ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់អនាថាម្នាក់មានជំងឺក្រពះ​ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

12 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ បុរសចំណាស់អនាថា​ម្នាក់​ឈ្មោះធុយ ណុល អាយុ៦៥ឆ្នាំ មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្ត។ បុរសចំណាស់នេះ​មាន​ស្រុក​កំណើត​​ភូមិព្រែកតាមាក់ ឃុំពុកឫស្សី​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្ន​រស់នៅ​ភូមិអូរ​ប្រឺស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ​ជាហោរា​ទស្សន៍​ទាយ​​កើតជំងឺក្រពះចុកចាប់ខ្លាំង ហើយ​ត្រូវបាន​មេ​

ខេត្តប៉ៃលិន ៖ បុរសចំណាស់អនាថា​ម្នាក់​ឈ្មោះធុយ ណុល អាយុ៦៥ឆ្នាំ មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្ត។ បុរសចំណាស់នេះ​មាន​ស្រុក​កំណើត​​ភូមិព្រែកតាមាក់ ឃុំពុកឫស្សី​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្ន​រស់នៅ​ភូមិអូរ​ប្រឺស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ​ជាហោរា​ទស្សន៍​ទាយ​​កើតជំងឺក្រពះចុកចាប់ខ្លាំង ហើយ​ត្រូវបាន​មេ​ភូមិអូរប្រឺសដឹកទៅព្យាបាលនៅ​មន្ទីរ​ពេទ្យ​​កាលពី​ថ្ងៃទី៤ ធ្នូ ២០១១។

បុរសចំណាស់បាននិយាយថា រូបគាត់គ្មាន​កូន​ចៅ ឬសាច់ញាតិណាម្នាក់ទេ ពួកគេបាន​ស្លាប់​តាំងពីសម័យប៉ុល-ពត​អស់ហើយ។ លោក​តាវ័យចំណាស់​បានបន្តថា រូបគាត់បានចាកចេញ​ពីស្រុក​កំណើត​របស់ខ្លួន ដោយធ្វើដំណើរមក​ខេត្តប៉ៃលិន ដើម្បី​ស្វែងរកមុខរបរថី្មធ្វើដែរ ប៉ុន្តែដោយ​មាន​វ័យ​កាន់តែចាស់​កម្លាំងកាន់តែ​ខ្សោយ មិន​អាច​រក​មុខរបរណាមកជំនួសបាន ទើប​បន្តធ្វើ​អ្នកទស្សន៍​ទាយឲ្យគេនៅក្នុងភូមិអូរ​ប្រឺស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីបាន​លុយ​​កាក់​ខ្លះសម្រាប់យកមកទិញអាហារចិញ្ចឹម​ជីវិត។ ដោយ​សារ​តែគាត់ចេះតែចុកឆ្អល់ណែន​ក្នុងពោះជារៀង​រាល់ ក៏សុំផ្ទះមេភូមិអូរប្រឺស ស្នាក់​នៅបណ្តោះ​អាសន្នសិន ទម្រាំនឹងជាហើយ​រក​លុយកាក់បាន​គាត់​នឹងត្រឡប់ទៅស្រុក​កំណើត​​វិញ។ ដោយ​កាន់តែ​ឈឺ​ធ្ងន់ឡើងៗ ទើប​លោកមេភូមិបានដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត។

រូ​ប​គាត់អរគុណដល់មេភូមិអូរប្រឺសខ្លាំង​ណាស់​ដែល​គាត់បានយកចិត្តទុកដាក់ផ្តល់កន្លែង​ស្នាក់​នៅ​នឹង​ជូនបាយទឹកសម្រាប់ទទួលទានស្ទើរ​តែ​ជា​រៀង​រាល់ថ្ងៃ។ ពេលរូបគាត់មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​លោក​មេភូមិក៏បានចំណាយលុយកាក់ជា​ច្រើន​​យក​​មក​ព្យាបាលដូចសាច់ញាតិរបស់​គាត់​ដែរ៕