ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ និង​លោក​ជំទាវ បានអញ្ជើញ​​ជា​អធិបតី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​កំណាត់​​ផ្លូវជាតិ​លេខ​៦២ ​និង​លេខ​២១០ នៅ​ខេត្ត​ព្រះវិហារ

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​​១៣ ធ្នូ ២០១១ ​​នេះ ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​មួយ​លោក​​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ​ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា ​បាន​អញ្ជើញ​​ជាអធិបតី​​ដ៏ខ្ពង់​ខ្ពស់​ក្នុង​​ពិធី​សម្ពោធ​​បើក​ឱ្យ​ប្រើ​ ប្រាស់​​ជា​ផ្លូវការ​​កំណាត់​ផ្លូវ​ជាតិលេខ​៦២ ​ប្រវែង​​១១០​គីឡូ​ម៉ែត្រ ​ពីត្បែង​មាន​ជ័យ​

ខេត្តព្រះវិហារ ៖ វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​​១៣ ធ្នូ ២០១១ ​​នេះ ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​មួយ​លោក​​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ​ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា ​បាន​អញ្ជើញ​​ជាអធិបតី​​ដ៏ខ្ពង់​ខ្ពស់​ក្នុង​​ពិធី​សម្ពោធ​​បើក​ឱ្យ​ប្រើ​ ប្រាស់​​ជា​ផ្លូវការ​​កំណាត់​ផ្លូវ​ជាតិលេខ​៦២ ​ប្រវែង​​១១០​គីឡូ​ម៉ែត្រ ​ពីត្បែង​មាន​ជ័យ​ ទៅ​ជើង​​ភ្នំ​​ប្រាសាទ​ព្រះវិហារ និង​ផ្លូវ​លេខ​២១០ ​ពីភូមិ​​ផ្លូវ​បំបែក​ នៃ​ផ្លូវ​ជាតិលេខ​​៦២ ​ទៅ​ស្រយង់​​កោះ​កេរ ​ក្រោម​កម្ចី​ឥណ​ទាន​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ។

ពិធីបើកសម្ពោធ​​ឱ្យ​ប្រើ​ប្រាស់​​កំណាត់​ផ្លូវ​​ខាង​លើ​នេះ​ប្រព្រឹត្ត​ធ្វើឡើង​​នៅ​ចំណុច​តា​កឹង ក្នុង​មជ្ឈ​មណ្ឌល​​ជន​​ភៀស​សឹក​ ស្ថិត​ក្នុង​ភូមិ​ផ្លូវ​បំបែក​​ ឃុំ​ថ្មី ស្រុក​គូលែន ​ស្ថិតនៅ​ចម្តាយ​ប្រមាណ​២៣​គីឡូ​ម៉ែត្រ ពីក្រុង​ព្រះ​​វិហារ ​ដោយមាន​ក្រុម​​​មន្ត្រី​រដ្ឋា​ភិបាល​ មន្ត្រី​​ស្ថាន​ទូត​​នានា​ ដៃ​គូ​អភិ​វឌ្ឍន៍​​ អង្គ​​ការ​ជាតិ-អន្តរ​ជាតិ​ មន្ត្រី​​​​អាជ្ញា​​ធរ​ខេត្ត អ្នក​គ្រូ លោក​គ្រូ និង​​ប្រជា​បលរដ្ឋ​​ សិស្សានុ​សិស្ស​យា៉ង​ច្រើន​កុះករ​អញ្ជើញ​ចូល​រួម​យ៉ាង​រីក​រាយ​ ។ នេះ​ជា​ប្រវត្តិ​​សាស្ត្រ​ហើយ​ដែល​នៅតំបន់​​ដាច់​ស្រយាល​​មាន​ផ្លូវ​ក្រាល​​ កៅស៊ូ​​ដ៏​ប្រណីត​សម្រាប់​​ធ្វើ​ចរាចរណ៍​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​​ប្រជា ​ពលរដ្ឋ​​ពន្លឿន​ចរាចរ​ ពាណិជ្ជ​កម្ម-សេដ្ឋ​កិច្ច​មូល​ដ្ឋាន និង​សង្គមឱ្យ​កាន់តែ​ល្អ​ប្រសើរ៕