ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវក្បត់អ្នកណា?

13 ឆ្នាំ មុន

១- រាត្រីស្ងប់ស្ងាត់សត្វយំឯនាយ ស្តាប់សូរព្រះពាយអង្រួនរុក្ខជាតិ
បេះដូងឈឺផ្សាឱរ៉ាចង្អៀត ស្នេហ៍ត្រូវចាកឃ្លាតសែនឆ្ងាយកន្លង ។

                                                       (បទពាក្យ៨)

  •  ១- រាត្រីស្ងប់ស្ងាត់សត្វយំឯនាយ               ស្តាប់សូរព្រះពាយអង្រួនរុក្ខជាតិ
          បេះដូងឈឺផ្សាឱរ៉ាចង្អៀត                   ស្នេហ៍ត្រូវចាកឃ្លាតសែនឆ្ងាយកន្លង ។
  •  ២- ពីមុនស្នហ៍យើងគឺគ្មានឩបសគ្គ             ម៉ែក៏ស្មោះស្ម័គ្របំពេញបំណង
          គាត់មិនទើសទាល់ចំពោះរូបបង           លើកទឹកចិត្តផងឲ្យខំរកបា្រក់ ។
  •  ៣- បើបានបាំ្រលានម៉ែគ្មានមុសា               ព្រមឲ្យរៀបការដោយមិនអន់អាក់
           បងខំធ្វើការញើសហូរសស្រាក់           មានជំនឿជាក់លើមង្គលការ ។
  •  ៤-  បានបា្រក់គ្រប់ភ្លាមរៀមត្រេកអរណាស់  ស្រាប់តែម៉ែផ្លាស់ក្រឡះវាចា
           លើកឲ្យអ្នកផ្សេងខុសពាក្យសន្យា        ឲ្យយើងសោកាខ្លោចផ្សាពេកក្រៃ ។
  •  ៥-  ក្នុងនាមស្រ្តីខ្មែរក្បត់ម៉ែគឺខុស               រត់ទៅតាមប្រុសគឺអស់តម្លែ
           តែបើក្បត់បងសៅហ្មងរាល់ថ្ងៃ             ឈឺចាប់ហរទ័យហារស្តីមិនចេញ ។
  •  ៦-  ចង់ស្លាប់ឲ្យផុតពីភពផែនដី                  តែទប់ស្មារតីគិតកិត្តិយសវិញ
           មិនចង់ឲ្យម្តាយអោបទុក្ខទោម្នេញ         កាត់ចិត្តបំពេញតាមបំណងលោក ។
  •  ៧-  ទ្រាំរស់សាងឈ្មោះជាកូនកតញ្ញូ           ខាំមាត់តស៊ូជំនះវិប្បយោគ
          អំណាចទឹកបា្រក់វណ្ណះលើលោក           តែងមានជ័យជោគលើក្តីស្នហ៍ស្នោះ ៕

និពន្ធដោយ៖  ព្រុំ  គឹមជឿន