ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យក្ស​ម៉ាកហ៊ី​ណូ​សាក​កម្លាំង​គ្នា​ស្លា.ប់4​នាក់ របួស​ធ្ងន់​ម្នាក់

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហន្ត​រាយ​ធំមួយ​​​បាន​​កើត​ឡើង​កាល​ពី​​​វេលា​ម៉ោង ​៣​និង​១០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃទី​១៣ ធ្នូ ​នៅលើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៦០ និង​លេខ​៦១ ​ចំណុច​មុខ​ខ្លោង​ទ្វារ​​ចូល​អតីត​បន្ទាយ ACO ​ដែល​បច្ចុ​ប្បន្ន​​ជា​សាលា​ហ្វឹក​ហ្វឺន​​កង​​​កម្លាំងរក្សា​សន្តិ​​ភាព​ពហុ ​សាសន៍ ស្ថិត​ក្នុងភូមិ​ក្រាំង​ខ្នុរ ​ឃុំ​​មហា​សាំង ស្រុក​​ភ្នំស្រួច។ ​គ្រោះ​​ថ្នាក់​នេះ​កើត​​

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហន្ត​រាយ​ធំមួយ​​​បាន​​កើត​ឡើង​កាល​ពី​​​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃទី​១៣ ធ្នូ ​នៅលើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៦០ និង​លេខ​៦១ ​ចំណុច​មុខ​ខ្លោង​ទ្វារ​​ចូល​អតីត​បន្ទាយ ACO ​ដែល​បច្ចុ​ប្បន្ន​​ជា​សាលា​ហ្វឹក​ហ្វឺន​​កង​​​កម្លាំងរក្សា​សន្តិ​​ភាព​ពហុ​សាសន៍ ស្ថិត​ក្នុងភូមិ​ក្រាំង​ខ្នុរ ​ឃុំ​​មហា​សាំង ស្រុក​​ភ្នំស្រួច។ ​គ្រោះ​​ថ្នាក់​នេះ​កើត​​ឡើង​​ដោយសារ​​រថយន្ត​មា៉ក​ហីុណូ​ដឹក​ឥដ្ឋ​បុក​​ជា​មួយ​​រថយន្ត​ម៉ាកហ៊ីណូ​ផ្ទុក​ទំនិញ​​គ្រឿង​ទេស ​​បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​ចំនួន​៤​នាក់ នៅ​ជាប់​ក្នុង​​កាប៊ីន​រថយន្ត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​ធ្ងរត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​រាជ​ធានីភ្នំពេញ ។

ទាក់ទិន​​នឹង​ករណី​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​នេះ​​ត្រូវ​បាន​​មន្ត្រី​ប៉ូលិស​​ចរាចរ​ស្រុក​​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ភ្នំ​ស្រួច ​ឱ្យ​​ដឹង​ថា ​នៅវេលា​​ទៀប​ភ្លឺ​​នោះ​មាន​រថយន្ត​ហីុណូ​មួយ​គ្រឿង​​ពណ៌​ទឹក​ប៊ិច ​​ដឹក​ឥដ្ឋ​មក​ពីភ្នំពេញ ឆ្ពោះ​​ទៅ​​ខេត្ត​ព្រះ​សីហនុ ​​បើក​​បរ​ដោយ​ឈ្មោះ​​ឈុំ ​ដានី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​និង​ព្រូ​​ម្នាក់​ឈ្មោះឡុង ប៊ន ​​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ​អ្នក​ទាំងពីរ​មានទី​លំនៅ​​ក្នុង​ភូមិ​សំបួរ ឃុំ​តាំង​ស្យា ​ស្រុក​ភ្នំស្រួច​ បាន​​ស្លាប់​ ដោយ​​​កៀប​ជាប់​ក្នុង​កាប៊ីន​។ ​រថយន្ត​មួយ​គ្រឿង​នេះ​ពេល​​​មក​ដល់​ចំណុច​ខាង​លើ​​​​ក៏​​រេ​ចង្កូត​មក​ខាង​​ឆ្វេង​ដៃ​​បុក​​ជា​មួយ​​រថយន្ត​ហីុណូ​មួយ​គ្រឿង​ទៀត​ ពណ៌​ប្រផេះ ​ផ្ទុក​ទំនិញ​គ្រឿង​ទេស ដែល​ធ្វើ​ដំណើរ​​​បញ្ច្រាស​ទិស​​គ្នា​។ រថយន្ត​ទាំង​២​​គ្រឿង​បាន​បុក​គ្នា​ពេញ​ទំហឹង​ចំ​​ពី​មុខ​​ បណ្តាល​ឱ្យ​​ក្បាល​រថយន្ត​ទាំង​ពីរ​ខាំ​ជាប់​​គ្នា​​​កាច់​ក្បាល​ចុះ​ក្រោម​ដូច​គេ​ផ្សារ​​ ធ្វើ​ឱ្យ​​អ្នក​បើក​​បរ​ និងព្រូ​រថយន្ត​​ទាំង​ពីរគ្រឿង​​ស្លាប់​សរុបចំនួន​៤​នាក់ ដោយ​កៀប​ក្នុង​កាប៊ីន​ និង​ព្រូ​រថយន្ត​ហីុណូពណ៌​​ប្រផេះ ​រង​របួស​ធ្ងន់​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរ​​ពេទ្យឯ​ភ្នំពេញ ។

