេច​ផុត​ដោយ​សារ​ធ្លាក់​មក​គង​លើ​​ជញ្ចាំង​ផ្ទះ​​រប​ស់​គាត់​ ។ តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​ការបាក់​ធ្លាក់​ប៉ាណូនោះ​​ដោយ​សារ​​ខ្យល់​​បោ​ក​បក់ ម្យា៉ង​ទៀត​ការ​បំពាក់​​ផ្ទាំង​បា៉ណូ​​នោះ​គ្មាន​​លក្ខណៈ​​បច្ចេក​ទេស​​ធ្វើ​ឱ្យ​​តែ​រួច​​ពីដៃ​ក៏​​រហូត​ធ្លាក់​​មក​ក្រោម​តែ​ម្តង ៕