ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាព្រំដែនកម្ពុជា​-វៀត​ណាម​សម្រាប់ព្រះរាជាណាចក្រទី2ផ្អែកលើច្បាប់ជាតិ-អន្តរជាតិ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃ​យ៍​នៃអាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ ​ព្រំដែន​ បានថ្លែងថា កន្លងមក​ការរំជើប​រំជួល​ប្រឆាំង​ទៅនឹងការ​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញ​បំពេញ​ បន្ថែម​ឆ្នាំ​២០០៥​បាននាំទៅ​ដល់ការចាប់​ខ្លួនអ្នកនយោបាយ​មួយ​ចំនួន​ដាក់​ មន្ទីរ​ឃុំ​ឃាំង​ព្រៃស​ ដោយសារ​តែ​ពួក​គេ​ទាំងនោះត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​លើក​ឡើង​​ថា

រាជធានីភ្នំពេញ ៖ លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃ​យ៍​នៃអាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ បានថ្លែងថា កន្លងមក​ការរំជើប​រំជួល​ប្រឆាំង​ទៅនឹងការ​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញ​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​បាននាំទៅ​ដល់ការចាប់​ខ្លួនអ្នកនយោបាយ​មួយ​ចំនួន​ដាក់​មន្ទីរ​ឃុំ​ឃាំង​ព្រៃស​ ដោយសារ​តែ​ពួក​គេ​ទាំងនោះត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​លើក​ឡើង​​ថា បានឃោសនាញុះញង់​បង្កភាព​ចលា​ចល​វឹក​វរ​ក្នុង​​ប្រទេស​ដែលកំពុង​មានស​ន្តិ​ភាព​។

លោក​ជំទាវបញ្ជាក់ថា ដោយ​សារ​តែលោក​ជំទាវ​មើល​ឃើញ​បញ្ហា​ព្រំ​ដែន​ អាច​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​មាន​ការ​បែកបាក់​បើសិន​ជា​គ្មាន​ការបក​ស្រាយ​​​​ឱ្យ​បាន​ត្រឹម​ត្រូវ​ពី​រាជ​រដ្ឋាភិបាល​ ឬ​ពី​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ឱ្យ​បាន​ច្បាស់​លាស់ទេនោះ ដូច្នេះ​ហើយ​ទើប​លោក​ជំ​ទាវ​សម្រេចចិត្ត​ជ្រើស​រើស​យក​ប្រធាន​បទ​ព្រំ​ដែន​កម្ពុជា-វៀត​ណាម ​មក​សរសេរនិក្ខេប​បទ​បញ្ចប់​ថ្នាក់​បណ្ឌិត​លើមុខ​វិជ្ជា​ វិទ្យាសាស្រ្ត​នយោ​​​បាយ​​ជំនាន់​ទី​១វគ្គទី២ នៅរាជបណ្ឌិត្យសភា​កម្ពុជា។ ​លោក​ជំ​ទាវបាន​ឡើង​ការ​ពារ​និក្ខេប​បទបញ្ចប់ថ្នាក់​អនុបណ្ឌិតនៅរាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពីថ្ងៃ​ទី២៨ វិច្ឆិកា ទទួលបាន​និទ្ទេស​ល្អ​ប្រសើរ​(Excellent)​ដែលពិធីនោះបាន​ធ្វើឡើង​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ​ ខ្លូត​ ធីតា ប្រធានរាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក វ៉ា គីមហុង ទេសរដ្ឋ​មន្ត្រីទទួល​បន្ទុក​កិច្ចការ​ព្រំដែន​និង​ជាប្រធាន​គណៈ​កម្មាធិ​ការចម្រុះកិច្ចការព្រំ​ដែន​និង​គណៈ​កម្មការ​វាយ​តម្លៃ​​​៧​រូប​ទៀត​ ។

