ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រណាំង​ហ្វម​មូឡា​វ័ន Lotus Renaultប្តេជ្ញា​នឹង​ដណ្តើម​យក​ជើង​ឯកពិភព​លោក​នៅ៣​ឆ្នាំខាង​មុខ

12 ឆ្នាំ មុន

បន្ទាប់​ពី​បាន​ចុះកិច្ចសន្យា​ជា​មួយ​កីឡាករ​គីមី​ រេកកូ​ណិន​និង​កីឡាករ​ Romain Grosjean​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​២០១២​រួច​មក ក្រុម​ Lotusបាន​ដាក់​ចេញ​​គោល​ដៅ​ដ៏​មុត​មាំ​មួយ​គឺ​យក​ឈ្នះ​ជើង​ឯក​ពិភពលោក​ត្រឹម​ឆ្នាំ​២០១៤​។ ក្រុម​ Lotusដែល​នៅ​ឆ្នាំ​ក្រោយ​នឹង​ប្តូរ​ឈ្មោះ​ថ្មី​ធ្លាប់​បាន​យក​ឈ្នះ​ជើង​ឯក​ពិភព​លោក​ចំនួន​២ឆ្នាំ​បន្ត​បន្ទាប់​គ្នា​គឺ​នៅ​ឆ្នាំ​២០០៥​និង​២០០៦​ ប៉ុន្តែ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១១​ ក្រុម​នេះ​ស្ថិត​នៅ​លំ​ដាប់​ទី​៥​ប៉ុណ្ណោះ ។​

អ្នក​ចាត់​ការ​ក្រុម​លោក Eric Boullierបាន​និយាយ​ថា​៖«ផែន​ការ​របស់​យើង​គឺ​យក​ឈ្នះ​ជើង​ឯក​ពិភពលោក​នៅ​ក្នុង​​ពេល​២​ឬ​៣​ឆ្នាំ​ទៀត»​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា មហិច្ឆ​តា​នេះ​​មិន​ទាន់​បាន​សម្រេច​ជា​ឯកច្ឆន្ទ​នៅ​ឡើយ​ទេ​ ។​ ក្រុម​ Lotus Renaultបាន​ចាប់​ផ្តើម​រដូវ​កាល​ជា​មួយ​នឹង​ការ​បង្ហាញ​មុខ​របស់​កីឡាករ​រុស្ស៊ី​ វី​តា​លី ប៉េ​ត្រូវ​និង​កីឡាករ​អា​ល្លឺ​ម៉ង់​ Nick Heifeldដែល​បាន​ចូល​មក​ជំ​នួស​កីឡាករ​រ៉ូ​បឺត គូ​ប៊ី​កា​នៅ​ចុង​ឆ្នាំ​២០១០​។ ការ​ចេញ​ដំណើរ​នៅ​លើ​ទី​លាន​ប្រ​ណាំង​ដំ​បូង​ ក្រុម​នេះ​ហាក់​ទទួល​បាន​លទ្ធផល​ល្អ​ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ធ្លាក់ខ្សោយ​ទៅ​វិញ​។

ចំណែក​កីឡាករ​ឆ្នើម​ប្រ​ចាំ​ក្រុម​នេះ​ គូ​ប៊ី​កា​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​លទ្ធភាព​នៃ​ការ​វិល​ត្រឡប់​របស់​គេ​ពេល​ណា​នៅ​ឡើយ​ទេ ។ មក​ដល់​ពេល​នេះ​ អនាគត​ក្នុង​ហ្វមមូឡាវ័ន​​របស់​កីឡាករប៉ូ​ឡូញ​រូបនេះ​នៅ​មិន​ទាន់​កំណត់​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ។ លោក Boullierថ្លែង​ថា ៖«ខ្ញុំ​មិន​ដឹង​ថា​នៅ​ថ្ងៃ​ខាង​មុខ​ អនាគត​នឹង​ទៅ​ជា​យ៉ាង​ម៉េច​រវាង​ក្រុម​ Lotus Renaultនិង​កីឡាករ​គូ​ប៊ី​កា​នោះ​ទេ»។ លោ​ក​បន្ត​ថា​៖«យើង​កំពុង​តែ​រង់​ចាំ​មើល​ពី​គម្រោង​ផែន​ការ​របស់​កីឡាករ​គូ​ប៊ី​កា​។ យើង​នឹង​អង្គុយ​ចុះ​ពិ​ភាក្សា​ជា​មួយ​រូប​គេ​ក៏​ដូច​ជា​មនុស្ស​តំណាង​របស់​គេ​ដើម្បី​ស្វែង​យល់​ថា​តើ​នឹង​ត្រូវ​ធ្វើ​នាំ​យក​រូប​គេ​មក​ក្នុង​ហ្វមមូឡា​វ័ន​វិញ​ »៕​