ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិ​ភព​​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​ក្នុង​ថ្ងៃ​ទី​១១​ធ្នូ​

12 ឆ្នាំ មុន

*ឆ្នាំ​១៨១៦
-អ៊ីន​ឌី​យ៉ា​ណា​ក្លាយ​ជា​រដ្ឋ​ទី​១៩​របស់​សហ​រដ្ឋ​អាមេរិក​ ។
*ឆ្នាំ​១៨៦៨
-ប្រេស៊ីល​បាន​យក​ឈ្នះ​ប៉ា​រ៉ា​ហ្គាយ​នៅ​ក្នុង​សង្គ្រាម​ Battle of Avaiគឺ​ជា​សង្គ្រាម​រវាង​ប៉ា​រ៉ា​ហ្គាយ​​និង​សម្ព័ន្ធ​មិត្ត​៣​ប្រទេស​មាន​ ប្រេស៊ីល​ អា​ហ្សង់​ទីន​និង​អ៊ូយ​រូ​ហ្គា​យ​។
*ឆ្នាំ​១៩០៧​
-​អគារ​រដ្ឋ​សភា​របស់​ប្រទេស​ណូ​វែល​ហ្សេឡង់​​ត្រូវ​បាន​បំ​ផ្លាញ​ស្ទើរ​គ្មាន​​សល់​ដោយ​​ភ្លើង​​ឆាប​ឆេះ​ ។​

