ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​កីឡាករ​ខ្សែប្រយុទ្ធ​​​ក្លឹប​​​ហង្ស​ក្រហម​​​​នាំ​ប្រពន្ធ​​ទៅលេងនៅឆ្នេរសមុទ្រ​​​ ខណៈពេល​កីឡាការិនីតឺន្នីសអាមេរិក​របូត​ទំពក់អាវ​​​ស្ទើរតែ​បង្ហាញ​​សុដន់​

12 ឆ្នាំ មុន

*អតីតខ្សែប្រយុទ្ធ​​​​ក្លឹប​​​​ហង្ស​​​ក្រហម​Liverpool​បណ្តើរ​​​ប្រពន្ធ​​​បង្ហាញ​​​ភាពសិចស៊ី​​​នៅតាម​​ឆ្នេរ​​​សមុទ្រ
តាម​​សារព័ត៌​មាន​​​បរទេស​ផ្សាយ​ថ្ងៃទី​​​​៦ ធ្នូ ​​ឱ្យ​ដឹង​​​ថា​ កីឡាករ​​អាំង​​ដ្រេ វ៉ូរ៉ូនីន អតីត​ខ្សែ​​​ប្រយុទ្ធ​​​ក្លឹប​ Liverpoolបច្ចុប្បន្ន​​លេង​​​ឱ្យ​​​ក្លឹប​​​ Dinamo Moscou កំពុង​​បង្កើត​​​ចំណាប់​អារម្មណ៍​​ជាថ្មី​​ក្នុង​​អំឡុង​​ពេលបិទរដូវ​កាល​លីក​​បាល់ទាត់​​រុស្ស៊ី​ដោយ​នាំ​​នាង​យូលី​យ៉ាជា​​ប្រពន្ធ​​​ទៅ​​ដើរ​កម្សាន្ត​​នៅឆ្នេរ​​​សមុទ្រ​​​​ម៉ៃអាមី ។

*អតីតខ្សែប្រយុទ្ធ​​​​ក្លឹប​​​​ហង្ស​​​ក្រហម​Liverpool​បណ្តើរ​​​ប្រពន្ធ​​​បង្ហាញ​​​ភាពសិចស៊ី​​​នៅតាម​​ឆ្នេរ​​​សមុទ្រ
តាម​​សារព័ត៌​មាន​​​បរទេស​ផ្សាយ​ថ្ងៃទី​​​​៦ ធ្នូ ​​ឱ្យ​ដឹង​​​ថា​ កីឡាករ​​អាំង​​ដ្រេ វ៉ូរ៉ូនីន  អតីត​ខ្សែ​​​ប្រយុទ្ធ​​​ក្លឹប​ Liverpoolបច្ចុប្បន្ន​​លេង​​​ឱ្យ​​​ក្លឹប​​​  Dinamo Moscou កំពុង​​បង្កើត​​​ចំណាប់​អារម្មណ៍​​ជាថ្មី​​ក្នុង​​អំឡុង​​ពេលបិទរដូវ​កាល​លីក​​បាល់ទាត់​​រុស្ស៊ី​ដោយ​នាំ​​នាង​យូលី​យ៉ាជា​​ប្រពន្ធ​​​ទៅ​​ដើរ​កម្សាន្ត​​នៅឆ្នេរ​​​សមុទ្រ​​​​ម៉ៃអាមី ។ ​គួរ​បញ្ជាក់​​​ថា ​នាង​​យូលី​​​យ៉ា​​ ក្នុងពេល​​​​ស្នាក់​​​នៅ​ប្រទេស​​អង់​គ្លេស​ធ្លាប់​ទទួល​ចំណាត់​ថ្នាក់​​​ជា​ « WAG​» ឬប្រពន្ធ​​របស់​កីឡាករ​​​ដែល​​​មាន​​ការ​តុប​​តែង​​ខ្លួន​ដ៏អាក្រក់​​​បំផុត ។​ ​