នៅក្នុង​ពិធ​ីការពារនិក្ខេបបទ​បញ្ចប់ថ្នាក់​អនុ​បណ្ឌិត​នេះត្រូវបានលោក​​ជំទាវ​ កុយ ពិសីថ្លែង​ថា ការ​​សិក្សា​​​ស្រាវ​ជ្រាវ​​លម្អិត​ និង​ស៊ីជម្រៅ​​​​​​​​ស្តី​ពី​ដំ​​​ណោះ​ស្រាយព្រំដែន​កម្ពុជា​-វៀត​ណាម​​ ធ្វើ​ឡើង​​ដោយ​រាជាណា​ចក្រកម្ពុជា​ទី២ ឃើញ​ថា កម្ពុជាឈរ​លើ​​មូល​ដ្ឋាន​ច្បាប់​ជាតិ ច្បាប់​អន្តរ​ជាតិ​ និងការ​អនុវត្ត​ជាអន្តរជាតិ​ក្នុងការ​កសាង​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ។ កម្ពុជាមាន​ឯក​រាជ្យ​ភាព​ពេញ​លេញ​ គ្មាន​ការ​គាប​សង្កត់​ បង្ខិត​បង្ខំ ឬកាត់​ទឹក​ កាត់​ដីឱ្យ​​ទៅវៀតណាម​ ដូច​ការ​ចោទ​ប្រកាន់​ពីមជ្ឈដ្ឋាន​អ្នក​នយោ​បាយ​​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ទេ។ ​កិច្ចការ​ទាំង​ឡាយ​ដែល​កម្ពុជាបា​ន​និង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ គឺ​អនុវត្ត​តាម​គោល​ការណ៍​ខ្សែ​ព្រំ​ដែន​មិន​កែប្រែ ​នៅ​ពេល​ដែល​​កម្ពុជា​បានឯក​រាជ​្យ ស្រប​តាម​មាត្រា​២ នៃ​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះ​រាជា​ណា​​ច​ក្រ​កម្ពុជា ស្រប​តាម​ចំណុច​ II មាត្រាទី១ វាក្យខណ្ឌ ឃ នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ា​រីស ចុះ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ស្តី​ពី​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា​ និង​ស្រប​ទៅ​​នឹង​​ព្រះ​រាជ​តម្រិះ​របស់​សម្តេច ព្រះ​នរោត្តម សី​ហនុ ព្រះ​ប្រ​មុខ​រដ្ឋ​នា​ពេល​នោះ​ ដែល​បាន​យក​ផែន​ទី​ព្រំដែនកម្ពុជា-វៀត​ណាម​ តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ ផែនទី​ព្រំដែន​គោកខ្នាត​  ១/១០០.០០០ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូ​ចិន​ និងផែនទី​ព្រំដែន​សមុទ្រ​ខ្នាត ១/៣០០.០០០ បោះ​ពុម្ព​ដោយ​ក្រុមភូមិ​សាស្រ្ត​កម្ពុជា​ ដោយ​ផែ្អកលើ​ផែន​ទី​បារាំង ដោយ​យក​ខ្សែប្រេ​វីយ៉េ ឆ្នាំ​១៩៣៩ ថាខ្សែ​ព្រំ​ដែន​សមុទ្រ​រវាង​​កម្ពុជា និង​វៀត​ណាម។

ផែនទី​ព្រំដែន​ទាំង​ពីរ​ប្រភេទ​ខាងលើ​នេះ​ហើយ​ ដែល​កម្ពុជា​បានយក​មក​ធ្វើ​ជា​មូល​ដ្ឋាន​​ក្នុងការ​ចរចា​រក​ដំ​ណោះ​ស្រាយព្រំ​ដែន​រវាង​ប្រ​ទេស​ទាំ​ង​ពីរ​ ទាំង​ព្រំ​ដែ​ន​គោក និង​ព្រំ​ដែន​សមុទ្រ​​​​​ ព្រោះ​ថា​ នេះ​ជា​ជម្រើស​ដ៏​សមស្រប​បំ​ផុត​​សម្រាប់​កម្ពុជា​ក្នុង​ការ​ទទួល​យក​មរតកពី​អា​ណានិគម​ ដើម្បី​កំណត់​ព្រំ​ដែន​រវាង​រដ្ឋ និង​រដ្ឋ។

សន្ធិសញ្ញា​កំណត់​ព្រំ​ដែន​រដ្ឋ​ ​ថ្ងៃ​២៧ ធ្នូ ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ទៅលើ​ សន្ធិសញ្ញាកំ​ណត់​ព្រំ​ដែន​រដ្ឋ​ឆ្នាំ១៩៨៥ ចុះ​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០០៥ បាន​បញ្ជាក់​បន្ថែម​យ៉ាង​ច្បាស់​ពី​ការ​ជ្រើស​រើស​របស់​កម្ពុជា​ លើ​គោល​ការណ៍​​​ខ្សែ​ព្រំដែន​មិន​កែ​ប្រែ​មក​ដោះ​ស្រាយ​បញ្ហា​​​​​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពី​រ ដើម្បីការពារ​នូវ​​​ជំ​ហរ​អតិ​បរមា​របស់​កម្ពុជា​ ក្នុងការ​កសាង​ព្រំ​ដែនកម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ឱ្យ​បាន​គង់វង្ស​ ។

