ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ទាហាន​ពល​ទាហាន​​នៃទីបញ្ជា​ការ​តំបន់​​ប្រតិបត្តិ​ការសឹករង​​​​​​បរិច្ចាគ​ឈាម

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​នៅ​សាល​ប្រជុំ​​នៃ​ទី​បញ្ជា​​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​ កំពង់ឆ្នាំង កាល​ពី ព្រឹក​ថ្ងៃទី៨ ​ធ្នូ ​មានរៀបចំ​ពិធី​​បរិច្ចាគ​ឈាម របស់​​​នាយទាហាន​ ពល​ទាហាន​​​ និងកង​​​ឯកភាព​​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ឆ្នាំង ក្រោម​អធិបតី​ភាព​​លោកឧត្តម​សេនីយ៍​​ត្រី​ឈួរ ច័ន្ទ​ឌឿន ​មេ​​បញ្ជា​ការ​​កង​​ឯក​ភាព​តំបន់ប្រតិបត្តិ​ការ​សឹករង​កំពង់ឆ្នាំង ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេ​បញ្ជា​ការ​រង​

ខេត្តកំពង់ឆ្នាំង ៖ ​នៅ​សាល​ប្រជុំ​​នៃ​ទី​បញ្ជា​​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​កំពង់ឆ្នាំង កាល​ពី ព្រឹក​ថ្ងៃទី៨ ​ធ្នូ ​មានរៀបចំ​ពិធី​​បរិច្ចាគ​ឈាម របស់​​​នាយទាហាន​ ពល​ទាហាន​​​ និងកង​​​ឯកភាព​​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ឆ្នាំង ក្រោម​អធិបតី​ភាព​​លោកឧត្តម​សេនីយ៍​​ត្រី​ឈួរ ច័ន្ទ​ឌឿន ​មេ​​បញ្ជា​ការ​​កង​​ឯក​ភាព​តំបន់ប្រតិបត្តិ​ការ​សឹករង​កំពង់ឆ្នាំង ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេ​បញ្ជា​ការ​រង​ នាយ​​ទាហាន​ និងពល​ទាហាន​ជា​​ច្រើន​​រូប​ទៀត ។

លោក​វរ​សេនីយ៍​​​​ឯក​​នន្ទ ​​ រាសី ​មេ​បញ្ជា​ការ​​​​រង​កង​​ឯក​ភាព​តំបន់ប្រតិបត្តិការ​សឹក​រង​​កំពង់​ឆ្នាំង​​ និងជា​​​ប្រធាន​ក្រុម​ការងារ​សម្របសម្រួល​​កម្ម​វិធី​​បរិច្ចាគ​​​ឈាម​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​បរិ​ច្ចាគ​​ឈាម​លើកទី២​ហើយ ​​ដែល​​​នាយ​ទាហាន ​​ពល​ទាហាន ​ក្នុងកង​ឯក​ភាពតំបន់​ប្រតិ​បត្តិការ​សឹក​រង​​កំពង់ឆ្នាំង ​បានលះបង់​​ឈាម​ បរិច្ចាគ​​ដល់មន្ទីរពេទ្យ​​​ខេត្ត ដើម្បី​​ជួយ​សង្គ្រោះ​ជីវិតមនុស្ស​ ​ដែលលើកទីមួយ​បានផ្តល់ឈាម​​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ​ចំនួន១១​៣នាក់ និងថ្ងៃ​ទី៨ ធ្នូ ​​នេះ ​មាន​ចំនួន​២៣៩​​នាក់ ។

លោកឧត្តមសេនីយ៍​​​​ត្រី​​ឈួរ ​ច័ន្ទឌឿន ​​មេ​បញ្ជា​ការ​​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង​ មាន​ប្រសាសន៍​​​ថា ដោយ​យោ​ង​​​តាម​អនុសាសន៍​របស់​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ស្តី​ពី​​ការ​បរិច្ចាគ​ឈាមដើម្បី​សង្គ្រោះ​​​​ជីវិត​មនុស្ស ព្រោះថា ​ឈាម​​មាន​​​សារសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​ជួយ​​ជីវិត​មនុស្ស ​ហើយ​បើយើង​​​មិន​បាន​ធ្វើអ្វី​ ឬបរិច្ចាគ​ធនធានដើម្បី​ជួយ​ជាតិ​​ក៏យើងមាន​ឈាម ដើម្បី​ជួយ​​ជីវិត​មនុស្ស​ដែរ ​។ ដោយ​ហេតុ​នេះ​ហើយ ទើប​លោក​អំពាវ​នាវ​​​ដល់នាយទាហាន​​ ពល​ទាហាន​​ទាំងអស់ ដើម្បី​​លះបង់ឈាម​​ជួយ​​ជីវិត​មនុស្ស​​ ដែលនេះ​ជា​មោទនភាព​​ខ្លាំង​ណាស់សម្រាប់​​អង្គភាព​​របស់​លោក ។

ក្រុម​គ្រូពេទ្យ​ដែល​បាន​ទទួល​ឈាម​បាន​ប្រាប់ថា ​​ថ្វីបើ​ការ​បរិច្ចាគ​​​​ឈាមរបស់​​ទាហាន​មាន​ដល់ជាង​២០០​នាក់ ​​ប៉ុន្តែ​​មិន​ប្រាកដ​​យកបាន​ទាំងអស់​នោះទេ គឺ​​ទី១-​សុខ​ភាព​​ ​​និង​ទី២-​ឈាមគ្រុប​A ផ្អាកទទួល​ ព្រោះ​សល់​ក្នុង​ឃ្លាំង​ច្រើន​ណាស់  ៕