ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ចេក​ពង​មាន់​ក្នុង​1​ថ្ងៃ​2ផ្លែ​អាច​ការ​ពារ​​ជំងឺ​កើន​សម្ពាធឈាម​ និង​ស្លា.ប់​មួយ​ចំហៀង​ខ្លួន​

12 ឆ្នាំ មុន

​ក្រុមអ្នក​ស្រាវ​ជ្រាវ​អង់​គ្លេស និង​អ៊ី​តាលី បានធ្វើ​​ការ​សិក្សា​ប្រទះ​ឃើញ​ថា ប្រសិនបើ​ទទួល​​ទាន​ចេក​ពងមាន់​ក្នុង​មួយ​ថ្ងៃ​២ផ្លែ នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​​ជំងឺ​លើស​ឈាម​ ឬ​ស្លា.ប់​មួយ​ចំហៀង​ខ្លួន​បាន​ ។ ពួក​គេ​បានធ្វើ​ការ​ណែ​នាំថា ត្រូវ​ទទួល​ទាន​ចេក​ពង​មាន់​ក្នុង​មួយ​ពេល​មួយផ្លែ នឹង​អាច​ទទួល​បាន​ប៉ូ​តា​ស្យូម​ការ​ពារការ​​កក​ស្ទះ​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​បាន​ដល់​ទៅ​២១% ​ឯការ​ទទួ​ល​ទាន​អាហារ​ផ្សេង​ៗទៀត​ដូច​ជា​ផ្ទី​ សណ្តែក​ ត្រី ​សណ្តែក​​ក្រ​ហម​ និង​សណ្តែ​ក​សៀង

 ​ក្រុមអ្នក​ស្រាវ​ជ្រាវ​អង់​គ្លេស និង​អ៊ី​តាលី បានធ្វើ​​ការ​សិក្សា​ប្រទះ​ឃើញ​ថា ប្រសិនបើ​ទទួល​​ទាន​ចេក​ពងមាន់​ក្នុង​មួយ​ថ្ងៃ​២ផ្លែ នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​​ជំងឺ​លើស​ឈាម​ ឬ​ស្លាប់​មួយ​ចំហៀង​ខ្លួន​បាន​ ។ ពួក​គេ​បានធ្វើ​ការ​ណែ​នាំថា ត្រូវ​ទទួល​ទាន​ចេក​ពង​មាន់​ក្នុង​មួយ​ពេល​មួយផ្លែ នឹង​អាច​ទទួល​បាន​ប៉ូ​តា​ស្យូម​ការ​ពារការ​​កក​ស្ទះ​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​បាន​ដល់​ទៅ​២១% ​ឯការ​ទទួ​ល​ទាន​អាហារ​ផ្សេង​ៗទៀត​ដូច​ជា​ផ្ទី​ សណ្តែក​ ត្រី ​សណ្តែក​​ក្រ​ហម​ និង​សណ្តែ​ក​សៀង​ ក៏ទទួល​បាន​​ប៉ូតា​ស្យូម​ដូច​គ្នាដែរ​ ។

គួរ​បញ្ជាក់​ថា ចេក​ពង​មាន់​ក្នុង​មួយ​ផ្លែ​​មាន​ប៉ូតា​ស្យូម ប្រហែល​១,៦០០​មីល្លី​ក្រាម ដោយ​សារ​ធាតុ​រ៉ែ​ប្រភេទ​នេះមាន​​គុណ​ប្រយោជន៍​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ និង​គ្រប់​គ្រង​បរិ​មាណ​វត្ថុ​រាវ​ក្នុង​រាង​កាយ​ បើសិនមាន​កង្វះ​ខាត​នឹង​ធ្វើ​ឱ្យ​បេះ​ដូង​លោត​ខុសប្រក្រតី​ មាន​អារម្មណ៍​ឆេវ​ឆាវ ​ចង់​ក្អួត​ចង្អោរ​ និង​រាករូស ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ក្រុម​អ្នក​ស្រា​វ​ជ្រាវ​​ធ្វើ​ការ​វាយ​តម្លៃ​ថា​ ប្រសិនបើ​អូ​ស​ទាញ​ប្រជា​ជន​ឱ្យ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​ប៉ូតា​ស្យូម​​ និង​បន្ថយ​ជាតិ​អំ​បិល​ឱ្យ​នៅ​តិច​ នឹង​ជួយ​កាត់​បន្ថ​យ​អ្នក​ស្លាប់​ពី​ជំ​ងឺ​លើស​ឈាម​ក្នុង​មួយ​ឆ្នាំ​ជាង​១លាន​នាក់ ៕