*ឆ្នាំ​១៨១៦
-អ៊ីន​ឌី​យ៉ា​ណា​ក្លាយ​ជា​រដ្ឋ​ទី​១៩​របស់​សហ​រដ្ឋ​អាមេរិក​ ។
*ឆ្នាំ​១៨៦៨
-ប្រេស៊ីល​បាន​យក​ឈ្នះ​ប៉ា​រ៉ា​ហ្គាយ​នៅ​ក្នុង​សង្គ្រាម​ Battle of Avaiគឺ​ជា​សង្គ្រាម​រវាង​ប៉ា​រ៉ា​ហ្គាយ​​និង​សម្ព័ន្ធ​មិត្ត​៣​ប្រទេស​មាន​ ប្រេស៊ីល​ អា​ហ្សង់​ទីន​និង​អ៊ូយ​រូ​ហ្គា​យ​។
*ឆ្នាំ​១៩០៧​
-​អគារ​រដ្ឋ​សភា​របស់​ប្រទេស​ណូ​វែល​ហ្សេឡង់​​ត្រូវ​បាន​បំ​ផ្លាញ​ស្ទើរ​គ្មាន​​សល់​ដោយ​​ភ្លើង​​ឆាប​ឆេះ​ ។​
*ឆ្នាំ​១៩២៧
-​ការ​បះ​បោរ​របស់​កង​ជី​វពល​កុ​ម្មុយនីស្ត ​និង​ចលនា​មហាជន​ឈ្មោះ​ Red Guardsនៅ​ប្រទេស​​​ចិន​បាន​កាន់​កាប់​ទី​ក្រុង​ក្វាង​ចូវ​ស្ទើរ​ទាំង​ស្រុង ​ហើយ​បាន​ប្រកាស​បង្កើត​ចលនា​ឈ្មោះ​Guangzhou Sovietដែល​ក្រោយ​មក​​ទទួ​ល​បរាជ័យ​ទាំង​ស្រុង​ ។​
*ឆ្នាំ​១៩៤១
-អា​ល្លឺម៉ង់​ និង​អ៊ី​តា​លី​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​សហ​រដ្ឋ​អាមេរិក​បន្ទាប់​ពី​អា​មេរិក​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​ជប៉ុន​។​ជា​ការ​ឆ្លើយតប​វិញ​ អា​មេរិក​ក៏​បាន​ប្រកាស​សង្គ្រាម​ប្រ​ឆាំង​នឹង​អា​ល្លឺម៉ង់​និង​អ៊ី​តា​លី​វិញ​ ។​
*ឆ្នាំ​១៩៤៦
-អង្គការ​មូល​និធិ​ក្នុង​គ្រា​អា​សន្ន​សម្រាប់​កុ​មារ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ហៅ​កាត់​ UNICEF​ ត្រូវ​បាន​បង្កើត​ឡើង​ ។​
*ឆ្នាំ​១៩៦០
-កង​កម្លាំង​បា​រាំង​បានបង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​អ្នក​ជំ​ទាស់​តវ៉ា​នៅ​ក្នុង​ប្រទេស​អា​ល់​ហ្សេរី​គ្រប់​គ្រង​ដោយ​បា​រាំង​អំ​ឡុង​ដំ​ណើរ​ទស្ស​នកិច្ច​ប្រធា​នា​ធិបតី​ Charles de Gaulle។
*ឆ្នាំ​១៩៨១
-កង​កម្លាំង​ប្រដាប់​អាវុធ​ប្រទេស​អេលសាល​វ៉ា​ឌ័រ​បាន​សម្លាប់​ជន​ស៊ី​វិល​ប្រមាណ​ជា​៩០០​នាក់​នៅ​ក្នុង​យុទ្ធ​នា​ការ​ប្រ​ឆាំង​ក្រុម​ឧទ្ទាម​អំ​ឡុង​សង្គ្រាម​ស៊ី​វិល​ក្នុង​ប្រទេស​នេះ​ ។
*ឆ្នាំ​១៩៩៣
-មនុស្ស​៤៨​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​បាក់​ស្រុត​អគារ​កប់​ពពក​នៅ​ក្បែរ​ទី​ក្រុង​គូឡាំពួ​រ ប្រទេស​ម៉ា​ឡេ​ស៊ី ។
*ឆ្នាំ​១៩៩៤
-​ប្រធា​នា​ធិបតី​រុស្ស៊ី​លោក​បូ​រីស យែល​ស៊ីន​បាន​បញ្ជា​​ឲ្យ​កងទ័ព​រុស្ស៊ី​កូន​កាប់​កាប់​តំបន់​Chechnya ។​
*ឆ្នាំ​១៩៩៨
-យន្តហោះ​ដឹក​អ្នក​ដំណើរ​ថៃ​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ ថៃ​អ៊ែរ​វេ​បាន​ធ្លាក់​នៅ​ក្បែរ​​អាកាស​យាន​ដ្ឋាន ស៊ូ​រ៉ាត​ថា​នី​សម្លាប់​អស់​អ្នក​ដំណើរ​១០១​នាក់​។
*ឆ្នាំ​២០០១
-សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​ចូល​ជា​សមា​ជិក​របស់​អង្គការ​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក​ WTO។
*ឆ្នាំ​២០០៧​
-​ការ​បំ​ផ្ទុះ​​គ្រាប់​បែក​នៅ​ក្នុង​រថយន្ត​ចំនួន​២​គ្រឿង​នៅ​ឯទី​ស្នាក់​ការ​តុលា​ការ​ធម្មនុញ្ញ​ក្នុង​ទី​ក្រុង​ Algiersប្រទេស​អា​ល់​ហ្សេរី​និង​នៅ​ការិ​យា​ល័យ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ប្រទេស​នេះ​បាន​​សម្លាប់​អស់​មនុស្ស​ប្រមាណ​៤៥​នាក់​ ។
*ឆ្នាំ​២០០៨
-​មនុស្ស​៤៨​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​និង​១០០​នាក់​ទៀត​បាន​រង​របួស​បន្ទាប់​ពី​មាន​​ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​ ភា​គ​ខាង​ជើង​ទី​ក្រុង​ Kirkukប្រទេស​អុីរ៉ាក់។
*ឆ្នាំ​២០០៩​
-សាក​សព​អតី​ត​ប្រធា​នា​ធិប​តី​ប្រទេស​ស៊ីព្រូស​ ឈ្មោះ​ Tassos Papadopoulosត្រូវ​បាន​គេ​លួច​ពី​ផ្នូរ​ គឺ​មួយ​ថ្ងៃ​មុន​ពេលពិ​ធីបុណ្យ
​​រំ​លឹក​​ខួប​លើក​ទី​១​នៃ​ការ​ស្លាប់​របស់​លោក ។
*ឆ្នាំ​២០១០
-ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​រដ្ឋ​Uttar Pradesh​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ឲ្យ​ក្មេង​តូច​៥​នាក់​ស្លាប់​ ៕