ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​កណ្តាល​ចិននឹង​បង្កើតមូល​និធិវិនិ​យោគ​ប្រាក់​ចំនួន​៣០០​ពាន់លាន​ដុល្លារ

12 ឆ្នាំ មុន

ផែនការរ​បស់ធនា​គារកណ្តាល​ចិនដើម្បី​​បង្កើតយន្ត​ការថ្មីសម្រាប់​មូលនិធិវិ​និយោគនិង​​មានតម្លៃស​រុបចំនួន​៣០០ពាន់លាន​ដុល្លារ​ ដើម្បី​បង្កើន​អត្រាប្រាក់​បំរុង​បរទេស​ឡើង​វិញ​សម្រាប់​​ប្រទេសចិន​ដែលគេ​ស្គាល់ថា​ជាប្រទេស​ដែល​មាន​អត្រាប្រាក់​បំរុងបរទេស​ច្រើនជាងគេ​បំផុតក្នុង​ពិភព​លោក ។ ផែន​ការ​​នេះនឹង​ដំណើរការ​ទៅតាមមូល​និធិ​ចំនួន​ពីរ។ ទីមួយ​សម្រាប់គោល​ដៅវិនិយោគ​ក្នុង​សហរដ្ឋ​អាមេរិក ឯមូលនិធិ​មួយទៀត សម្រាប់​​ទ្វីប​អឺរ៉ុប។

ផែនការរ​បស់ធនា​គារកណ្តាល​ចិនដើម្បី​​បង្កើតយន្ត​ការថ្មីសម្រាប់​មូលនិធិវិ​និយោគនិង​​មានតម្លៃស​រុបចំនួន​៣០០ពាន់លាន​ដុល្លារ​ ដើម្បី​បង្កើន​អត្រាប្រាក់​បំរុង​បរទេស​ឡើង​វិញ​សម្រាប់​​ប្រទេសចិន​ដែលគេ​ស្គាល់ថា​ជាប្រទេស​ដែល​មាន​អត្រាប្រាក់​បំរុងបរទេស​ច្រើនជាងគេ​បំផុតក្នុង​ពិភព​លោក ។ ផែន​ការ​​នេះនឹង​ដំណើរការ​ទៅតាមមូល​និធិ​ចំនួន​ពីរ។ ទីមួយ​សម្រាប់គោល​ដៅវិនិយោគ​ក្នុង​សហរដ្ឋ​អាមេរិក ឯមូលនិធិ​មួយទៀត សម្រាប់​​ទ្វីប​អឺរ៉ុប។

គោលដៅ​នៃគ្រោងការ​នេះគឺការបង្កើន​​បន្ថែមទៀត​លើការវិនិ​យោគបរទេស​ដើម្បីអាច​​ទទួលបាន​ផលតបស្នង​កាន់តែ​ខ្ពស់ ។ ចំណែក​ព័ត៌មានលំអិត​នៃដំណើរ​ការ​សាច់ ប្រាក់​កំពុង​ស្ថិតក្រោម​ការពិភាក្សា​គ្នានៅឡើយ។  ការវិនិយោគ​​នឹងត្រូវធ្វើ​​ឡើងស្រ​ប​តាមរដ្ឋ បាលចិន​នៃអត្រា​ប្តូរប្រាក់​បរទេស(SAFE) ដែលជា​ផ្នែកមួយ​នៃធនាគារ​កណ្តាល​ចិន ទទួល​​បន្ទុកក្នុង​ការគ្រប់គ្រង​ប្រចាំថ្ងៃ​នៃប្រាក់​បំរុង​បរទេស​​ចំនួន៣,២ពាន់​លាន​ដុល្លារ ។