ទោះជា​​យ៉ាងណា​ក៏ដោយ​ សម្រាប់​ការ​បង្ហាញ​​​ខ្លួន​លើក​នេះ​​​របស់​​នាង​យូលីយ៉ា ចាត់​​ទុក​ថា​ ជាទិដ្ឋភាព​​​គួរ​ឱ្យ​ទាក់​ទាញ​​​និង​មាន​​ចំណាប់​អារម្មណ៍​​​ពីមហា​ជន ។ ​ការតុបតែង​​​ខ្លួន​​របស់​នាង​​ គឺ​​ស្លៀក​ពាក់​ឈុត​ប៊ីគីនី​ពណ៌​​ខ្មៅ​​បង្អួត​រូប​រាង​​​​​ដ៏សិចស៊ី​ និង​គ្មាន​ស្បែក​ជ្រីវជ្រួញ​​ធ្វើ​ឱ្យ​​មាន​​ការ​​​កោត​​​សរសើរ​ថា នាង​​ប្រៀប​ដូច​ជា​​​តារា​​ម៉ូដែល​​​ទូទៅ​នៅក្នុង​ក្រសែ​ភ្នែក​​មហាជន​​។​

*​តារា​​តឺន្នីស​​​​ស្បែក​​ខ្មៅ​របូត​​​ទំពក់​អាវ​​​ស្ទើរ​តែ​​បង្ហាញ​​សុដន់​នៅកណ្តាល​​វាល​
​កាលពី​​​ចុង​សប្តាហ៍​​​​កន្លងមក​ កីឡាការិនី​​​តឺន្នីស​​​២​នាក់​​បងប្អូន​​ក្នុង​ត្រកូល​​​វីល្លៀម​ ជនជាតិ​​​អាមេរិក​ បាន​ចូលរួម​ប្រកួត​​តឺន្នីស​​​ក្នុង​កម្ម​វិធី​​​ពិសេស​នៅទីក្រុង​​​​មីឡាន ប្រទេសអ៊ី​តាលី​ដោយ​​​​​ត្រូវជួ​ប​​​​ជា​​មួយកីឡាការិនី​​តឺន្នីស​​​ក្នុង​ទឹកដី​ចំនួន​​​២​រូប គឺ​នាង​​​​​ហ្វ្រានឆេស្កា ​សាកៀវ៉ូណេ​ និង​នាង​ផ្លាវីយ៉ា​​ពេន​ណេត​តា ​។  ​កម្មវិធី​​ប្រកួត​ខាង​លើ​​រួម​មាន​​​ការ​ប្រកួត​​មួយ​ទល់មួយ​និងប្រកួត​​ជាគូ​​ ដើម្បី​​​បង្ហាញ​​ដល់​ទស្សនិក​​​ជន​​​ក្នុង​​​​ទីក្រុង​​​មីឡាន​ទស្សនា ។

នៅក្នុង​ការ​ប្រកួត​​មួ​យទល់មួយ​ ដែល​នាង​​វីល្លៀ​ម​ វីណាស់​ ត្រូវ​ជា​បងរបស់​​​នាង​​វីល្លៀម​​ សេរ៉េណា ជួបជា​មួយ​គូប្រជែង​នាង​ផ្លាវីយ៉ា​​ ពេនណេត​តា​ឃើញ​ថា​​ នាង​វីណាស់​​ ស្ថិត​ក្នុង​ឈុតខ្មៅ​​​​​ដ៏សិចស៊ី​​ស្ទើរ​​​តែធ្វើ​​ឱ្យ​​ទស្សនិកជន​​​បុរស​មាន​ក្តីរំភើប នៅពេល​ទំពក់​​ខ្សែ​​អាវ​ខាងឆ្វេង​​​របស់​នាង​​​របូត ប៉ុន្តែ​​មិន​បាន​​​បង្ហាញ​​​សុដន់​​​​​នៅ​ចំពោះ​​មុខ​​ទស្សនិកជន​ទេ​។ ហេតុ​ការណ៍​​ខាង​លើ​​​ចាត់​ទុក​ថា​ ជា​​ទិដ្ឋ​ភាព​​​មួយ​ធ្វើ​​ឱ្យ​​​ទស្សនិ​កជន​​មាន​ការ​សប្បាយរីករាយ​ និង​​ជា​ផ្នែក​​មួយក្នុង​ការ​ទាក់​ទាញ​​​អ្នក​គាំទ្រ​​កីឡាតឺន្នីស​​​ ក្នុង​​ទីក្រុង​​​មីឡាន ផង
ដែរ​ ៕