គោល​ដៅ​និង​យុទ្ធ​សាស្រ្ត​របស់​រាជរដ្ឋា​ភិ​បាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ទី២​ គឺ​ខិត​ខំរក​ដំណោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​តាម​ការ​ចរ​ចា​ដោយ​សន្តិ​វិធី​ ក្នុង​ការ​កំ​ណត់​ខ្សែ​ព្រំ​ដែន​ ខណ្ឌ​ព្រំ​សីមា និង​បោះ​បង្គោល​ព្រំ​ដែន​ជា​មួយ​នឹង​​ប្រទេស​ជិត​ខាង​ទាំង​បី ដើម្បី​ឱ្យ​កម្ពុជា​មាន​ខ្សែ​ព្រំ​ដែន​មួ​យ​ច្បាស់​លាស់​ សម​ស្រប​ជា​ព្រំ​ដែន​អន្តរ​​​​ជាតិ​​ និងប្រែ​ក្លាយ​ខ្សែព្រំ​ដែន​ដែលមាន​នៅ​លើ​ផែន​ទី​ផ្លូវ​ការ​ ឱ្យ​ទៅ​ជា​បង្គោល​ព្រំ​​ដែន​ពិត​ប្រាកដ​នៅ​លើ​ដី​ជាក់​ស្តែង​ ហើយ​ខ្សែ​ព្រំ​ដែន​នេះ​ ត្រូវ​ស្រប​គ្នា​ជាមួ​យ​នឹ​ង​ផែន​ទី​ លែង​មាន​គម្លាត​ខុស​គ្នា​ជាមួយ​នឹង​ការកាន់​កាប់ជាក់​ស្តែង​របស់​ប្រជា​ពល​រដ្ឋ​ដូច​អតីត​កាលទៀត ក្នុងគោល​ដៅ​ធា​នា​បាន​​នូវផ្ទៃ​ក្រឡាដី​ ១៨១ ០៣៥ គីឡូ​ម៉ែត្រ​ក្រឡា ដើម្បី​ទុកជា​មរតកអចិន្រៃ្តយ៍​ សម្រាប់​កូន​ចៅ​យើង​ជំនាន់​ក្រោយ​រស់​នៅ​ក្នុង​ព្រំ​ដែន​មួយ​ដែល​មិន​ត្រឹម​តែ​គ្មាន​ជម្លោះ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំងប្រែ​ក្លាយ​ព្រំ​ដែន​ទាំង​មូល​ឱ្យ​ទៅ​ជា​ព្រំ​ដែ​ន​សន្តិភាព​ មិត្តភាព​ សហប្រតិបតិ្តការ​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បីភាព​សុខសាន្ត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​តរៀ​ង​ទៅ។

លោកជំ​ទាវ កុយ​ ពិសី បញ្ជាក់​ថា ចំណុច​វិជ្ជ​មានមួយ​ទៀត​នោះ​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​​ឯក​ភាព​ធ្វើ​ការ​កែ​សម្រួល​ខ្សែ​ព្រំ​ដែន​នៅ​តំ​បន់​ព្រំ​ដែ​ន​មួយ​ចំ​នួន​ ដែល​ផែន​ទី​ដែល​បន្សល់​ទុកដោយ​អាណានិគមបារាំង​មិនស្រប​គ្នា​នឹង​ការកាន់​កាប់​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​រក្សា​ទុក​​ភូមិ​ឋាន​ ស្រែ​ចម្ការរបស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​នៅ​ដដែល ឱ្យ​បន្តការ​រស់​នៅ​លើ​ទឹកដី​កំណើត​របស់​គាត់​តទៅទៀត​ ដើម្បីឱ្យ​ពួក​គាត់​មានលំនឹង​ មិន​ភ័យ​ខ្លាច​នឹងការ​បាត់​បង់​ភូមិឋាន​របស់​ពួក​គាត​់​ ធ្វើ​យ៉ា​ងណាដើម្បី​នាំ​មក​នូវ​ភាព​សុខ​សាន្ត​​និង​ភាព​រីក​ចម្រើន​រុង​រឿង​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ព្រំ​ដែន​។

គិត​មក​ដល​់​ដំ​ណាច់​ខែ​កញ្ញា ឆ្នាំ២០១១ ភាគី​ទាំង​ពីរ​ធ្វើការ​គូសចម្លង​ខ្សែ​ព្រំដែន​លើ​ើផែន​ទី (ធ្វើសាវ​កម្ម​ខ្សែ​ព្រំ​ដែន) បាន៨២​​ភាគរយ​ នៃ​ផែន​ការ​កំណត់​ទី​តាំង​បង្គោល​ព្រំ​ដែន​លើដី​ជាក់​ស្តែង​បាន ៧៥ភាគរយ​ និង​ខណ្ឌ​សីមាព្រំ​ដែន​បានចំ​នួន ៤១១ គីឡូម៉ែត្រ ស្មើនឹង​ ៣០ភាគ​រយ ​លើខ្សែ​ព្រំដែន​សរុប​ដែល​មាន​ប្រវែង​ ១.២៧០​ គីឡូម៉ែត្រ។