មូលនិធិមួយ​នឹងត្រូវដាក់​ឈ្មោះHua Mei ឬចិន-​អាមេរិក សម្រាប់កា​រវិនិយោគនៅ​សហ​រដ្ឋ​អាមេរិក ហើយមូល​និធិមួយផ្សេង​ទៀតមាន​​ឈ្មោះ​ថា Hau Ouឬ ចិន​អឺរ៉ុប សម្រាប់​ការ​វិនិយោគ​​ក្នុងទីផ្សារ​អឺរ៉ុប ។ បែបផែន​នៃមូលនិធិ​ប្រហែលជា​ស្រដៀង​នឹង​មូលនិធិHua An ដែលមាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​​ហុងកុងដែល​គេស្គាល់ជា​ភាសាអង់​គ្លេស​ថា SAFE Investment Company Ltd ។ ជាង​នេះ​​ទៅ​ទៀត SAFE បានទិញ​ភាគហ៊ុន​​ជា​ច្រើន​​នៅ​បរទេស ។

មេដឹក​នាំចិន​នា​ពេលថ្មីៗ​នេះ​និយាយ​ថា ពួកគេនឹង​​ស្វែងរការ​វិនិយោគ​នៅសហ​រដ្ឋអាមេ​​រិក និង​​អឺរ៉ុប​ ។ តែប្រភព​មួយផ្សេង​ទៀតប្រាប់​ឱ្យដឹងថា ដំណើរ​ការរបស់​មូលនិធិនោះ​គឺវា​ស្រដៀង​​នឹង​វិធី​សាស្ត្រ ក្នុងទីក្រុងសៀងហៃ ហើយ​​ប្រហែល​ជា​នឹងលក់រូបិយ​វត្ថុយន់នៅ​ទីផ្សារ​ក្នុងស្រុក ។ តាមប្រភព​មួយ​និយាយ​ថា ក្រុមហ៊ុន​ដែល​បង្កើត​ចេញពីមូល​និធិ នឹងបញ្ចេញ​​ប្រាក់យន់ ហើយ​ក្រោយមក​ខ្លួនអាចយក​ប្រាល់យន់​នោះ​ទៅ​ទិញរូបិយ​វត្ថុបរទេស​ពីធនាគារក​ណ្តាល និងធនា​គារធម្ម​តាឬ ការវិនិ​យោគ​បរទេស។

ពេលណា​ប្រទេសចិន​បង្កើតក្រុម​ហ៊ុនសម្រាប់​វិនិយោគ​China Investment Corp(CIC)  នៅឆ្នាំ​២០០៧ ក្រសួង​ហិរញ្ញវត្ថុ​ចិនបាន​ចេញ​ប្រាក់​​ចំនួន​១,៥៥​សែនកោដិ​យន់ ដើម្បីប្រមូល​​ទិញរូបិយ​វត្ថុបរទេស​ចំនួន២០០​ពាន់លាន​ដុល្លារ ពីSAFE ក្នុងពេល​វាមានចំនួន​ច្រើនលើស​លប់។ នៅខែ​មេសា ២០១០ លោកប្រធាន​ធនា​គារ​​​កណ្តាល​ចិនZhou Xiachuan​ និយាយ​ថា ប្រទេស​ចិននឹង​ប​ង្កើតផែន​ការថ្មីក្នុង​ការគ្រប់គ្រង​​ប្រាក់បំរុង​បរទេស។

កិច្ចប្រជុំ​កំពូលអឺរ៉ុប​មិនអាចធ្វើ​ឲ្យការ​វិនិយោគ​នៅស្ងៀម​យូរឡើយ កាលពី​សប្តាហ៍កន្លង​ទៅមានកិច្ច​ប្រជុំសហ​​ភាពអឺរ៉ុប ហើយកិច្ច​ប្រជុំដូចជា​បានដើរ​ទៅ​​ឆ្ងាយ​​ជិត​កៀក​ដល់ទំនា​ក់ទំនង​សេដ្ឋកិច្ច​ស្អិតរមួត ដែលជា​តំរូវការក្នុង​ការការពារ​វិបត្តិប្រាក់​​បំណុល ប៉ុន្តែខាង​ទីផ្សារដូច​ជាកាត់សេច​ក្តីថា វាដូចជា​នៅខ្សោយ និងយឺត​ពេលបន្តិច​ក្នុងការ​​ដោះ​ស្រាយ​វិបត្តិនា​ពេលបច្ចុ​ប្បន្ន ។

