លោកឯកអគ្គរដ្ឋ​ទូត​បារាំង​ស្វែង​យល់​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅកម្ពុជា


រាជធានីភ្នំពេញ ៖ លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​​ បាន​អនុញ្ញាត​ឱ្យ​លោក​ Christian Conan ឯកអគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប​​ផ្លាស់​ប្តូរ​ថ្មី​បាន​ចូល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​​នៅ​ទីស្តីការ​​ក្រសួង​នា​ថ្ងៃទី៧ កុម្ភៈ​​ ឆ្នាំ​២០១១ ។ លោក​ឯកអគ្គរដ្ឋទូត​​រូប​នេះ​មាន​គោល​បំណង​ស្វែង​យល់​​ពី​សក្តា​នុពល​និង​ការរីក​ចំរើន​នៃ​វិស័យ​ទេសចរណ៍​នៅកម្ពុជា ។

លោក​រដ្ឋ​មន្ត្រី​​ថោង ខុន បាន​លើក​ឡើង​ថា ក្រោម​ការ​​ដឹកនាំ​ដ៏ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា​ នាំឱ្យ​ប្រទេស​ជាតិ​ទាំង​មូល​មាន​​សុខ​សន្តិភាព​ ស្ថិរភាព​នយោ​បាយ​​មាន​សន្តិសុខ​ សណ្តាប់​ធ្នាប់​ពេញ​លេញ​ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​វិស័យ​ទេសចរណ៍​មាន​ការរីក​ចំរើន​គួរ​ឱ្យកត់​សំគាល់​​ ។ លោក​ថោង ខុន បាន​​ជំរាប​ជូន​ភ្ញៀវ​​ថា ឆ្នាំ​២០១០ កន្លង​ទៅ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​២,៥​លាននាក់ ក្នុង​កំណើន​១២​% ក្នុង​នោះ​​ភ្ញៀវ​ទេសចរ​បារាំង​កើន​ឡើង​៨​%​ផង​ដែរ ។ ទាក់ទង​ទៅ​នឹង​តំបន់​សក្តា​នុពល​​សំខាន់ៗ លោក​រដ្ឋ​មន្ត្រី​បាន​ជំរាប​​ជូន​អំពី​តំបន់​​​ទេសចរណ៍​វប្បធម៌​នៅ​ខេត្ត​សៀម​រាប នៅភ្នំពេញ និង​តំបន់​ទេសចរណ៍​​​ធម្មជាតិ​នៅភូមិ​ភាគ​​|សាន​ និង​តំបន់​ឆ្នេរ​​ដែល​មាន​ព្រៃកោង​កាង​រាប់​ពាន់​​ហិកតា​យ៉ាង​ស្រស់​ស្អាត ។​

លោក​រដ្ឋ​មន្ត្រី​ថោង ខុន ក៏​បាន​ជំរាប​ជូន​ភ្ញៀវ​ទេសចរ​ផងដែរ​អំពីការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា ​ជាសមាជិក​ក្លឹប​ឆ្នេរ​​សមុទ្រ​ដែល​ស្អាត​​បំផុត​នៅលើ​ពិភព​លោក ដែល​ករណីនេះ​ទាមទារ​ឱ្យ​មាន​ការ​រៀប​ចំ​អភិវឌ្ឍន៍​​ឱ្យ​ក្លាយ​​ទៅ​ជា​កំពង់​ចលករ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​​ការ​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ឆ្នេរ​ប្រកប​ដោយ​និរន្តរភាព​ ។ លោក​ថោង ខុន បាន​សំណូម​ពរ​​ដល់លោក​ឯកអគ្គរដ្ឋទូត​បារាំង ​ឱ្យ​ជួយ​ផ្នែក​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ទេសចរណ៍​ ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ក្នុង​នោះ​​មាន​ការ​បណ្តុះ​បណ្តាល​គ្រូបង្គោល​សំរាប់​ជំនាញ​វិជ្ជា​ជីវទេស​ចរណ៍​ ជាពិសេស​​មគ្គុទេសក៍​ទេសចរណ៍​​ជា​ភាសា​បារាំង​ ដែល​កន្លង​មក​ខាង​ស្ថានទូត​ធ្លាប់​បាន​​ជួយ​រួច​ហើយ ហើយ​សូម​ឱ្យ​មាន​ការ​គាំទ្រ​បន្ត​ទៀត ។​

លោក​ Christian Conan ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​​នៅ​កម្ពុជា​បាន​ថ្លែង​កោត​សរសើរ​​ចំពោះ​ការរី​កចំរើន​​នៃវិស័យ​ទេសចរណ៍​​នៅកម្ពុជា​ និង​បាន​សន្យា​​ថា នឹង​ជួយ​ជំរុញ​គាំទ្រ​​​ការងារ​ទេសចរណ៍​​ ហើយ​លោក​នឹងពិចារណា​រាល់​សំណូមពរ​ទាំងអស់​តាម​ពេល​វេលា​​សម​ស្រប​មួយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