សមត្ថ​កិច្ច​​នៅ​កន្លែង​កើតហេតុ​​​​​​និយាយ​ថា អ្នកស្លាប់​ទាំងបួន​នាក់​​មាន​ ១-ឈ្មោះ​​ឈុំ ដានី ​ភេទ​ប្រុស អាយុ​២០ឆ្នាំ ​២-ឈ្មោះ​ឡុង ​ប៊ន ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មាន​ទី​លំនៅ​​ភូមិ​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ៣-ឈ្មោះ​សឿន អ្នក​បើក​បរ​រថយន្តហ៊ីណូ ​ពណ៌​ប្រផេះ ​ស្លាប់​ក្នុង​កាប៊ី​ន​ ​និង​​៤-ឈ្មោះ​អុល ​ភេទ​ប្រុស ស្លាប់​ក្នុង​​កាប៊ីន​ដែរ ។ អ្នក​ទាំងពីរ​នាក់​​មានទី​លំនៅ​​ក្នុង​ខេត្ត​កំពត ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ​​អេង សុខ​ម៉ាច ជា​ព្រូ​រថយន្ត​រង​របួស​ធ្ងន់​ មានទី​លំនៅ​​​ភូមិ​ដំណាក់​​ស្វាយ ឃុំ​ពាម​ជីកង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម ។ ពេល​បុក​គ្នា​​​នៅវេលា​ទៀប​ភ្លឺ​នោះ​សមត្ថ​កិច្ច​ពុំ​​អាច​ជួយ​​អ្នក​​រង​គ្រោះ​បាន​ទេ ​រហូត​ដល់​​ព្រឹក​ឡើង​ទើប​ក្រុម​​សមត្ថ​កិច្ច​​ទៅ​​​ជួយ​គាស់​ កាត់​ដែក​ទាញ​យក​មនុស្ស​ចេញពី​ក្នុង​កាប៊ីន​​រថយន្ត​ដែល​​គេ​ដឹង​ថា សុទ្ធតែ​ស្លាប់​​ទៅ​ហើយ ដោយ​គាស់​ទាញ​​យក​ចេញ​ម្តង​មួយៗ​​មើល​ទៅ​គួរ​ឱ្យ​​សង្វេគ​ពន់​ពេក​ណាស់ ។ នេះគឺ​ជា​សោក​នាដ​កម្ម​គួរ​ឱ្យ​តក់​ស្លុត​​បំផុត ហើយក្បាល​រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​​ទាំង​ស្រុង ។

តាមការ​សន្និ​ដ្ឋាន​​ជំហាន​ដំបូង​​ក្នុង​ឧប្បត្តិ​ហេតុ​​រថយន្តបុកគ្នា​​​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​សង្ស័យ​​​ថា ​អាច​អ្នក​បើក​បរ​ដឹក​ឥដ្ឋ​ងោក​ងុយ​​មួយ​​ភាំង​ ទើប​រេ​ចង្កូត​​ឆ្លង​គំនូស​លឿង​កណ្តាល​ផ្លូវ​មក​បុករថយន្ត​ហ៊ីណូ​ដឹក​ទំនិញ​គ្រឿង​ទេស​ ។ ​រថយន្ត​​ទាំង​ពីរ​គ្រឿង​​នេះ​ជា​រថយន្តឯក​ជន​ពុំ​​មែន​​ជា​រថយន្ត​របស់​​ក្រុ​ម​ហ៊ុន​​ណា​មួយ​​នោះទេ ។

លោក​​​វរសេនីយ៍​​ឯក ម៉ន មុត​ ស្នងការ​​រង​នគរ​បាល​​​ខេត្ត​​ទទួល​បន្ទុក​​ការងារ​សណ្តាប់ធ្នាប់​​មាន​ប្រសាសន៍ថា ​គ្រោះថ្នាក់​​​ដ៏ធ្ងន់​ធ្ងរ​នេះ​​​បណ្តាល​មកពី​​ការ​បើក​បរ​ធ្វេស​ប្រហែស​​ និង​មាន​ល្បឿន​លឿន​​ ព្រម​ទាំង​ងោក​​ងុយ​​ទៀត ៕