កិច្ចប្រជុំ​នោះមិនអាច​ធ្វើឱ្យអ្នក​​វិនិយោគ​ស្ងប់​​ចិត្ត​​បានយូរ​អង្វែង​ឡើយ។ មេដឹកនាំ​សហភាព​អឺរ៉ុបបាន​បញ្ចប់កិច្ច​ប្រជុំ​ជាមួយ​កិច្ចព្រមព្រៀង​ជាប្រវត្តិ​សាស្ត្រ ក្នុងការ​​ធ្វើ​វិសោធន​កម្ម​សន្ធិសញ្ញា​ថ្មី ដើម្បីធ្វើ​​អន្តរា​គមន៍​​កាន់តែស៊ី​ជម្រៅក្នុង​តំបន់ប្រើ​ប្រាស់​ប្រាក់​​អឺរ៉ូ។ ប៉ុន្តែអ្នក​វិភាគនិង​​អ្នក​ច្បាប់​​នៅតែ​មាន​​សុទិដ្ឋិ​និយម​ថាវាជា​ការបោះ​ជំហានមួយ​ដ៏វែង​​ឆ្ងាយ ដែលអាច​ជួយដោះស្រាយ​វិបត្តិដែល​​ញាំ​ញី​ទ្វីប​អឺរ៉ុបអស់រយៈ​ពេល២ឆ្នាំ ។

ក្នុងពេលលោក​ស្រីអធិការ​បតីអាល្លឺ​ម៉ង់ Angela Merkel និយាយ​ថា គាត់មិន​សង្ឃឹមថា មេដឹកនាំ​ទាំងអស់និង​ជួបជុំគ្នា​ម្តងទៀតមុន ពេលបុណ្យ​គ្រីស្ត​ស្មាស់ តែមន្ត្រី​ជាន់​ខ្ពស់​របស់​សហ​ភាពអឺរ៉ុប​និយាយ​ថា សម្ពាធ​នៃទីផ្សារ​​នឹង​ជំរុញឱ្យ​មានកិច្ច​ប្រជុំម្តងទៀត​ក្នុងពេល​ឆាប់ៗ​នេះ។ ប្រាក់អឺរ៉ូបាន​ធ្លាក់ចុះ​នៅថ្ងៃចន្ទ ក្នុង​ទី​ផ្សារ​អាស៊ី ព្រោះ​អ្នកវិនិយោគ​មើលឃើញ​ថា ផែន​ការ​សហភាព​អឺរ៉ុបមិន​ទទួល​​បានការ​សម្រេច​​គាំទ្រចំពោះ​ដំណើរចលនា​នេះឡើយ​ដើម្បីដោះ​​ស្រាយវិបត្តិ​ប្រាក់​បំណុល។

មេដឹកនាំ​អឺរ៉ុបព្រម​ព្រៀងខ្ចីប្រាក់​ចំនួន២០០​​ពាន់លាន​អឺរ៉ូពីIMF ដើម្បីជួយតំបន់​អឺរ៉ុប​និង​ជួយនាំ​​ឱ្យធានាជា​និរន្តរ៍ដល់​យន្តការស្ថិរ​ភាព​មូល​និធិប្រាក់​អឺរ៉ូនៅ​ដំណាច់​​ឆ្នាំ២០១២ ។ គ្រាន់​​តែប្រទេស​អ៊ី​តាលីមួយ​មានប្រាក់​ជំពាក់ដល់​ទៅ​១៥០ពាន់​លានដុល្លារ​ឯណោះ ៕