ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី14 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៩១២
-ការ​ឈ្លាន​ពាន​របស់​​ប្រទេស​បារាំង​ទៅលើ​ប្រទេស​​រុស្ស៊ី​​ត្រូវបាន​បញ្ចប់ ។
*​ឆ្នាំ​១៨១៩
-​អាឡា​បាម៉ា ក្លាយ​ទៅជា​រដ្ឋទី​២២ របស់​​សហរដ្ឋ​​អាមេរិក ។
*ឆ្នាំ១៩៣៩
-សហ​ភាព​សូវៀត​ ត្រូវ​បាន​បណ្តេញ​​ចេញពី​សម្ព័ន្ធ​​ជាតិ​ ​ដោយ​សារតែ​ប្រទេស​នេះ​មិន​គោរព​សិទ្ធិ​​សញ្ញា ហើយ​​ឈ្លាន​ពាន​​ទៅលើ​ប្រទេស​ហ្វាំង​ឡង់ ។

*ឆ្នាំ១៩១២
-ការ​ឈ្លាន​ពាន​របស់​​ប្រទេស​បារាំង​ទៅលើ​ប្រទេស​​រុស្ស៊ី​​ត្រូវបាន​បញ្ចប់ ។
*​ឆ្នាំ​១៨១៩
-​អាឡា​បាម៉ា ក្លាយ​ទៅជា​រដ្ឋទី​២២ របស់​​សហរដ្ឋ​​អាមេរិក ។
*ឆ្នាំ១៩៣៩
-សហ​ភាព​សូវៀត​ ត្រូវ​បាន​បណ្តេញ​​ចេញពី​សម្ព័ន្ធ​​ជាតិ​ ​ដោយ​សារតែ​ប្រទេស​នេះ​មិន​គោរព​សិទ្ធិ​​សញ្ញា ហើយ​​ឈ្លាន​ពាន​​ទៅលើ​ប្រទេស​ហ្វាំង​ឡង់ ។
*​ឆ្នាំ១៨៤១
-ប្រទេសជប៉ុន​ចុះ​សន្ធិ​សញ្ញា​​ចង​សម្ព័ន្ធ​​ភាព​ជា​មួយ​ប្រទេស​ថៃ ។
*ឆ្នាំ​១៩៤៦
-​អង្គ​ការ​សហ​ប្រជា​ជាតិ​​បោះ​​ឆ្នោត​​​សម្រេច​​បង្កើត​​ការិយា​ល័យ​ធំ​ក្នុង​ទី​ក្រុង​​ញូវ​យ៉ក។
*​​ឆ្នាំ​១៩៥៥
-​ប្រទេស​​កម្ពុជា​​ចូល​ជា​សមាជិក​​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ​១៩៧២
-លោក Eugene Cernan គឺជា​មនុស្ស​ចុង​ក្រោយ​​ដែល​បាន​ចុះចត​នៅ​លើ​ឋាន​ព្រះចន្ទ ​បន្ទាប់​ពី​​​រូប​គាត់​ និង​សហ​ការី​របស់​គាត់​ គឺ​លោក​ Harrison បំពេញ​​បេសក​កម្ម​លើក​ទី ៣ ជា​មួយ​នឹង​អាប៉ូឡូ​១៧ ។
*​ឆ្នាំ២០០៦
-ផ្កាយ​រណប​​ចារ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​ USA-193 ​ត្រូវ​បាន​បាញ់​បង្ហោះ​​ឡើង ។
*ឆ្នាំ​២០០៨
-ដំណើរ​​ទស្សន​កិច្ច​​លើក​ទី៤ ​រប​ស់​អតីត​​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​​ចច ប៊ូស ​មក​កាន់​ប្រទេស​​អ៊ី​រ៉ា​ក់ ​ត្រូវ​បាន​​ស្វាគមន៍​​ដោយ​ការ​គប់​ឡែក​ជើង​១​គូ​ ពី​អ្នក​កាសែត​​​ម្នាក់​ក្នុង​អំឡុង​ពេល​​លោក​កំពុង​​ធ្វើ​សន្និ​សីទ​​កាសែត ។
*ឆ្នាំ​២០១០
-​ប្រជា​ជន​ជប៉ុន ដើរ​ដង្ហែ​​​ក្បួន​​តវ៉ា​ប្រឆាំង​​ទៅ​នឹង​​ដំណើរ​​ទស្សន​កិច្ច​​រ​បស់​លោក Jgor Shuvalov ឧប​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ ​ដោយ​សារ​តែ​បញ្ហា​ជម្លោះ​​​ដែន​ដី​កោះ Kunashiri និង Etorofu ។
-ស្នងការ​​ជាន់​ខ្ពស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​ជន​​ភៀស​ខ្លួន​​បាន​ជំរុញ​ឱ្យ​រដ្ឋា​​ភិបាល​​កម្ពុជា​ទទួល​យក​ជន​​ភៀស​ខ្លួន​​ជនជាតិ​វៀត​ណាម​ជា​បន្ត​​ទៀត ​បន្ទាប់​ពី​រដ្ឋា​ភិបាល​​កម្ពុជា​ប្រកាស​បិទ៕