បង្គោល​ព្រំ​ដែន​ដែល​ឈរបង្ហាញខ្លួន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នា​ពេល​នេះ​ ជាបង្គោល​ដែល​​​​បោះ​​​នៅចំទី​តាំង​ពិត​ប្រាកដ​នៃ​ខ្សែ​ព្រំ​ដែន​ ដែល​ស្រប​​គ្នារវាង​ផែន​ទី​និង​ដី​ជាក់​ស្តែង​ លែង​មាន​គម្លាត​ខុស​គ្នា​រវាង​ខ្សែ​ព្រំ​ដែន​នៅ​លើ​ផែន​ទី​និងការ​កាន់​កាប់​ជាក់​ស្តែង​របស់​ប្រ​ជាពល​រដ្ឋ​ទាំង​​​​សង​ខាងខ្សែ​ព្រំ​ដែន​នោះ​ទៀត​ហើយ​ ។ បង្គោល​​​​​​​ព្រំ​ដែន​នេះ ជា​សញ្ញាណកំ​ណត់​ព្រំ​អធិប​ តេយ្យ​​ភាព​រវាងកម្ពុជា និង​វៀត​ណា​ម ដែល​ជា​បំ​ណង​ប្រាថ្នាដ៏ទទូច​របស់​រាជរដ្ឋា​ភិបាល​ ក៏ដូចជា ប្រជា​ជន​កម្ពុជាដែល​ប្រាថ្នា​ចង់​ឃើញ​ និង​ចង់​បាន​ជា​យូរ​យារណាស់​មក​ហើយ​ព្រោះ​ថា​ បង្គោល​​​​​​ព្រំ​ដែន​ទាំង​នេះ ជារបង​ការ​ពារ​បូរណ​ភាព​​ទឹក​ដី​ ជា​បង្គោល​នាំ​មក​នូវ​ការ​បញ្ចប់​ជម្លោះ​ព្រំ​ដែន​ នាំ​មក​នូវ​ភាព​ស្ងប់​ស្ងាត់​ ដើម្បី​ឱ្យ​កម្ពុជា​ធ្វើការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​បាន​រី​ក​ចម្រើន​តរៀង​ទៅ។

សមិទ្ធផល​ដែល​កម្ពុជាទទួល​បាន​លើ​វិស័យ​ព្រំ​​​ដែន​នេះ ជា​មោទ​នភាព​ដ៏​ធំ​ធេង​ណាស់​ ព្រោះ​ថា​​​ជាលើ​ក​ទី​១​ហើយ​ដែល​កម្ពុជា​បាន​បោះ​បង្គោល​​ និង​ខណ្ឌ​សីមា​ព្រំ​ដែន​ក្នុង​​នាម​ជារដ្ឋ​​ឯករាជ្យ​ អធិបតេយ្យភាព​ គា្មន​ការ​បង្ខិត​បង្ខំ​ ឬគំរាមគំហែងឱ្យទទួល​យក​ដូច​កាលជំនាន់​អា​ណា​និគមនោះ​ទេ​។ អ្វីៗ​ដែល​កម្ពុជា​ទទួ​លបាន​នៅពេល ដោយសារការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជាច្រើន​ទសវត្ស ដោយ​ការ​លៃ​លក​ រិះ​គិត​យ៉ាង​​​​ល្អិត​ល្អន់​និង​មានយុទ្ធសាស្រ្តច្បាស់​លាស់​ក្នុងការកសាង​ព្រំ​ដែន​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង​ ក្នុងគោល​ដៅ​ឱ្យកម្ពុជា​មាន​ខ្សែ​ព្រំ​ដែន​មួយ​ច្បាស់​លាស់​ សមស្រប​ជា​ព្រំ​ដែន​អន្តរ​ជាតិ​ ជាព្រំ​ដែន​សន្តិភាព​ មិត្តភាព​ សហ​ប្រតិ​បតិ្តការ​ និងការ​អភិវឌ្ឍលើ​គ្រប់​វិស័យ​ ដូច​ប្រ​សាសន​៍​របស់​ សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា​ “ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​តាម​ព្រំ​ដែន​ឱ្យ​ទៅ​ជាអ្នក​មាន​ ហើយ​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​ប្រែ​ក្លាយ​តំ​បន់​ព្រំ​ដែន​ដែល​ធ្លាប់​តែ​ប្រយុទ្ធ ទៅ​ជាតំ​បន់​អភិវឌ្ឍ​ន៍​ទាំង​អស់​ “។