ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាខា​​កាកបាទក្រហម​នាំ​អំណោយ​ចែកជូនគ្រួសារ​​​ក្រីក្រ​ចាស់ជរា​10គ្រួសារ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​អនុ​សាខា​​​កាកបាទក្រហម​កម្ពុជាខណ្ឌ​ប្ញស្សីកែវ​​​​ កាល​ពីព្រឹក​ថ្ងៃទី៧ ​​ធ្នូ បាន​នាំអំណោយ​​​ជាគ្រឿង​ឧបភោគ បរិភោគ​​​ សម្ភារ​ប្រើប្រាស់​ និងថវិកា​​​មួយចំនួន​ធំ ឧបត្ថម្ភ​​ដល់គ្រួសារ​​ក្រីក្រ​​​ ចាស់ជរា ​ផ្ទុកមេរោគ​អេដស៍​ចំនួន១០​​​គ្រួសារ​នៅក្នុង​ភូមិ​​នានា​ក្នុង​សង្កាត់​​​ គីឡូម៉ែត្រ​​លេខ៦ ខណ្ឌប្ញស្សីកែវ ​​ ។ ​​

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​អនុ​សាខា​​​កាកបាទក្រហម​កម្ពុជាខណ្ឌ​ប្ញស្សីកែវ​​​​ កាល​ពីព្រឹក​ថ្ងៃទី៧ ​​ធ្នូ បាន​នាំអំណោយ​​​ជាគ្រឿង​ឧបភោគ បរិភោគ​​​ សម្ភារ​ប្រើប្រាស់​ និងថវិកា​​​មួយចំនួន​ធំ ឧបត្ថម្ភ​​ដល់គ្រួសារ​​ក្រីក្រ​​​ ចាស់ជរា ​ផ្ទុកមេរោគ​អេដស៍​ចំនួន១០​​​គ្រួសារ​នៅក្នុង​ភូមិ​​នានា​ក្នុង​សង្កាត់​​​គីឡូម៉ែត្រ​​លេខ៦ ខណ្ឌប្ញស្សីកែវ ​​ ។

ពិធីប្រគល់​អំណោយនេះ​​បានរៀបចំឡើង​​ក្រោមអធិបតី​ភាព​លោកនុត ពុធដារ៉ា ​ប្រធាន​គណៈ​កម្មាធិការ​​អនុសាខា​កាកបាទក្រហម​​​កម្ពុជា​ខណ្ឌ​ប្ញស្សីកែវ​​​ និង​លោកស្រី​​កែវ ​ស៊ុនច័ន្ទណារី អនុប្រធាន​ ព្រម​ទាំង​​​មានការ​​និមន្ត​ចូលរួម​​​​ពីភិក្ខុ​​កន្ត​វីរោ ​ចាន់ រឿន ​​​ចៅអធិការ​ស្តីទី​វត្តទួល​​​សន្តិ​វ័ន​ ហៅ​វត្ត​​​​​ទួល​អស់លោក និងសមាជិក​ សមា​ជិកា​​សាខាកាក​បាទក្រហម​កម្ពុជា​ខណ្ឌ-​សង្កាត់​​យ៉ាង​ច្រើនកុះ​ករ។

អំណោយ​ដែលនាំ​យកទៅ​ឧបត្ថម្ភ​​​ក្នុងឱកាស​នោះ ​​ក្នុងមួយគ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូ​ក្រាម ​គ្រឿងឧបភោគបរិភោគ​​​ សម្ភារ​​​ប្រើ​ប្រាស់​​​ចំនួន​១៦​មុខ​ទៀត ​និងថវិកា​​ចំនួន១០ម៉ឺន​រៀល ​​។ ​ដោយ​ឡែក ចៅអធិការ​ស្តីទីវត្ត​ទួល​សន្តិ​វ័ន​​ឧបត្ថម្ភ​​១ម៉ឺន​រៀល ​និងលោកស្រីសុខ ដេម៉ា ​ក្រុម​ប្រឹក្សា​​សង្កាត់​គីឡូម៉ែត្រ​​លេខ៦ ជួួយឧបត្ថម្ភ​បន្ថែម​​ចំនួន១​​ម៉ឺន​រៀល​ទៀត ។

