ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​កម្ចាត់​សម្លាកនៅ​លើ​ស្បែក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​​ មនុស្ស​យើង​​ម្នាក់ៗ​តែង​តែ​​ប្រា​ថ្នា​​​ចង់​បាន​​សម្រស់ ស្រស់​ស្អាត ជា​ពិសេស​​គឺ​​ស្បែក ប៉ុន្តែ​បើ​សិន​ជា​ស្បែក​​​មាន​បញ្ហា ដូច​​​ជា​មាន​​​ស្នាម​សម្លាក​ នោះ​វា​ជា​បញ្ហា​​មួយ​ដែល​​​ធ្វើ​​​​​​ឱ្យ​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា​ ​មាន​ក្តី​​​​បារម្មណ៍​​​យ៉ាង​ខ្លាំង​។​

រាជធានីភ្នំពេញ ៖​​ មនុស្ស​យើង​​ម្នាក់ៗ​តែង​តែ​​ប្រា​ថ្នា​​​ចង់​បាន​​សម្រស់ ស្រស់​ស្អាត ជា​ពិសេស​​គឺ​​ស្បែក ប៉ុន្តែ​បើ​សិន​ជា​ស្បែក​​​មាន​បញ្ហា ដូច​​​ជា​មាន​​​ស្នាម​សម្លាក​ នោះ​វា​ជា​បញ្ហា​​មួយ​ដែល​​​ធ្វើ​​​​​​ឱ្យ​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា​ ​មាន​ក្តី​​​​បារម្មណ៍​​​យ៉ាង​ខ្លាំង​។

លោកវេជ្ជ​បណ្ឌិត​ស្រេង រាសី​ អ្នក​ជំនាញ​​​ផ្នែក​សើ​ស្បែក​នៅមជ្ឈ​មណ្ឌល​ថែ​រក្សា​សម្ផស្ស​​មេ​ហ្គា​ប៊ែល ​​និង​មជ្ឈ​មណ្ឌល​ថែរ​ក្សា​សម្ផស្ស​អាស៊ី​ប៊ី​យូ​ធី​បានមាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា​​ សម្លាក​​គឺ​​ជាស្លាក​ស្នា​មមួយ​ ដែល​កើត​ឡើង​ដោយ​សារ​​​ស្បែក​របស់​លោក​អ្នក​​មាន​របួស ហើយ​បង្ក​ទៅ​ជា​សម្លាក​។ សម្លាក​ត្រូវ​បានគេ​បែង​ចែក​ខុស​គ្នា​​ គឺ​សម្លាក​​ធម្ម​តា សម្លាក​ខ្លាំង ​និង​សម្លាក​មាន​ផ្លែ​។
១-សម្លាក​ធម្ម​តា​៖ គឺ​ជា​សម្លាក​ដែល​រាប​ស្មើ​ ហើយ​មាន​ពណ៌​​ស្រ​ដៀង​​នឹង​ស្បែក​។​
២-​សម្លាក​ខ្លាំងៈ មាន​លក្ខណៈ​ប៉ោង​ឡើង ​មើល​ឃើញ​យ៉ាង​ច្បាស់​​​ជា​​​​ង​សម្លាក​ធម្ម​តា​។​
៣-​សម្លាក​ផ្លែៈ ជា​សម្លាក​ដែល​ប៉ោង​ឡើង និង​រាល​ដាល​ជាង​​​​ស្នាម​របួស​។ សម្លាក​ប្រភេទ​នេះ​ច្រើន​កើត​នៅ​លើ​បុគ្គល​មួយ​ចំនួន​ដែល​មាន​​ហ្សែន​កំណត់ ​ភាគ​ច្រើន​​គឺ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ ដូច​អា​ព្រិក ឬ​​អាស៊ី​​ដែល​មាន​សម្បុរ​ស្រ​អែម​។
សម្លាក​គឺ​កើត​ឡើង​ដោយ​សារ​តែ​របួស​​ ការ​មុត​ទៅ​លើ​ស្បែក ឬ​ក៏​មាន​បញ្ហា​ជំងឺ​សើ​​ស្បែក អាប់​សែ ​​​បូស ​​​​ការ​រ​លាក​​ ឬ​​​ក៏​​កើត​​ឡើង​ដោយ​​សារ​ជំងឺ​ត្រ​អក​ជា​ដើម​។ និយាយ​រួម​សម្លាក​​គឺ​កើត​ឡើង​ដោយ​សារ​តែ​​មាន​ការ​ប៉ះ​ពាល់​ជ្រៅ​ដល់​ស្រ​ទាប់​​របស់​ស្បែក​ ដែល​បង្ក​​ឱ្យ​មាន​​ឈាម ឬ​ក៏របួស ទើប​ក្លាយ​ទៅ​​ជា​សម្លាក់​។

