ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ជប៉ុននៅ​តែប្រឆាំង​លើសន្ធិ​​សញ្ញា​ក្យូតូ

12 ឆ្នាំ មុន

​លោករដ្ឋ​មន្ត្រីបរិស្ថាន​ជប៉ុននិយាយ​ក្នុងកិច្ច​ប្រជុំអង្គការ​សហប្រជាជាតិ​ក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្បូងថា ប្រទេស​ជប៉ុននឹង​មិនចូលរូម​បន្ត​ពន្យារពេល​ក្នុងការគោរព​តាមសន្ធិ​សញ្ញា​ក្យូតូឆ្នាំ​​១​៩៩៧ ស្របពេល​ដែល​មា​ន​ការ​ជំរុញ​​ឱ្យ​​បង្កើត​ក្រ​ប​ខណ្ឌ​ការ​ងារថ្មី។ លោកGoshi Hosono បានលើក​​ឡើង​បែប​នេះ​ក្នុងកិច្ចប្រជុំ​ថ្ងៃទី២ ធ្នូ នៃកិច្ច​ប្រជុំលើក ទី១៧ ស្តីពីការ​ផ្លាស់ប្តូរ​អាកាស​ធាតុនៅ​ថ្ងៃ ពុធ ទី​៧ ធ្នូ ២០១១​។​

ដោយយោង​លើ​គ្រោះមហន្ត​រាយ​កាល​ពី​​ខែ​មីនា និងការលេ​ចធ្លាយរោងចក្រ​នុយក្លេអ៊ែរ​​ក្នុង​ខេត្ត​Fukushima លោកHosono និយាយ​ថា ប្រជាជន​ជប៉ុន​ពិតជាចង់​ដោះស្រាយ​ចំពោះ​ការ​ប្រែប្រួល​ពិភព​លោក ។ គាត់បន្ថែ​ម​ថា ប្រទេស​ជា​​សមាជិក​គួរ​​តែ​បង្កើត​​ក្រប​ខណ្ខ​ការងារថ្មី ឱ្យបានឆាប់​ដោយមិន ចាំបាច់​រង់ចាំដល់ឆ្នាំ​២០២០ទេ​។ គាត់និយាយ​ថា ពួកគេមាន​ភារកិច្ចក្នុងការ​​កាត់បន្ថយ​ឧស្មន័បំពុល​ផ្ទះកញ្ចក់ក្រោម​ក្របខណ្ឌ​ការងារថ្មី ប៉ុន្តែក្នុង​ចំណោម​ប្រទេសទាំង​​នោះ​ក៏​មាន​ការ​យោគយល់​ដែរ។

សហភាព​អឺរ៉ុបនិយាយ​ថា ពួកគេនឹងទទួល​​យល់​ព្រមក្នុង​ការពន្យារ​ពេលនៃសន្ធិ​សញ្ញាក្យូតូ ប្រសិ​នបើក្របខណ្ឌ​ការងារថ្មី ត្រូវបានអ​នុវត្តន៍​នៅឆ្នាំ​២០២០ដោយ​មានការ​ចូលរួម​ពីប្រទេស​​ចិន និងប្រទេស​ធំៗជាច្រើន​ទៀត។ លោកHosono និយាយ​ថា ប្រទេសជប៉ុននឹងមិនចូលរួម​ក្នុងការពន្យារ​ពេលសន្ធិ​សញ្ញាក្យូតូ​ដែលកាត់​បន្ថយជាតិ​ពុលពីពិភព​លោកតែមួយ​ភាគ៤ បើទោះបីជា​វាត្រូវពន្យារ​ពេលបន្ទាប់ពី​ផុតកំណត់នៅ​ឆ្នាំ២០១២ ខាង​មុខ​​​នេះ​​ក៏​ដោយ​៕​