ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារហ៊ុន​អាស៊ី​ធ្លាក់ចុះ​មុនកិច្ច​ប្រជុំ EU

12 ឆ្នាំ មុន

ផ្សារហ៊ុន​អាស៊ី​ធ្លាក់ចុះ​មុនពេល​មានកិច្ច​ប្រជុំ សហភាព​អឺរ៉ុប​ស្តីពីវិ​បត្តិ​ហិរញ្ញ​វត្ថុតំបន់ និង​បន្ទាប់​​ពីទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ​និង​អូស្ត្រាលី​បង្ហាញ​ពីកំណើន​សេដ្ឋកិច្ច​ពិភ​ព​លោក​យឺតយ៉ាវ។ ក្រុមហ៊ុន Tokyo Electric Power Co. ដែល​ជា​ក្រុមហ៊ុន​ដំណើរការ​រោងចក្រ​ថាមពល កណ្តាល​តំបន់រងគ្រោះ​ពីសារធាតុ​វិទ្យុ​សកម្ម ក្រោយពី​មាន​គ្រោះ​​មហន្តរាយ​ក្នុងប្រទេស​ជប៉ុន បានធ្លាក់​ចុះភាគហ៊ុន​របស់ខ្លួន​១១ភាគ​រយ បន្ទាបពី​សារព័ត៌​មាន Mainichi ថា ក្រុម​ហ៊ុន​នេះប្រហែល​ជារងផលប៉ះ​ពាល់ដល់​រ​ដ្ឋ

ផ្សារហ៊ុន​អាស៊ី​ធ្លាក់ចុះ​មុនពេល​មានកិច្ច​ប្រជុំ សហភាព​អឺរ៉ុប​ស្តីពីវិ​បត្តិ​ហិរញ្ញ​វត្ថុតំបន់  និង​បន្ទាប់​​ពីទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ​និង​អូស្ត្រាលី​បង្ហាញ​ពីកំណើន​សេដ្ឋកិច្ច​ពិភ​ព​លោក​យឺតយ៉ាវ។ ក្រុមហ៊ុន Tokyo Electric Power Co. ដែល​ជា​ក្រុមហ៊ុន​ដំណើរការ​រោងចក្រ​ថាមពល កណ្តាល​តំបន់រងគ្រោះ​ពីសារធាតុ​វិទ្យុ​សកម្ម ក្រោយពី​មាន​គ្រោះ​​មហន្តរាយ​ក្នុងប្រទេស​ជប៉ុន បានធ្លាក់​ចុះភាគហ៊ុន​របស់ខ្លួន​១១ភាគ​រយ បន្ទាបពី​សារព័ត៌​មាន Mainichi ថា ក្រុម​ហ៊ុន​នេះប្រហែល​ជារងផលប៉ះ​ពាល់ដល់​រ​ដ្ឋ នោះ​មាន​ន័យថា​រដ្ឋនិងទិញ​ភាគហ៊ុន​មួយ​​ចំនួន ដែលមាន​តម្លៃប្រហែល​១២,៩លាន​ដុល្លារពី​ក្រុម​ហ៊ុននៅ​រដូវក្តៅ​ខាងមុខ ដោយមិន​បាន​លើក​​ឡើងពីប្រភព​នៃដំណឹង​នោះ​ឡើយ។

ចំណែក​​​ក្រុមហ៊ុន LG Electronics Inc. ដែល​​ទទួលបាន​ប្រាក់ចំណូល​លេខ៥ក្នុង​ទ្វីប​អឺរ៉ុប​​ក៏ធ្លាក់ចុះ​១,៣ភាគ​រយ​ក្នុង​ទីក្រុង​សេ​អ៊ូល។ ក្រុម​ហ៊ុន ​City Development Ltd. ដែលជា​ក្រុមហ៊ុន​​អចលន​​ទ្រព្យធំ​លេខពីរ​​របស់​ប្រទេស​សឹង្ហបុរីធ្លាក់​ចុះមុនគេ​ធៀបជាមួយ​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ អចលន​ទ្រព្យក្នុង​ប្រទេស​​បន្ទាប់​ពីរដ្ឋា​ភិបាល​បានសម្រេច​បន្ថែម​ពន្ធលើ​​ការ​ទិញ សម្រាប់​​អចលន​ទ្រព្យប្រជា​ជនក្នុង​​តំបន់។

