ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​ត្រឹម​តែ​៣​នាទី​​ក្នុង​​១​សប្តាហ៍​​អា​ច​​ទប់​​ស្កាត់​​ជំ​ងឺ​​ទឹក​នោម​​ផ្អែម​​ប្រភេទ​​២

12 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ ហាត់​ប្រាណ​ត្រឹម​តែ​១​នាទី​ក្នុង​មួយ​ថ្ងៃ​អាច​ទប់​ស្កាត់​ជំ​ងឺ​ទឹក​នោម​ផ្អែម​បាន​ ។ ការ​ធាក់​កង់​ជិតៗ​៣​ដង​ក្នុង​មួយ​សប្តាហ៍​វា​គ្រប់​គ្រាន់​ល្ម​ម​អាច​ការ​ពារ​និង​អាច​ព្យាបាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២​​បាន​ ។​ នេះ​គឺ​ជា​ការរក​ឃើញ​ថ្មី​បំ​ផុត​របស់​សាកល​វិទ្យា​ល័យ​ប្រទេស​អង់​គ្លេស Bath University។ នៅ​ក្នុង​ការ​ពិ​សោធដែល​មាន​រយៈ​ពេល​៦​សប្តាហ៍​ អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​ឲ្យ​ធាក់​កង់​២០​វិនាទី​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ជា​លទ្ធផល​គេ​ពិ​និត្យ​​ឃើញ​ថា មុខ​ងារ​អាំង​ស៊ុយ​លីន​​របស់​អ្នក​ស្ម័គ្រ​ពិ​សោធន៍​បាន​ល្អ​ប្រ​សើរ​ឡើង​២៨​ភាគ​រយ​។

ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​កើត​ឡើង​នៅ​ពេល​កម្រិត​ស្ករ​ក្នុង​ឈាម​ពូន​ផ្តុំ​ដល់​ចំណុច​មួយ​ដែល​គ្រោះ​ថ្នាក់​និង​បន្ថយ​មុខ​ងារ​អាំង​ស៊ុយ​លីន​។ លក្ខខណ្ឌ​នេះ​អាច​គម្រាម​កំ​ហែង​ដល់​អា​យុ​ជី​វិត​បង្កើត​ជា​ភាព​ស្មុគស្មាញ​ដល់​បេះ​ដូង  ក្រលៀន​ ភ្នែក​ អវយវៈ​ដៃ​ជើង​ ហើយ​ឈាន​ទៅ​រក​ការ​ព្យាបាល​មួយ​ដែលចាយ​អស់​ប្រាក់​១លាន​ផោន​ក្នុង​១​ម៉ោង​។ ការ​ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​រក្សា​កម្រិត​ស្ករ​ក្នុង​ឈាមឲ្យ​នៅ​ទាប​។ ប៉ុន្តែ​បែបបទ​នៃ​ការ​រស់​នៅ​ដ៏​សម្បូ​រ​បែប​រួមនឹង​កង្វះ​ខាត​ការ​ជម្រុញ​លើក​ទឹក​ដី​ធ្វើ​ឲ្យ​មនុស្ស​៦០​ភាគ​រយ​មិន​ទទួល​បាន​ការ​ហាត់​ប្រាណ​ជា​មធ្យម​រយៈ​ពេល​៣០​នា​ទី​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍នោះ​ទេ​ ។

វេជ្ជ​បណ្ឌិត​ Niels Vollaardដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា​៖«សាច់​ដុំ​របស់​យើង​មាន​កន្លែង​ទុក​ជាតិ​ស្ករ​សម្រាប់​ប្រើ​ប្រាស់​អំ​ឡុង​ការ​ហាត់​ប្រាណ​ឈ្មោះ​ថា​ Glycogen។ ដើម្បី​រក្សា​ទុក​ជាតិ​ស្ករ​ទាំង​នេះ​ជា​ថ្មី​បន្ទាប់​ពី​ការ​ហាត់​ប្រាណ សាច់​ដុំ​ចាំ​បាច់​ត្រូវ​ទាញ​យក​សារ​ធាតុ​ស្ករ​ពី​ក្នុង​ឈាម​។ ចំពោះ​មនុស្ស​ដែល​មិន​មាន​សកម្ម​ភាព​ ត្រូវ​ការ​បែបនេះ​របស់​សាច់​ដុំ​គឺ​មាន​តិច​តួច​ ហើយ​ដែល​បញ្ហា​នេះ​អាច​នាំ​ទៅ​រក​ការ​ចុះ​ខ្សោយ​អាំង​ស៊ុយ​លីន​   កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ទី​បំ​ផុត​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។

យើង​ពិត​ជា​បាន​ដឹង​ហើយ​ថា ការ​ហ្វឹក​ហាត់​ដោយ​ធាក់​កង់​ញាប់​ជើង​អាច​ធ្វើ​ឲ្យ​ល្អ​ប្រ​សើរ​នូវ​ភាព​ចុះ​ខ្សោយ​របស់​អាំង​ស៊ុយ​លីន​( Insulin Sensitivity)»។ វេជ្ជ​បណ្ឌិត​ដដែល​បាន​បាន​បន្ត​ថា​៖«យើង​បាន​ដឹង​ថា គ្មានមធ្យោ​បាយ​ណា​ដែល​លឿន​និង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ឲ្យ​សាច់​ដុំ​ប្រើ​ប្រាស់​ Glycogenបាន​ល្អ​ជា​ង​ការ​ហាត់​ប្រាណ​រយៈ​ពេល​ខ្លី​ដូច​​ដែល​យើង​បាន​ធ្វើ​នោះ​ទេ។

ការ​ហាត់​ប្រាណ​នេះ​វា​អាច​បំ​បែក​ Glycogenបានច្រើន​ដូច​ការហាត់​ប្រាណ​ជា​​ម​ធ្យម​ដែល​យើង​ធ្លាប់​បាន​ធ្វើ​អស់​មួយ​ម៉ោង​។ នេះ​ពិត​ជា​រឿង​មួយ​ថ្មី​ដ្បិត​មិន​ធ្លាប់​មាន​ការ​សិក្សា​ណា​មួយ​​បង្ហាញ​​ពី​វិធី​ងាយ​ហាត់​ប្រាណ​រយៈ​ពេល​ខ្លី​ផ្តល់​នូវ​ផល​ប្រ​យោជន៍​សុខ​ភាព​ដូច្នេះ​ទេ​» ៕​