តាម​ធម្ម​តា​សម្លាក​​មិន​អាច​​ធ្វើ​​ការ​ព្យា​បាល​​​ឱ្យ​បាត់​ទាំង​ស្រុង​នោះ​ទេ តែ​អាច​​ធ្វើ​ការ​ព្យ​ា​បាល​​ដោយ​សម្រួល​សម្លាក​​ ដើម្បី​ឱ្យ​មើល​ទៅ​មាន​រាង​តូច ឬ​ស្រាល​ជាង​មុន​។ សម្លា​ក​អាច​​សម្រួល​​​​​តាម​​វីធី​សាស្ត្រ​​ផ្សេងៗ​ ដូច​ត​ទៅ​។​
-​ការ​វះ​កាត់ៈ គឺ​វះ​កាត់​ដើម្បី​សម្រួល​សម្លាក​​​ដែល​ធំ​ឱ្យ​ទៅ​ជា​ខ្សែ​។​
-​ការ​ខាត់​ស្បែក៖ គឺ​ដើម្បី​ឱ្យ​សម្លាក​មាន​​សភាព​រាប​ស្មើ​ប្រ​ហាក់​ប្រ​ហែល​នឹង​ស្បែក​ធម្ម​តា​​
-​ការ​ប្រើ​​ឡេ​​សឺ៖​ការ​ប្រើ​​ឡេ​សឺ​សម្រាប់​បាញ់​ដើម្បីសម្រួល​​ដល់​​​សម្លាក​ឱ្យ​មាន​សភាព​ធម្ម​តា​​ មិន​ប៉ោង​។​
-​ការ​ចាក់​ថ្នាំៈ​ដើម្បីឱ្យ​​សម្លាកស្វិត​​រួម​ទៅ​ជា​តូច​។​
-​ការ​ប្រើ​ម្ជុល​តូចៗ ៖ គេ​ប្រើម្ជុល​តូច​យក​ទៅ​ចាក់​នៅ​លើស្បែក​ ដែល​មានស្នាម ដើម្បី​ឱ្យ​ស្នាម​ចែក​គ្នា​ទៅ​ជា​បំណែក​តូច​ៗ​។​
លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​​ទៀត​ថា ដើម្បី​​ការ​ពារ​​កុំ​ឱ្យមាន​​សម្លាក​គឺ​​​ត្រូវ​ការ​ពារ​កុំ​ឱ្យ​មានរបួស​ ព្រោះ​របួស​កាន់​តែ​ធំ ឬ​កាន់​តែ​​ជ្រៅ​ អាច​ធ្វើ​ឱ្យ​​​ស្នាម​​សម្លាក​កាន់​តែ​​​ធំ​ផង​ដែរ​។ លោក​អ្នក​ត្រូវ​ការ​ពារ​មេ​រោគ​ឆ្លង​ទៅ​លើរបួស​ ព្រោះ​​អាច​ឱ្យ​​​មាន​ស្នាម​របួស​កាន់​តែ​ធំ ហើយ​ជ្រៅ​ដែល​បន្ស​ល់​នូវ​ស្លាក​ស្នាម​​នៅពេល​ដែល​លោក​អ្នក​ចង់​បំបាត់​ស្លាក​ស្នាម​ទាំង​នោះ លោក​អ្នកគួរ​តែ​ទៅ​ពិភាក្សា​​ជា​មួយ​អ្នក​ដែល​មានជំនាញ​ច្បាស់​លាស់ ដើម្បី​រក​វិធី​​ព្យា​បាល​ឱ្យ​បាន​ត្រឹម​ត្រូវ​។ ដូច​នេះវិធី​ដែល​ល្អ គឺ​ការ​ពារ​កុំ​ឱ្យ​មាន​ស្នាម​សម្លាក​​ធំ នៅ​ពេល​ដែល​មាន​របួស​ ឬ​ជំងឺ​អ្វី​មួ​យ​ដែល​កើត​នៅ​លើ​ស្បែក​លោក​អ្នក​ ត្រូវ​រក​វិធី​​​ព្យា​បាល​ឱ្យ​បាន​សម​ស្រប​ ដើម្បី​កាត់​បន្ថយ​នូវ​ស្នាម​សម្លាក​ ដែល​មិន​ល្អ​ចំពោះ​ស្បែក​របស់​លោក​អ្នក៕