ស្របពេល​កិច្ចប្រជុំ​អឺរ៉ុបកាន់​តែកៀក​ អ្នក​វិនិ​យោគក៏បង្កើន​ការប្រុង​ប្រយ័ត្ន។ នេះបើ​​តាមសម្តី​របស់លោក​Masaru Hamasaki ដែលជា​ប្រធាន​យុទ្ធសាស្ត្រ​នៃការគ្រប់​គ្រង​ទ្រព្យ ក្រុម​ហ៊ុនតូយ៉ូ​តា ក្នុងទីក្រុង​តូក្យូ។ គាត់បន្ថែម​​ទៀត​ថា យើងនិង​ឃើញទស្សនីយ​ភាពមួយ​ស្តីពី ស្ថានភាព​មួយដើម្បី ជួយ​ផ្តល់ជំហរ​ឱ្យ​​បានរឹង​​មាំ​ ។​ ផ្សារហ៊ុន​អាស៊ី​ប៉ាស៊ី​ហ្វិកMSCI​​ធ្លាក់ចុះ​១​ភាគ​រយ គិត​ត្រឹមម៉ោង​៣និង៤​នាទីក្នុង​ទីក្រុង​​តូក្យូ។ ចំណែក​ក្រុមហ៊ុន​Nikkei 225​ ជប៉ុន​ធ្លាក់​ចុះ​០,៧​ភាគរយ បន្ទាប់ពី​ការបញ្ជា​ទិញគ្រឿង​​យន្ត​ធ្លាក់​ចុះ​៦,៩ភាគ​រយក្នុង​ខែតុលា គិតចាប់​ពី​ខែ​​កញ្ញា ។

ផ្សារហ៊ុន​អូស្ត្រាលី S&P/ ASX 200 ធ្លាក់​ចុះ​០,៣ភាគ​រយ ស្របពេល​ដែលអត្រា​អ្នក​អត់​ការ​ងារធ្វើត្រូវ​បានកាត់​បន្ថយ៦.៣០០​នាក់ក្នុង​ខែវិច្ឆិកា ខុសពី​ការ​ព្យា​​ករណ៍​របស់​អ្នក​សេដ្ឋកិច្ច​​ដែល​ស្មាន​​ថា ១០.០០០​​​នាក់​។  ឯផ្សារ​​ហ៊ុនកូរ៉េ​​ខាង​ត្បូង​​Kospi ធ្លាក់​ចុះ​០,៤ភាគ​រយ ស្របពេល​​ដែល​ធនា​គារ​កណ្តា​ល​ខំទប់ការ​កើនឡើង​នៃ​​ប្រាក់​កម្ចី​សម្រាប់​​រយៈ​ពេល៦​ខែ ក្នុងពេល​សេដ្ឋ​កិច្ច​​ពិភពលោក​​កើន​ឡើង​យឺតៗ។

ចំណែក​ផ្សារ​ហ៊ុន​​ហុងកុង​​hang Seng ធ្លាក់ចុះ​១ភាគ​រយ។ ក្នុងពេល​មានសម្ពាធ​នៃការបញ្ចប់​វិបត្តិ​​ប្រាក់ បំណុល​ក្នុងតំបន់​តាមកិច្ច​ប្រជុំនៃ​បណ្តា​​មេដឹក​នាំអឺរ៉ុបក្នុង​ទីក្រុង Brussels នៅ​សប្តាហ៍​​នេះ ក្រុមហ៊ុន​ឥណទាន​S&P កំពុងដាក់​អត្រា​ឥណ​ទានសហ​ភាព​អឺរ៉ុប AAA ក្នុងចំណុច​​អវិជ្ជមាន ។ លោកស្រី​អធិការ​បតីអាល្លឺ​ម៉ង់ Angela Merkel និងលោក​ប្រធានា​ធិបតី​បារាំង Nicolas Sarkozy ត្រូវបាន​គេរំពឹង​ថា និងឈ្លោះ​ប្រកែក​គ្នា​ចំពោះការ​សរសេរ​ឡើងវិញ​​នូវសន្ធិ​សញ្ញាសហ​ភាពអឺរ៉ុប​ដើម្បីរឹត​បណ្តឹង​​ថវិកា​ជាតិ នៅក្នុង​​ពេលមាន​កិច្ចប្រជុំមេ​ដឹកនាំ​ប្រទេស​ប្រើប្រាស់​ប្រាក់អឺរ៉ូនៅ​យប់នេះ។

លោក Mitsushige​ Akino ​ម្ចាស់​ក្រុម​ហ៊ុន Ichiyoshi Investment Management Co.និយាយ​ថា អ្នក​វិនិយោគមិនទាន់ទិញឬលក់ភាគហ៊ុនរបស់​ខ្លួន ក្នុង​ទីផ្សារ​ទេ រហូត​ពួកគេឃើញពីលទ្ធ​​ផល​នៃ​​កិច្ច​ប្រជុំ​​អឺរ៉ុប។ តាមការ​រំពឹងទុក ផ្សារ​ហ៊ុន និងកើន​ឡើង ហើយធនា​គារកណ្តាល​អឺរ៉ុបនិងចាត់​វិធានការ​មួយ​ចំនួនតែ​ពេលនេះ​អ្នកវិនិយោគ​ត្រូវ​នៅ​រង់​ចាំ​​លទ្ធ​​ផល ៕