លោកនុត ​ពុធដារ៉ា ​ប្រធាន​គណៈ​កម្មាធិការ​​អនុសាខា​​កាក​បាទក្រហម​កម្ពុជ​ាខណ្ឌប្ញស្សីកែវ ​​បាន​ពាំនាំ​នូវ​​​​ប្រសាសន៍​​ផ្តាំ​ផ្ញើ​​​​​​​សាកសួរ​​សុខ​ទុក្ខ​​​ពីសំណាក់​លោក​​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​​ប៊ុន ​រ៉ា​នី​ ហ៊ុុន សែន​​​​ ប្រធានកាកបាទក្រហម​​កម្ពុជា​ ​ដែល​ជានិច្ច​កាល​លោកជំទាវ​តែងយក​ចិត្ត​ទុកដាក់​ចំពោះ​​ប្រជា​ពលរដ្ឋ​ក្រីក្រ​​ ចាស់ជរា ​​អ្នក​ផ្ទុកមេ​រោគ​ ​អេដស៍ និង​អ្នករងគ្រោះ​ផ្សេងៗ​​ និង​ចាត់​ឱ្យ​មន្ត្រីគ្រប់​​​ជាន់ថ្នាក់​ចុះ​ជួយ​ដល់​មូលដ្ឋាន ។

លោក​នុត ពុធដារ៉ា ​ បានបន្តទៀតថា ដោយ​​មានការ​​​​​ណែនាំ​ពី​លោកជំទាវ​​​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​​​ ប្រធាន​កាកបាទក្រហម​កម្ពុជា និង​​សាខាកាក​បាទ​ក្រហម​​កម្ពុជា​​រាជធានីភ្នំពេញ​​​​​ អនុ​សាខា​​កា​ក​បាទ​ក្រហមកម្ពុជាខណ្ឌ​ប្ញស្សីកែវ​​​បានយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​​ ហើយបាន​ណែនាំ​​ដល់​មន្ត្រី​កា​ក​បាទ​ក្រហម​​សង្កាត់​ចុះ​ស្រាវជ្រាវ​​រក​ប្រជា​ពលរដ្ឋ​​ក្រីក្រ​​ ​ចាស់ជរា គ្មានទីពឹងក្នុងមូលដ្ឋាន​នាំ​​​​អំណោយ​​យកទៅ​​​ជួយឧបត្ថម្ភ​​​​ជាបន្ត​បន្ទាប់​ដោយ​មានការចូលរួមពីព្រះ​​​ចៅ​​អធិការ​​​តាម​បណ្តា​វត្ត​នានា​។

លោកនុត ​ពុធដារ៉ា ​​បាន​ណែនាំ​ដល់​បង​ប្អូន​​ប្រជាពលរដ្ឋក្រី​ក្រ​​ ចាស់​ជរា និងផ្ទុក​មេរោគ​អេដស៍ទាំងអស់​សូម​​កុំ​អស់សង្ឃឹម ព្រោះបង​ប្អូន​ នៅ​មាន​កាកបាទក្រហម​​កម្ពុជា​​​ដែលមាន​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​តែង​តែ​យកចិត្តទុកដាក់​​ និង​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​បងប្អូន​​ ដើម្បី​ជួយ​សម្រួលដល់​​​​ការ​លំបាកជានិច្ច ។ ​ម្យ៉ាង​​ទៀត ​​សុំបង​ប្អូន​​ដែលមាន​ផ្ទុកមេ​រោគ​​អេដស៍ត្រូ​វយកចិត្តទុកដាក់​​ពីសុខភាព​​ និង​ទៅ​បើក​ថ្នាំពន្យារ​​ឱ្យបានទៀង​ទាត់​​ ។ លោក​បាន​​ថ្លែងអំណរគុណ​​ផង​ដែរ​ដល់ព្រះសង្ឃ​​ ​​ពុទ្ធ​បរិ​ស័ទ​​​ និងសប្បុរសជន​​​នានា​ដែល​តែងតែ​​
ចូល​រួម​ឧបត្ថម្ភ​​តាមរយៈ​​​កាកបាទ​ក្រហមកម្ពុជា​ ដើម្បី​​នាំ​អំណោយ​​​យកទៅ​​ចែក​ជូន​​ដល់​ប្រជា​ពលរដ្ឋ​​​ក្រីក្រ និង​រងគ្រោះ​​ផ្សេងៗ៕